អុញនោះ ! លោក ម៉ឹង យូឡេង ត្រូវបានមហាជន ដាក់ការសង្ស័យថា ជាអ្នកបើកដៃ ឲ្យលោក សេង សុង ប្រធានជញ្ជីង ផ្លូវជាតិលេខ២ ប្រព្រឹត្តអំពើពុរលួយ? មិនគួរលោក ស៊ុន ចាន់ថុល មើលរំលងសោះ

ចេញផ្សាយ ថ្ងៃសៅរ៍ ១១ កើត ខែបុស្ស ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈ ទូរស័ព្ទលេខ : 097 777 6000 នាយកការផ្សាយ

កណ្ដាល ៖ លោក សេង សុង ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ២ ស្ថិតក្នុង ភូមិព្រះពុទ្ទ ឃុំព្រះពុទ្ទ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាន់តែ ល្បីល្បាញ ខ្លាំងឡើងហើយ មិនគួរលោក ម៉ឹង យូឡេង ប្រធានមន្ទីរ សាធារណការ នឹង ដឹកជញ្ជូន ខេត្តកណ្ដាល មើលរំលងសោះ…។

ថ្មីីៗនេះ មានសេចក្ដី រាយការណ៍ថា លោក សេង សុង ប្រធានជញ្ជីង ថ្លឹងរថយន្ត ត្រូវបាន ក្រុមប្រជាពករដ្ឋ នឹង អាជ្ញាធរ មូលដ្ឋាន រួមទាំងប្រពលរដ្ឋ ធ្វើដំណើ តាមផ្លូវជាតិ លេខ២ ពីភ្នំពេញ ទៅតាកែវ ឬពី តាកែវ មកភ្នំពេញ ដោយឆ្លងកាត់ ស្ថានីយ៍ជញ្ជីង ស្ថិតក្នុង ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។ ហើយពួកគាត់បានលាន់មាត់ថា គ្រប់ទឹកហើយ លោក សេង សុង ប្រធាជញ្ជីង បើរថយន្តដឹកទំនិញ ឆ្លងកាត់ទីនេះ អត់ផុតមួយណាចិង ឃើញតែ អ្នកឡាន រត់ចុះទៅ បង់លុយរហូត ទាំងឡាន ដឹកដី , ដឹកខ្សាច់ , ដឹកថ្ម , ដឹក ស៊ីម៉ងត៍, ដឹកដែក ។ល។ សុទ្ធតែជាប្រពភ របស់លោក សេង សុង ទាំងអស់ ។

ហើយជាងនេះទៅទៀត ប្រភពពីមន្ត្រី នៅមន្ទីរ សាធារណការ ខេត្តកណ្ដាល ដោយដាក់ខក្ខណ សុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹប ប្រាប់ឲ្យដឹងថា បណ្ដាយ ទូរទស្សន៍ ព័ត៌មាន « ស៊ី អេស អិន « CSN » ឲ្យដឹដថា នៅមានប្រភេទ រថយន្តខ្នាតយ័ក្ស របស់ឈ្មួញធំៗ ដឹកទំ
និញ គ្រប់ប្រភេទ ពីព្រុំដែនយួន ពីផែកំពង់អំពិល ខេត្តតាកែវ តាមផ្លូវជាតិលេខ២ មកភ្នំពេញ ជាច្រើនទៀត ដែលជា ប្រភពចំណូ របស់លោកប្រធាន ដ៍មហិមានេះផងដែរ ហើយលុយទាំងនោះ សង្ស័យមិនបានដាក់ចូល ក្នុងថវិការដ្ឋទេ សង្ស័យធ្លាក់ចូល តែក្នុងហោប៉ៅ លោកប្រធាន នឹង បក្ខពួក របស់គេតែមួយចំនួនប៉ុណ្ណោះ។

ពាក់ព័ន្ធភាពមិន ប្រក្រតី នៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តខាងលើ ពួកគាត់ ឆ្ងល់ទៀតថា? តើរឿងដ៍រសើបនេះ លោក ម៉ឹង យូឡេង ដែលជាប្រធាន មន្ទីរសារធារណការ នឹងដឹកជញ្ជូន ខេត្តកណ្ដាល ដឹងដែរក៍អត់ បើភាពមិនប្រក្រតី កំពុងកើតមាន នៅស្ថានីយ៍ ថ្លឹងរថយន្ត គ្រប់គ្រង ដោយលោក ប្រធាន ជញ្ជីង សេង សុង នឹងបក្ខពួក មួយចំនួន នាំគ្នាប្រព្រឹត្ត អំពើពុករលួយ យ៉ាងចំហរបែននេះ? ។ សង្ស័ជាដឹង ហើយធ្វើជាមិនដឹង ព្រោះរឿងនេះ ដូចកាប់គោ កណ្ដាលផ្សារ អ្នកណាក៍ឃើញ អ្នកណាក៍ដឹងដែរ គ្រែងលោ ដូចគេថា ឆ្នាំងណា គ្រប់ហ្នឹង ទើបដាំបាយ បានឆ្អឹនល្អ។

ករណីនេះ មហាជន ជាច្រើន បានធ្វើការ ស្នើសុំឲ្យឯកឧត្ដ ស៊ុន ចាន់ថុល រដ្ផមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាដាកើការអង្កេត នឹងពិនិត្យមើល កន្លែងស្ថានី ជញ្ជីងថ្លឹងរថយន្ត នឹង បុគ្គល សេង សុង ជាប្រធាន ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តខាងលើនេះ ជា
បន្ទាន់ផង ព្រោះថា កន្លែងស្ថានីយ៍ ថ្លឹងរថយន្តនេះ ត្រូវបានគេមើលឃើញថា លោក សេង សុង កំពុងជីះសេះលែងដៃ ក្នុងការរឹតបន្តឹង ទៅលើរថយន្តដឹកលើទម្ងន់។

ហើយកំពុងផ្គើន ទៅនឹងអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែ មានប្រសាសន៍ ដាស់តឿនក្រើនរំឭក​ ដល់មន្ត្រីស្ថាប័នពាក់ ព័ន្ធ ជាពិសេស គឺមន្ទីរ នឹងក្រសួង សាធារណការ នឹងដឹកជញ្ជូន ត្រូវនាំគ្នាយកចិត្តទុកដាក់ ធ្វើការផាកពិន័យ ទៅលើរថយន្ត ដឹកលើសទំនិញ នឹង រថយន្ត តទ្រុង មិនថារបស់ កងអង្គរក្ស របស់ឧកញ៉ា របស់ឯកឧត្តម ណាទេ ឲ្យតែធ្វើខុសចាប់មកទាំងអស់។

សូមបញ្ជាក់់ថា ពាក់ព័ន្ធ ភាពមិនប្រក្រតី ខាងលើ ភ្នាក់ងារ ព័ត៌មាន ស៊ី អេស អិន « CSN » យើងបានទូរស័ព្ទ ទៅលោក សេង សុង សុំការបំភ្លឺ លោកបានប្រាប់មកវិញថា ថតបានយកទៅផ្សាយចុះ ។ ហើយចំណែក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារ
ណការ នឹងដឹកជញ្ជូន នឹងលោក មឹុង យូឡេ ប្រធាន
មន្ទីរសាធារណការ ខេត្តកណ្ដាល មិនអាចស្វែងរក សុំការបំភ្លឺបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខ
ទូរស័ព្ទ ធ្វើការទំនាក់ទនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍មិនមានពាក់ពន្ធ ទៅនឹងនយោបាយណាមួយដែរ ។ អង្គភាពយើង ផ្សាយតែព័ត៌មានពិត គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារ មួយចំនួន ប្រសិនបើ សាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ជាព័ត៌មានមិនពិត សូមសម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំបាន ដោយមានឯកសាមួយចំនួន ដែលគិតថា ជាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន។ អស់លោក លោកស្រី អាចទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ អត្ថបទ នឹងរូបភាព ដោយអ្នកប្រម៉ាញ់ ព័តមាន ខេត្តកណ្ដាល

សូមជួយស៊ែរព័ត៌មាននេះផង: