អ្នករាំឌីស្កូ នឹងអ្នកចម្រៀង រត់ជាន់គ្នា ព្រលឹងចុងសក់ ទាំងកណ្ដាលយប់ ក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះ ក្លឹបកំសាន្តអិលវី

ចាងហ្វាងការផ្សាយ លោក បាន គន្ធី { Ban Kunty }
ទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង { នាយករង}   ការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________

ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០១៨ អត្ថបទ នឹង រូបភាព ដោយ៖ បណ្ដាញព័ត៌មាន CSN ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ព័ត៌មានបឋម កាលពីម៉ោងប្រមាណ ២៤ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០៨ នេះ មានហេតុការណ៍ អាគ្គីភ័យ បានឆាបឆេះ ក្លិបកំសាន្ត { អិលវី​ } ស្ថិតនៅកណ្តាល ក្រុងព្រះសីហនុ បណ្ដាលឲ្យអ្នក​រាំ​ { ឌីស្កូ​ } ជា​ច្រើន​នាក់​ ភ័យ​ស្លន់ស្លោ ​រត់​ជាន់គ្នា យក​រួច​ខ្លួន​ តែកម្ម អកុសល អ្នក​ចំរៀង​ម្នាក់​ ត្រូវបានជាប់ នៅក្នុង​ភ្លើង បណ្ដាល
ឲ្យ​រង​របួស យ៉ាង​ធ្ងន់​ធ្ងផងដែរ ។

បើតាមប្រភព រាយការណ៍ បានឲ្យដឹងថា ហេតុការណ៌នេះ បានកើតឡើង នៅម៉ោងប្រមាណ ២៤ យប់​ថ្ងៃទី២២ ខែកុម្ភៈ នៅ​ភូមិ​សាស្ត្រ​ សង្កាត់​លេខ​៤​ ក្រុង​/ ខេត្តព្រះសីហនុ ។

ករណីនេះ ត្រូវបានគេ ដាក់ការសង្ស័យថា បង្កឡើងដោយសារ​ ឆ្លង​ចរន្ត​អគ្គិសនី​ { ទុស្សេ​ខ្សែភ្លើង } ក្នុង​ក្លិប​កំសាន្ត​ { អិល​វី​ } នៅ​ចំណុច​ ច្រក​ទ្វារ​ ចេញ​ ចូល​ ក្នុង​ខណៈ​ពេល​ ដែល​មាន​មនុស្ស​ ម្នា​ជា​ច្រើន​នាក់​ កំពុង​រាំ​ឌីស្កូ​នៅ​ទីនោះ​។ ហើយអគ្គីភ័យ​នេះ ​បាន​បំផ្លាញ​ អគារ​ និង​ សម្ភារៈ​ជា​ច្រើន​មុខ​ ត្រូវ​រង​ការ​ខូច​ខាត​ស្ទើរ​ ទាំង​ស្រុង។

ដោយឡែកម្ចាស់​ទីតាំង ​រង្គ​សាលដែលត្រូវ ឆាបឆេះខាងលើ មាន​ឈ្មោះ ឌឹក យូ ភេទប្រុស អាយុ ៥២ឆ្នាំ​ អ្ងគុយតែគ្រវីក្បាល មិនបានបកស្រាយបំភ្លឺ ពាក់ព័ន្ធទៅនឹងហេតុការណ៍ បណ្ដាលឲ្យកើតមាន អគ្គីភ័យឆាបឆេះនេះទេ ចំណែកអ្នកចម្រៀង ប្រុសម្នាក់ រង់គ្រោះដោយភ្លើងឆេះរោល រលួយពេញខ្លួននោះ ក៍ពុំទាន់មានគេស្គាល់ អត្តសញ្ញាណ នៅឡើយទេ។

នៅក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះ ក្លឹបកំសាន្ត ខាងលើនេះ គេសង្កេតឃើញមាន រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បានមកជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គីភ័យនេះផងដែរ តែដោយសាស្ថានភាព កន្លែងក្លឹបនោះ មានការស្មុកស្មាញ ខ្លាំងពេក ធ្វើឲ្យមានការលំបាក ក្នុងការជួយអន្តរាគមន៍ ទើបបណ្ដាលឲ្យ ក្លឹបកំសាន្តនោះ នឹង ទ្រព្យសម្បត្តិ ក្លាយទៅជាចំណី របស់អគ្គីភ័យ អស់ស្ទើតែទាំងស្រុងផងដែរ៕ បឋម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author