ចំណាត់ការក្ដៅ របស់សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ទៅលើល្បែងស៊ីសងបញ្ជល់មាន់ បណ្ដាលឲ្យស្លាប់ពរដ្ឋម្នាក់ ធ្វើឲ្យលោក យឹម សារ៉ាត់ សោកស្ដាយក្នុងករណីនេះ

ចេញផ្សាយ ថ្ងៃច័ន្ទ ៦កើត ខែបុស្ស ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

ភ្នំពេញ ៖ គួរឲ្យសោកស្ដាយ នឹងចូលរួម រំលែកទុក ដល់ក្រុមគ្រួសារ ជនរងគ្រោះ ដោយចៃដន្យ កាលពីម្សិលមិញ វេលាម៉ោង ១១ នឹង ១២នាទីថ្ងៃ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខណៈកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប នឹងបាញ់គំរាម ទៅលើកន្លែង បើកលួចលាក់ ជល់មាន់ ១កន្លែង នៅចំណុច ខាងក្រោយផ្សារ កាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដី ប្រពន្ធរបស់ ជនរងគ្រោះ ឈ្មោះ ណុប ផានី បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីត នៅខេត្ត កំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ បន្ទុបជួល ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រពន្ធជនរងគ្រោះ បានបន្តទៀតថា មុនពេលកេីតហេតុ ជនរងគ្រោះ ជាប្ដី ឈ្មោះ សៀក រ៉ន មកពី ផឹកការហ្វេ លុះមកដល់ផ្ទះ ក៍ឡើងទៅបន្ទប់ជួល របស់គាត់វិញ តែមិនទាន់បាន ចូលបន្ទប់ទេ ជនរងគ្រោះ បានមកឈ អឺតមេីលគេជល់មាន់ នៅក្បែរនោះ ស្របពេល សមត្ថកិច្ច កំពុងធ្វើការបង្ក្រាប ទៅលើកន្លែងជល់មាន់ ក៍បណ្ដាល ឲ្យគ្រាប់កាំភ្លើង របស់សមត្ថកិច្ច ដែលបាញ់ឡើងទៅលើ គំរាមលើអ្នកជល់មាន់ ហើយក៍បានមកត្រូវ ជនរងគ្រោះជាប្ដី ចំត្រង់បំពង់ក នឹងដៃខាងស្ដាំ ។

ប្រពន្ធជនរងគ្រោះ បានបន្តថា ភ្លាមៗនេះផងដែរ រូបគាត់ជាប្រពន្ធ បានហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យសម្ភពអង្គ មកដឹកជនរងគ្រោះ ទៅសង្គ្រោះផងដែរ តែដោយសា របួសធ្ងន់ ជនរងគ្រោះ ក៍បានដាច់ខ្យល់ស្លាប់ នៅពេលដឹកចេញ ពីកន្លែងកើតហេតុ បានប្រហែល៦-៧នាទីតែប៉ុណ្ណោះ។

ពាក់ព័ន្ធ ករណីខាងលើ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់តាមទូរស័ព្ទ កាលពីថ្ងៃទី២១ ខែមករានេះ ឲ្យបណ្ដាញ ទូរទស្សន៍ ព័ត៌មាន « CSN » ដឹងថា ករណីខាងលើនេះ មានពិតមែន ខណៈសមត្ថកិច្ច ដើរល្បាត ហើយប្រទះឃើញ ក្រុមអ្នកលេងល្បែង មួយក្រុម កំពុងលួចលាក់ បើកលេងល្បែង បញ្ជល់មាន់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើ ដែលជាល្បែងស៊ីសង ខុសច្បាប់ ដែររាជរដ្ឋាភិបាល កំពុងធ្វើការហាមឃាត់។

លោកអធិការ ខណ្ឌពោធិ៍សែនជ័យ បានបន្តឲ្យដឹងទៀតថា ក្រោពីកម្លាំងសមត្ថកិច្ច ជួបប្រទះ នៅចំណុច ភូមិសាស្ត្រ ខាងលើ ក៍បានធ្វើការបង្ក្រាប ដោយកម្លាំង សមត្ថកិច្ច យើងតិច ហើយអ្នកលេងល្បែង មានគ្នាច្រើន បាននាំគ្នាសម្រុក មកលើកម្លាំង សមត្ថកិច្ចយើង ធ្វើឲ្យមានការធ្លាក់ជ្រុះកាំភ្លើងពីដៃ ទៅលើដីផងដែរ នៅពេលសមត្ថកិច្ចយើង ឃើញដូច្នេះ ក៍សម្រេចបាញ់ឡើងលើ ដើម្បីទប់ទល់សភាពការ ក៍បណ្ដាល ឲ្យប្រជាពលរដ្ឋម្នាក់ រងរបួស រហូតបាត់បង់ជីវិត។ ហើយលោក បានបញ្ជាក់ថា ការបាញ់នេះ សមត្ថកិច្ច មិនមានចេតនា ណាមួយឡើយ ។

លោកបានបន្តថា ក្រោយហេតុការណ៍ កើតឡើង ខាងកម្លាំងជំនាញ បានចុះទៅ កន្លែងកើតហេតុ ធ្វើការពិនិត្យ នឹង ធ្វើកោសលវិច័យ ទៅលើជនរងគ្រោះ បានស្លាប់ ដោយគ្រាប់កាំភ្លើង ចំដៃ នឹងបពុងក ក្រោពីធ្វើកោសលវិច័យ គេរកឃើញ មានបំណែក ក្បាលគ្រាប់ មានជាប់ថ្នាំលាបផ្ទះ គេអាចសណ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារ បំណែកក្បាល គ្រាប់កាំភ្លើង ទៅប៉ះនឹងជញ្ជាំងថ្ម ហើយផ្លាត មកត្រូវជនរងគ្រោះតែម្ដង។

ករណីខាងលើនេះ លោកបាន បញ្ជាក់បន្ថើមថា ការបាញ់នេះ សមត្ថកិច្ច មិនមានចេតនា ណាមួយឡើយ ក្រោយពីកម្លាំងជំនាញ ធ្វើកោសលវិច័យរួច ទើបដឹងថា ការបាញ់ របស់សមត្ថកិច្ច ជាការបាញ់ ខុសបច្ចេកទេស ។ ហើយជនរងគ្រោះ ក្រោយពីកម្លាំងជំនាញ ធ្វើកោសលវិច័យ នឹងធ្វើកំណត់ហេតុ ត្រូវបានសនត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យ ក្រុមគ្រួសារ ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមការឲ្យដឹង ពីលោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោសែនជ័យ តាមទូរស័ព្ទ នាព្រឹក ថ្ងៃទី២២ ខែមករានេះ ថា លោកមានការ សោកស្ដាយ ជាទីបំផុតក្នុងករណីនេះ ជាថ្នាក់ដឹកនាំ នឹងជាមន្ត្រីយុតិធម៌ ជាអ្នកការពារ នឹងបំរើប្រជាពលរដ្ឋ ដោយមានការ មិនគួរមានរឿងនឹងកើតឡើងសោះ ។ លោកបានឲ្យដឹងទៀតដោយមានការ យកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ នឹង ទទួលខុសត្រូវ ជនរងគ្រោះ ក្រោយពីសមត្ថកិច្ច ប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត ហើយនោះ កាលពីថ្ងៃទី២១ ខែមករានេះ មន្ត្រីសមត្ថកិច្ច ដឹកនាំដោយលោកផ្ទាល់ បានទៅចូលរួម រំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព្វ ផងដែរ។

លោកបានបន្តឲ្យដឹង តាមរយៈទូរស័ព្ទថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីសមត្ថកិច្ច ដឹកនាំដោយលោក រួមមានមន្ត្រីអាជ្ញាធរ សង្កាត់ នឹងមន្ត្រីសាលាខណ្ឌ ដឹកនាំដោយ លោក ឃឹម សុដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញ ទៅចូលរួមរំលែកទុក ដល់ក្រុមគ្រួសារនៃសព នឹងបាននាំយក នូវសំណងថវិកា នឹងអំណោយមួយចំនួនធំ ជូនដល់ប្រពន្ធ នឹងក្រុមគ្រួសារ ជនរងគ្រោះផងដែរ ៕ ដោយនាយក បណ្ដាញ ទូរទស្សន៍ ព័ត៌មាន ស៊ី អេស អិន « CSN » ព័ត៌មានពិត

សូមជួយស៊ែរព័ត៌មាននេះផង: