ព័ត៌មានបឋម៖ ក្ដៅៗសាហាវមែន! ករណីបាញ់ប្រហាគ្នា ស្លាប់៣នាក់…

ខេត្តមណ្ឌលគិរី៖ មុននេះបន្តិច នៅខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១៧ នឹង ០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានករណីបាញ់បោះគ្នា យ៉ាងសាហាវ រវាងមន្ត្រី PM នឹងមន្ត្រីបរស្ថាន បណ្ដាលឲ្យស្លាប់ ២នាក់ នៅនឹងកន្លែងភ្លាមៗ នឹងប្រពលរដ្ឋម្នាក់ទៀត ស្លាប់នៅពេលបញ្ជូន ទៅបន្ទីរពេទ្យ បានពាក់កណ្ដាលផ្លូវ ។

បើតាមសេចក្តី រាយការណ៍ ពីភ្ងាក់ងារ « CSN » ប្រចាំខេត្តមណ្ឌលគិរី បានឲ្យដឹងថា មុននេះមានករណីផ្ទុះអាវុធ បណ្តាលឲ្យមន្ត្រី កងរាជអាវុធហត្ថម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ បានស្លាប់ ដោយឡែក ប្រជាពលរដ្ឋ ដែលជាអ្នកបកប្រែ និងជប្រជាសហគមន៍ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត។

ករណីនេះ គេពុំទាន់ ដឹងពីមូលហេតុ នៃការផ្ទុះអាវុធ បណ្តាល ឲ្យមនុស្ស នៅនឹងកន្លែង២នាក់ នឹងម្នាក់ទៀត របួសធ្ងន់ បានទៅស្លាប់ នៅកណ្ដាលផ្លូវ នៅពេលបញ្ជូន ទៅមន្ទីរពេទ្យ នោះទេ ។ ករណីនេះ មានការសន្និដ្ឋាន ជាច្រើន បកស្រាយផ្សេងៗគ្នា ប៉ុន្តែ មុនកើតហេតុ ប្រមាណ ៣ម៉ោង មន្ត្រីបរិស្ថាន ដែលបានស្លាប់នោះ បានទូរស័ព្ទ មកកាន់ប្រធាន ប៉ុស្តិ៍អូររាំង ផ្នែកបរិស្ថាន ប៉ុន្តែ មិនបានលើក ទូរស័ព្ទ ក្រោយមក ក៏មានហេតុការណ៍ ផ្ទុះអាវុធនេះ កើតឡើង ដូច្នេះ គេពុំដឹងថា ការផ្ទុះអាវុធនេះ ផ្តើមឡើង ដោយបញ្ហាអ្វី នោះឡើយ។

ឯកឧត្តម ស្វាយ សំអាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានអះអាង ដូចគ្នាផង ដែរថា ពិតជាមានករណី ផ្ទុះអាវុធ ពិតមែន កាលពីព្រលប់ ប៉ុន្តែ លោកមិនទាន់ មានការបញ្ជាក់ ពីមូលហេតុនេះ នៅឡើយទេ។

ព័ត៌មានបន្ទាប់ មុននេះ១២នាទី ជនរងគ្រោះ ដែលជាប្រជាពលរដ្ឋ ក្នុងសហគមន៍ រងរបួសធ្ងន់ ដោយគ្រាប់កាំភ្លើង ធ្លាយចេញពោះវៀន និងបាក់ដៃ ក៏បានដាច់ខ្យល់ស្លាប់ កណ្ដាលផ្លូវ នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត។ ដូច្នេះ ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ម្នាក់ជាមន្ត្រី កងរាជអាវុធហត្ថ ម្នាក់ជាមន្ត្រី បរិស្ថាន និងម្នាក់ទៀត ជាប្រជា សហគមន៍ ត្រូវបានស្លាប់ ទាំង៣នាក់ ។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីមន្ត្រី បរិស្ថាន ពីខេត្តណ្ឌលគិរី៕ បឋម

សូមជួយស៊ែរព័ត៌មាននេះផង: