ផឹកចំស្រាហោះ ! លោក ញ៉ែម ហែមរ៉ាត់ ត្រូវបានមហាជន រិះគន់ថា អាងខ្លួនជាមន្ត្រីគយ រកលុយបានច្រើន ផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើកឡានបុកផ្ទះពលរដ្ឋមួយ ជាការកម្សាន្តលេង..?

ចេញផ្សាយនៅថ្ងៃ ១៣រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃ អាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនង ផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ លេខទូរស័ព្ទ 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ខេត្តប៉ៃលិន៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរ មួយករណី បានកើតឡើង បង្កឡើង ដោយរថយន្ត ទំនើប១គ្រឿង របស់មន្ត្រីគយ បើកបរ ក្នុងស្ថានភាព ស្រវឹងជោកជាំ ដោយគ្រប់គ្រង ស្មារតីខ្លួនមិនបាន ក៍រ៉េចង្កូត ទៅបុកចូលផ្ទះ ប្រជាពលរដ្ឋ ខណៈកំពុងលុងលក់ស្រួល ។

បើយោងតាមប្រភព រាយការណ៍ បានបន្តឲ្យដឹងថា ហេតុការណ៍ ដ៍រន្ធត់មួយនេះ ក្រោយពីកើតហេតុ ឃើញមានសមត្ថកិច្ច ចុះធ្វើការ ជួយអន្តរាគមន៍ ផងដែរ តែរហូតមកដល់ពេលនេះ មានភាព ស្ងប់ស្ងាត់ទៅវិញ ទាំងពលរដ្ឋរងគ្រោះ ទាំងមន្ត្រីសមត្ថកិច្ចជំនាញ នាំគ្នារក្សាភាពស្ងៀមស្ងាត់ ដូចជាគ្មានរឿងអ្វី កើតឡើយអញ្ចឹង ធ្វើឲ្យមហជន ងឿងឆ្ងល់ ហើយបានដាក់ ការសង្ស័យថា ករណីនេះ ទំនងជា ជនបង្ក ដែលជាមន្ត្រីគយ បានយកលុយ ទៅបិទមាត់ បិទភ្នែក នឹងបិទត្រចៀក សមត្ថកិច្ច ជំនាញពាក់ព័ន្ធ រួចរាល់អស់ហើយ ទើបរឿងនេះ ស្ងប់ស្ងាត់ទៅវិញ។

ហេតុការណ៍ ខាងលើនេះ បានកើតឡើង នៅពីវេលាម៉ោង ប្រមាណ ១០ និង ៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

រថយន្តបង្កនោះ ម៉ាកឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AE . 7172 បើកបរដោយ បុរសម្នាក់ ដោយគេស្គាល់ យ៉ាងច្បាស់ថា ជាអនុប្រធាន សាខាគយ នឹងរដ្ឋាក ខេត្តប៉ៃលិន ទើបតែ មកកាត់តំណែង ថ្មីៗនេះ មានឈ្មោះ ញ៉ែម ហែមរ៉ាត់ អតីត ជាប្រធានការិយាល័យគយ នឹងរដ្ឋាក ច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រថយន្តខូចខាត ធ្ងន់ធ្ងរ តែសំណាងល្អ មិនមានបណ្ដាល ឲ្យនណាម្នាក់ រងរបួស ឬបាត់បង់ជីវិតឡើយ។

តាមប្រភពព័ត៌មាន ច្បាស់ការណ៌ បានរៀបរាប់ ឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្ត សេរីទំនើប ១គ្រឿង បើកបរ ដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីសាខាគយ និងរដ្ឋករ ខេត្តប៉ៃលិន បានបើករថយន្តក្នុងល្បឿនលឿន ក្នុងទឹសដៅ ពីលិចទៅកើត សង្ស័យទើបចេញ ពីកន្លែងផឹកស៊ី ឬខារ៉ាអូរខេ ដោយឃើញ ស
ភាពអ្នកបើកបរ មានសភាព ស្រវឹងស្រា លុះមកដល់ ចំណុចកើតហេតុ ហួសកន្លែង យកភាស៊ីឡានបន្តិច ក៍បានវ៉ាក់អើ ជានិងម៉ូតូ ១គ្រឿង នៅពីមុខ ក៍ទាញចង្កូតគេចម៉ូតូ ដោយសាអ្នកបើកបរ ឋិតក្នុងស្ថានភាព ស្រវិងជោគជាំ មិនអាគ្រប់គ្រង ស្ថសនភាពបាន ក៍រ៉េចង្កូត ធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋ ទាំងយប់តែម្តង។

ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេល កើតហេតុភ្លាមៗ មិនបាន ១៥នាទីផង ស្រាប់តែ មានរថយន្តស្ទួច មកស្ទួចយក រថយន្តបង្ក ចេញពីកន្លែង កើតហេតុ ភ្លាមៗផងដែរ ជាចេតនាមួយ ក្នុងការបំបាត់ ភស្តុតាង មិនឲ្យគេឃើញ ឬមានការ ភ្ញាក់ផ្អើល សូម្បីតែសមត្ថកិច្ច សណ្ដាប់ធ្នាប់ ចរាចរណ៍ ក៍មិនបានដឹង ករណីខាងលើនេះដែរ ។

សូមបញ្ជាក់ ផងដែរថា ចំណែកបញ្ហា សំណង ទៅពលរដ្ឋរងគ្រោះ លើការខូចខាត យ៉ាងណានោះ គឺ បណ្ដាញ ព័ត៌មាន « CSN » យើង ពមទសន់បានដឹង នៅឡើយទេ គ្រាន់តែ ដឹងថា មន្ត្រីសាខាគយ និងរដ្ឋករ ខេត្តប៉ៃលិន ឈ្មោះ ញ៉ែម ហែមរ៉ាត់ ដែលជាអ្នកបើកបរ រងរបួសស្រាល ចំណែករថយន្តខូចខាត យ៉ាងធ្ងន់ធ្ងរ។

ជុំវិញករណី ខាងលើនេះ បណ្ដាញ ព័ត៌មាន « CSN » យើង មិនអាចស្វែងរក សុំការបំភ្លឺ ពីលោក ញ៉ែម ហែមរ៉ាត់ បានទេ មកដល់ថ្ងៃនេះ ដោយទូរស័ព្ទ ទៅលោក ចូល ២-៣ ដង តែគ្មានអ្នកលើក ទទួល ទំនងជាខ្លាច អ្នកព័ត៌មាន ធ្វើបទសម្ភាសន៍ ព្រោះករណីនេះ ជាករណីរសើប អាចប៉ះពាល់ទៅដល់ តំណែង នឹង តួនាទី របសខ្កួន ដែកកំពុង លប់លាង កែកំហុសឆ្គងខ្លួន ធ្លាប់មានកន្លងមក។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នក ប្រម៉ាញ់ព័ត៌មាន ខេត្តប៉ៃលិន

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author