តើលោក តុង ហាន ឈ្មួញឈើ អំណាចធំជាងអភិបាលខេត្តមែនទេ? បានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប រាល់ធ្វើសកម្មភាព

ខេត្តរតនគិរី ៖ មានសេចក្ដីរាយការណ៍ថា មានមេឈ្មួញជើងខ្លាំង ដែលគេស្គាល់ ឈ្មោះថា តុង ហាន បច្ចុប្បន្នកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណីត តាមម៉ូតូ ចេញពីឃុំកាឡៃ យកទៅស្តុកទុក្ខ នៅក្រុងបានលុង ហើយសមត្ថកិច្ច មិនហ៊ានបង្ក្រាបឡើយ ជាក់ស្ដែង កាលពីយប់ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ មេឈ្មួញដុះស្លែ ដែលគេស្គាល់ឈ្មោះថា តុង ហាន ធ្វើសកម្មភាព ដឹកជញ្ជូនឈើតាមម៉ូតូ ជាច្រើនគ្រឿង យកទៅកាត់លក់ ឲ្យជនជាតិវៀតណាម នៅក្នុងក្រុងបានលុង សម្រាប់ដឹកបន្ត ឆ្លងទៅប្រទេសវៀតណាមយ៉ាងរលូន មិនមានការរំខាន ពីមន្ត្រីមានសមត្ថកិច្ច ឬសមត្ថកិច្ចជំនាញឡើយ ។

ប្រភពពីប្រជាពលរដ្ឋជាច្រើន នៅភូមិកាឡៃ ឃុំកាឡៃ ស្រុកអូរជុំ បានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ បើប្រជាពលរដ្ឋណាម្នាក់ មានឈើ ឬបានឈើពីព្រៃមក មិនលក់ ច្បាស់ជាលោក ថុង ដែលជាមេប៉ុស្តិ៍ ឃុំកាឡៃ ចាប់ហើយ ព្រោះនាយប៉ុស្ដិ៍រូបនេះ ក៍ជាអ្នករកសុីទិញឈើ ពីប្រជាពលរដ្ឋ នៅភូមកាឡៃ ឃុំកាឡៃនេះដែរ ។ ប៉ុន្តែ បើតាមប្រភព ប្រជាពលរដ្ឋ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ឈជើងនៅឃុំកាឡៃ ស្រុកអូរជុំទាំងអស់ ហាក់ដូចជា ខ្លាចលោក តុង ហាន ជាមួយឈ្មួញ ប្រចាំស្រុកអូរជុំ ទោះបីមេឈ្មួញ តុង ហាន ដឹកជញ្ជូនឈើ តាមរយៈម៉ូតូ ក្នុងមួយៗ ៥ម៉ូតូ ទៅ ៨ម៉ូតូ ក្នុងម៉ូតូ នីមួយៗ ចាប់ពី ៥០០គីឡូ ទៅ ៨០០គីឡូ ស្ទើតែបាក់ម៉ូតូ ក៍អស់លោកសមត្ថកិច្ច មួយចំនួននោះ មើលមិនឃើញដែល។

ពាក់ព័ន្ធសកម្មភាព ជំនួញឈើខុសច្បាប់ខាងលើនេះ ប្រភពប្រជាពលរដ្ឋ នៅឃុំកាឡៃ ស្រុកអូរជុំ ពួកគាត់បានដាក់ការសង្ស័យថា មេប៉ុស្តិ៍ ឈ្មោះ ថុន ក៍ដូនសមត្ថកិច្ច មួយចំនួន នៅស្រុកអូរជុំ ប្រហែលបានទទួលសំណែន សែនពី លោក តុង ហាន មេឈ្មួញឈើដុះស្លែរូបនេះ អស់ហើយទេដឹង បានមិនជាមិនហ៊ានធ្វើការទប់ស្កាត់ នឹងបង្ក្រាប ឬមួយក៏ ខ្លាចអំណាចរបស់លោក តុង ហាន មេឈ្មួញឈើ បានជានាំគ្នារួញក្បាល ដូចជាសត្វអណ្ដើ អស់ហើយចឹង។

បើយោងតាម ប្រភពរាយការណ៍ ពីប្រជាពលរដ្ឋ នៅភូមិកាឡៃ ឃុំកាឡៃ ស្រុកអូរជុំ បានបង្ហើបប្រាប់ អង្គភាពគេហទំព័រ CSN យើងថា លោក តុងb ហាន មេឈ្មួញរូបនេះ មិនមែនទើបតែ ចេះរកស៊ីឈើនោះទេ គឺលោក តុង ហាន មេឈ្មួញរូបនេះ ទោះបីថ្នាក់ដឹកនាំខេត្ត ដាក់បទបញ្ជាឲ្យបិទ មិនឲ្យមានការដឹកជញ្ជូនឈើ ក៏មេឈ្មួញរូបនេះ នៅតែបន្តដឹកជញ្ជូនឈើ បានយ៉ាងរលូនដដែល។ ដោយឡែក ប្រជាពលរដ្ឋរកស៊ីឈើបន្តិចបន្តួច ខុសពីលោក តុង ហាន មេឈ្មួញរូបនេះ ដឹកឈើតែមួយដុំ ឆ្លងកាត់ស្រុកអូរជុំ ក៏ត្រូវបានធ្វើការបង្ក្រាបភ្លាមៗ ពីសំណាក់សមត្ថកិច្ចដែរ?។ ហើយមិនតែប៉ុណ្ណោះទេ មេឈ្មួញឈើ ឈ្មោះ តុង ហាន មិនត្រឹមតែដឹកខ្លួនឯងនោះទេ ថែមទាំងកាង អោយឈ្មួញ មិនស្គាល់ឈ្មោះ ម្នាក់ទៀត គ្រាន់តែដឹងថា ជាប្រពន្ធលោក លាង ធ្វើការជាអង្គការ ក្រៅរដ្ឋាភិបាល?។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ បានដាក់សំណួរ សួរទៅលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត នឹងលោក ឧត្តមសេនីយ៍ ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី តើលោកទាំងពីរ បានដឹងពីទង្វើ របស់មន្ត្រីសមត្ថកិច្ច មួយចំនួន នៅក្នុងស្រុកអូរជុំ ដែរឬទេ? ចំណែកប្រជាពលរដ្ឋ រកស៊ីបន្តិចបន្តួច លោកអធិការ និងលោកមេប៉េអឹមស្រុក និងលោកចៅហ្វាយស្រុក តែងតែធ្វើការបង្ក្រាប ចំណែកលោក តុង ហាន មេឈ្មួញសកម្ម ក្នុងការធ្វើជំនួញឈើ ដឹកស្ទើរតែអស់ព្រៃឈើ ពីឃុំកាឡៃ ហើយនោះ ពុំមានអ្នកណាហ៊ានបង្រ្កាប តើហេតុអ្វី?  ។

ករណីខាងលើនេះ ក៍មានការអំពាវនាវ ពីប្រជាពលរដ្ឋផងដែរ សូមឲ្យឯកឧត្តម អភិបាលនៃគណអភិបាល ខេត្តរតនគិរី ឯកឧត្ដម ថង សាវុន ជួយមានវិធានការទៅលើមន្ត្រីមានសមត្ថកិច្ច អសកម្មមួយចំនួន ក្នុងស្រុកអូរជុំ នេះផងទាន បើនៅតែបណ្ដែតបណ្ដោយ ឲ្យមន្ត្រីឱកាសនិយមទាំងនោះ ប្រើប្រាស់អំណាច ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ រកស៊ីបន្តិចបន្តួច ហើយមើលមិនឃើញឈ្មួញធំៗនោះ ពិតជាចម្លែកពេកហើយ ។

ពាក់ព័ន្ធសេចក្ដីរាយការណ៍ខាងលើ អង្គភាពយើងខ្ញុំ ពុំទាន់អាចស្វែងរក សុំការបំភ្លឺ ពីលោក ថុន នាយប៉ុស្តិ៍ រដ្ឋបាលឃុំកាឡៃ បានទេ ដោយទូរស័ព្ទមិនអាច ធ្វើការទំនាក់ទំនងបាន ដោយឡែក លោក តុង ហាន ដែលល្បីថា ជាមេឈ្មួញដុះស្លែ ខាងរកស៊ីឈើ ប្រចាំស្រុកអូរជុំ ខេត្តរតនគិរី ក៍មិនអាចស្វែងរកសំការបំភ្លឺបានដែរ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author