ក្រុមអ្នកញៀនល្បែងអស់លក្ខ ត្រូវបានកម្លាំងសមត្ថកិច្ច​ នគរបាលខេត្ដ​​កំពង់ស្ពឺ ឆ្មក់​ចូល​ក្រសោប បានទាំងសំបុក

កំពង់ស្ពឺ៖ តាមបទ​បញ្ជាដ៏មុឹងម៉ាត់ និ​ងមាន​ប្រសិទ្ធិភាព លោក​ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្ន​ងការនគរបាល ខេត្ដ​កំពង់ស្ពឺ​ បានបញ្ជាឱ្យ​កំលាំង នគ​របាល​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាន​ នគរ​បាលខេត្ដ កំពង់ស្ពឺ​ ដឹកនាំ​ដោយ​ លោកវរសេនីយ៍ឯក​ សម​ សាក់​ ស្នងការ​រង​ នគរ​បាល​ខេត្ត​ រួមជាមួយ​.កំលាំង​ សហការ​ពីរ​ បណ្ដាស្រុកជាប់ព្រំប្រទល់ ស្រុកថ្ពង​ ឆ្មក់ចូលបង្រ្កាប​ទីតាំង​ លួចលាក់ បេីកលេងល្បែងសុី​សង​ អា​ប៉ោង​ ជាអចិន្ត្រៃយ៍​ នៅវេលាម៉ោង១៥និង​១០​នាទី នាថ្ងៃទី០៨.ខែមីនា ឆ្នាំ ២០​២២នេះ ឃាត់​ខ្លួន​មនុ​ស្ស​ ចំនួន​ ១៥នាក់​ ស្រី​ ០៧​នាក់ ដែ​លកំពុង ប្រមូលផ្ដុំគា លេងល្បែងស៊ីសង ស្ថិ​តនៅចំណុច ក្នុង​ព្រៃ​ឈ្លប​ ភូមិតាំងស្ដុក ឃុំមនោរម្យ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ច​ បានធ្វេី​ការឃាត់ខ្លួន មនុស្ស ១៥នាក់ ដកហូត​វត្ថុតាង​ បម្រើ​អោយការប្រព្រឹត្ដ និងការកសាងទីតាំង ជុំរុំជម្រក លេងល្បែង ទៅបាន​ដោយរលូន​ រួមមាន​ ៖ ( ១. មេអាប៉ោង​ ចំនួន​ ៤ ) ( ២. ប្រាក់រៀល​ មួយចំនួន ) ( ៣.ចានបាញ់អាប៉ោង​ ចំនួន​ ១ ) (៤. ម៉ូតូ​ ចំនួន​ ២គ្រឿង )
( ៥. កៅអីជ័រ​ ចំនួន​ ២០ ) ( ៦. កម្រាលក្រាលបាញ់អាប៉ោង​ ចំនួន​ ១ ) ( ៧. ធុងទឹកកក​ ក្លាសេ​ ចំនួន​ ១ ) ( ៨. ទូរស័ព្ទចំរុះ​ មួយចំនួន )។

សមត្ថកិច្ច​នគរបាល​ ក៍បាននាំ និង បញ្ជូន​ខ្លួន អ្នកពាក់ព័ន្ធ​ទាំង ១៥នាក់ រួ​មជា​មួយ​វត្ថុតាង​ មកកាន់​អធិការ​ដ្ឋាន​ នគរបាល​ ស្រុ​ក​ថ្ពង ដេីម្បី​ធ្វើការសាកសួរ បន្ទប់ពីរធ្វើការសាកសួររួចមក ក៍អធិការដ្ឋាន នគបាលស្រុកថ្ពង ប្រគល់ជូនទៅផ្នែកព្រទណ្ឌ នៃស្នងការដ្ថាន នគបាល ខេត្តកំពង់ស្ពឺបន្ត ទៅតាមនិតិផ្លូវច្បាប់ លុះមកដល់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ កំលាំងផ្នែកព្រទណ្ឌខេត្ត ក៍បានបញ្ជូនមនុស្ស ទាំង១៥នាក់ និងភស្តុតាង ទាំងនោះ ទៅតុលាការតាមផ្លូវច្បាប់៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author