ភ្នំពេញៈមកទុលថ្ងៃនេះ វត្តសាមគ្គីរង្សី ចេះតែលិចឭមានបញ្ហា មឹនចេះចប់ មឹនចេះហើយ នៅរសៀលថ្ងៃទី
១០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង២និង១៥នាទី អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ លោកឃួង ស្រេង
អភិបាល រងរាជធានីភ្នំពេញបានដឹកនាំមន្ដ្រីក្រោមឧវាត កម្លាំងសមត្ថកិច្ចចម្រុះ ចុះរដ្ឋបាលក្នុងវត្តសាមគ្គី
រង្សី ឋិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ទៅតាមសេចក្ដីប្រកាស
ជូនដំណឹងដូចសាលារាជធានីភ្នំពេញបានកំណត់យកនៅច្ងៃនេះ។
ការចុះរដ្ឋបាលនៅ វត្តសាមគ្គីរង្សី បើយោងតាមសម្ដី លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បាន
ថ្លែងប្រាប់ អ្នកយកព័ត៌មាននៅរសៀលម៉ោង៤ ថ្ងៃទី១០ ខែកុមភៈ ២០១៥នេះថា វត្តសាមគ្គីរង្សី ដែល
មឹនមានច្បាប់អនុញ្ញាត ដូច្នេះហើយទើបលោកដឹកនាំកម្លាំសមត្ថកិច្ច ចុះធ្វើរដ្ឋបាលនៅវត្តសាមគ្គីរង្សីនេះ។
ក្នុងនោះព្រះចៅអធិការ វត្តសាមគ្គីរង្សី ព្រះតេជគុណ ដាច់ ហាស់សំអាង បានមានសង្ឃដីកាថា គឺមឹនមាន
ការទទួលមនុស្សស្នាក់នៅដោយខុសច្បាប់នោះទេ។ ប៉ុន្តែលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ
បានបន្តថា ការចុះធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សីនេះ គឺដោយសាតែមានអំពើហឹង្សា ចាក់សម្លាប់ព្រះសង្ឃ
នាពេលថ្មីៗនេះ។
ការចុះរដ្ឋបាល ដោយអាជ្ញាធររាជធានីភ្នំពេញ គេសង្កេតឃើញមានព្រះសង្ឃ ក្រុមសង្គមស៊ីវិល សិទ្ធិមនុស្ស,
សហគមន៍ដី ធ្លី អ្នកកាសែតជាតិ អន្ដរជាតិបានចូលរួមតាមដាន ក្នុងនោះមានទាំងសកម្មជនរបស់
គណបក្សសង្គ្រោះជាតិផងដែរ ។ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា
អាជ្ញាធររាជធានីភ្នំពេញបានតម្រូវឱ្យមានការ ចុះរដ្ឋបាលដើម្បីធ្វើស្ថិតិ ឱ្យបានត្រឹមត្រូវ ថាតើព្រះសង្ឃ
មានប៉ុន្មានអង្គគង់នៅក្នុង វត្តសាមគ្គីរង្សីនេះ ហើយប្រជាពលរដ្ឋមកស្នាក់នៅ ចំនួនប៉ុន្មាន? ទាំងនេះគឺជា
ប្រយោជន៍ក្នុងការរៀបចំ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។
គួររំលឹកថា វត្តខាងលើនេះតែងតែបង្កឱ្យមានអំពើហិង្សា វាយដំគ្នា និងព្រះសង្ឃចាក់សម្លាប់ព្រះ សង្ឃជា
ដើម។ ដូច្នេះ ដើម្បីអនុវត្ដ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញា ធរខណ្ឌមានជ័យ
ត្រូវតែយកចិត្ដទុកដាក់ ពង្រឹងសន្ដិសុខសណ្ដាប់ក្នុង វត្ដសាមគ្គីរង្សីនេះ ។/ ដោយតាំង ស៊ុនតិច