ការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនពីសំណាក់ឈ្មួញទុចរិត នៅតំបន់ព្រៃឡង់ នៅតែបំផ្លាញឥតឈប់ឈរ

ខេត្តក្រចេះ៖ យោងតាមមតិ ការលើកឡើង ក៍ដូចជាការព្រួយបារម្ភ របស់បងប្អូន.ប្រជាពលរដ្ឋរស់នៅតំបន់ ក្បែរៗនោះ បានឲ្យដឹងថា បើលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន មិនមានវិធានការ ច្បាស់លាស់ ទៅលើលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន និងលោក សាំង សុខន នាយដែនជម្រក ព្រៃឡង់ នោះទេ នោះការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនពីសំណាក់ឈ្មួញទុចរិត នៅតំបន់ព្រៃឡង់ នៅតែបំផ្លាញឥតឈប់ឈរ។

មតិដដែល បានបន្តទៀតថា ព្រៃឡង់នៅក្នុងទឹកដី ខេត្តក្រចេះ មិនយូរនោះទេ ច្បាស់ជារលាយហិនហោច ក្រោមស្នាដៃគ្រប់គ្រង ដោយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន និងលោក សាំង សុខន នាយដែនការពារព្រៃឡង់ ខេត្តក្រចេះ ក្នុងពេលដ៏ខ្លី ខាងមុខនេះ ជាក់ជាពុំខានឡើយ ។

ព្រោះថា រយៈពេល ៣ថ្ងៃនេះ សកម្មភាព កាប់បំផ្លាញព្រៃឈើ មានសន្ទុះខ្លាំង កើតមាននៅ ដូចជា ចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ ចែម៉ែ និងកន្លែងផ្សេងៗ ទៀត ស្ថិតនៅក្នុង ភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញ និងដឹកជញ្ជូន ធ្វើអាជីវកម្ម ពីសំណាក់ក្រុមមេឈ្មួញដែលឃុបឃិត ជាមួយក្រុមមន្ត្រីបរិស្ថាន ដើម្បីដឹកជញ្ជូន ចូលក្រុមហ៊ុន ស៊ីងបាយ.អូថេក និងមួយក្រុមទៀត ដឹកចេញទៅលក់ នៅតាមបណ្តាផ្សេងៗ។

ប្រភពបានបញ្ជាក់ថា មិនត្រឹមតែកាប់ឈើ ធ្វើអាជីវកម្ម តែប៉ុណ្ណោះទេ នាពេលបច្ចុប្បន្ននេះ មានក្រុមទន្រ្ទានឈូសឆាយ ព្រៃឈើ យកដីធ្វើជាកម្មសិទ្ធ ឋិតក្នុងតំបន់ព្រៃឡង់ ក្នុងដែនគ្រប់គ្រង របស់ លោក សាំង សុខន និង លោក ឆាយ ឌួងសាវុធ រាប់ពាន់ហិកតា។

ហេតុដូចនេះហើយ មហាជន បានអំពាវនាវ ស្នើសុំទៅដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការ ទប់ស្កាត់ និងបង្ក្រាប បទល្មើស ធនធានធម្មជាតិ និង លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន មានវិធាការច្បាស់លាស់ ដើម្បីការពារ និងថែរក្សារ ព្រៃឈើចុងក្រោយនេះ ឲ្យបានគង់វង្ស ផងទៀន ព្រោះថា របាយការណ៍ របស់មន្ត្រីថ្នាក់ក្រោម ពេលខ្លះ ជារបាយការណ៍ ភូតភរកុហក់ មន្ត្រីប្រភេទនេះ សម្ដេចអគ្គ.មហាសេនា.បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហៅថា មន្ត្រីគ្រាប់ល្ពៅស្ងោ ទុកយូរៗទៅ ធ្វើអោយប៉ះពាល់ ដល់មន្ត្រីល្អៗ ជាច្រើនទៀត ឬអាចនិយាយបានថា ជាសាច់ស្អុយ ត្រូវតែប្រញាប់ វះកាត់ចោល ទើបបាន។

ពាក់ព័ន្ធ និង.ករណីខាងលើ លោក ឌួង ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ និងលោក សាំង សុខន នាយដែនជម្រក ព្រៃឡង់ អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការ.បកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ.រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author