សៅយុត ៖ សហការី
មណ្ឌលគិរី ៖ កម្លាំងការពានឹងអភិរក្ស សត្វព្រៃខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពី
ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦នេះ ដឹកនាំកម្លាំងដោយ លោក កែវ សុភ័ក្រ អនុប្រធានការពានឹងអភិរក្សសត្វព្រៃ
ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយនឹងសាច់ សត្វទន្សោងទម្ងន់ ៨០គីឡូក្រាម និងរថយន្តម៉ាកសាំងយ៉ុង
០១គ្រឿង ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ទោន ទិត្យ មុខរបរ លក់ប្រហុកផ្អក សាច់ក្រក
នឹងទិញសាច់សត្វព្រៃ ។
តាមការឲ្យដឹងពីជនសង្ស័យ គេបានសាភាពថា សាច់សត្វព្រៃនេះ គេបានទីញ ពីឈ្មោះ សយ សឿន ចំនួន
៣ លើកមកហើយ ដែលមានទីតាំង នៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រោយពីឃាត់ខ្លួនជនសង្សយ័ ខាងក្រុមការងារ បានធ្វើកាសាកសួរអស់រយៈពេលជិត២ម៉ោង ហើយក៍បានសុំ
ការអនុញ្ញត្ត ពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា ខេត្តមណ្ឌលគីរី ដើម្បីឆែកឆេរ ក្នុងផ្ទះ ឈ្មោះ សយ
សឿង ដើម្បីរកវត្ថុតាង។ក្រោយពីការឆែកឆេរ បានរកឃើញ រណាយន្តចំនួន ៣គ្រឿង អន្ទាក់ខ្សែរកាប ១៨ខ្សែរ
ក្បាលទន្សោងចំនួន១ធ្មេញដំរីចំនួន១ ពោះទាល់ឈ្លោះចំនួន១ ចង្កូមជ្រូកព្រៃចំនួន៣ ជើងឈ្លូសចំនួន១ ស្នា
ចំនួន០១ដើម គ្រាប់ស្នាចំនួន០៥គ្រាប់ ថ្គាមសត្វជ្រូកព្រៃចំនួន២ កាំបិតស្នៀតប្រលាក់ចំនួន១ ស្លាបក្ងោកចំនួន
២បាច់ នឹងក្បាលស្វាសរ មួយចំនួនទៀត៕