រថយន្តក្រុងដឹកអ្នកដំណើបើកវ៉ាជែង មិនប្រយ័ត្នបុករថយន្តតួរិសដឹកកម្មករ ស្លាប់១៩នឹងរបួសធ្ងន់ស្រាល២៣នាក់


​ខេត្ដស្វាយរៀង​ ៖​ សោកនាដកម្មដ៍រន្ធត់ដោយសាគ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើត​ ឡើង​នៅ​លើ​កំណាត់​ផ្លូវ
ជាតិ​លេខ​១​ រវាង​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​បុក​រថយន្ដ​ដឹក​កម្មករ​រោងចក្រ​បណ្ដាល​ឱ្យ​កម្មករ​ នឹងកម្ម​ការិនី​
១៩នាក់​ស្លាប់​ និង​២៣​នាក់​រង​របួស​ ធ្ងន់​ស្រាល​ ​​ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៧​និង​១០​នាទី​ព្រឹក​
ថ្ងៃ​ទី​១៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ នៅចន្លោះ​គីឡូម៉ែត្រ​ លេខ​១៤១-១៤២​ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​ស្វាយ​
តា​យាន​ ស្រុក​កំពង់​រោទ៍​ ខេត្ដ​ ស្វាយ​រៀង​ ។​

តាមការឲ្យដឹងពីនគរបាល​ចរាចរ​ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ស្វាយ​រៀង​បាន​ឲ្យដឹងថា​គ្រោះថ្នាក់
ចរាចរណ៍​ដ៏​ រន្ធត់​នេះ​ ខាងលើនេះបណ្ដាល​មក​ពី​រថយន្ដក្រុង​ដឹក​ អ្នកដំណើរ​ពី​ប្រទេស​វៀតណាម​ ក្នុង​ទិស​
ដៅ​ពីកើតមកលិច​ បាន​បើកបរ​ ក្នុង​ល្បឿន​លឿន​ជែង​រថយន្ដ​ពី​ខាង​មុខ​ក្នុង​ ស្ថានភាព​គ្រោះថ្នាក់​ចូល​មក
​ចំណែក​ផ្លូវ​រថយន្ដ​ដឹក​កម្មករ​ បាន​បុក​រថយន្ដ​ដឹក​កម្មករ​រោងចក្រ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ បញ្ច្រាស​គ្នា​ ។​
កម្មករ​ដែល​ជួប​គ្រោះ​ថ្នាក់ស្លាប់​ និង​របួស​ខាងលើ​នេះ​
ធ្វើការ​នៅ​រោង​ ចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ក្នុង​ក្រុង​បា​វិត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​។​

​ប្រភពពី​នគរបាល​បានឱ្យ​ ដឹង​ទៀត​ថា​ ក្រោយ​កើតហេតុ​អ្នក​បើក​ បររថ​យន្ដ​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ ឈ្មោះ​
ឡេ​ វ៉ាង​ទឹង​ ភេទ​ប្រុស​ អាយុ​៤៥​ ឆ្នាំ​ មុខរបរ​បើកបរ​ (​ជាជនជាតិ​វៀតណាម​)​ មាន​ទីលំនៅ​ភូមិ​យិ​ន​ធឹង​
ឃុំ​ធឹង​ធើ​យ​ ស្រុក​ត្រា​អ៊ូ​ ខេត្ដ​វឹ​ន​ឡុ​ង​ ប្រទេស​វៀត​ ណា​ម​ ។ រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដក្រុង​របស់​ ក្រុមហ៊ុន​
15SH​ ម៉ាក​ ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 3C-6335​ ពណ៌​ក្រហម​ លា​យស​ ។​ រីឯ​រថយន្ដ​ដឹក​កម្មករ​
ប្រភេទ​ រថយន្ដ​តួ​រី​ស​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​2Q-7725​ ពណ៌​បៃតង​ ចាស់​ប្រភេទ​រថយន្ដ​
ដឹក​អ្នកដំណើរ​បើក​ បរ​ដោយ​បុរស​ឈ្មោះ​ ប៉ក់​ ភ័​ក្រ​ អាយុ​២៥​ឆ្នាំ​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្លាច​ ឃុំ​ ពោធិ៍​រាជ​
ស្រុក​ស្វាយ​ជំ​ ខេត្ដស្វាយរៀង​ ។​

​នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​ ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​
បាន​ថ្លែង​ រំលែក​ទុក្ខ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ ក្រៀមក្រំ​នេះ​គ្រា​ដែល​សម្ដេច​អញ្ជើញ​ ចូលរួម​ពិធី​ប្រ
គល់​សញ្ញាបត្រ​និស្សិត​ ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​ ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
​ នៅ​សាលសន្និសីទ​មណ្ឌល​កោះ​ពេជ្រ​ នា​រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​មន្ដ្រី​សាលា​ខេត្ដស្វាយរៀង​ បានឱ្យ​ដឹង​ដែរ​ថា​ សម្ដេច​អគ្គ​មហា​ ពញា​ចក្រី​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋ
សភា​ និង​មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ច្រើន​រូប​ទៀត​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​កម្មករ
​ កម្មការិនី​ដែល​ស្លាប់​ និង​របួស​ផង​ដែរ​ ។​ ក្នុង​នោះ​អ្នក​ស្លាប់​ម្នាក់​ ទទួល​បាន​ប្រាក់​ជាង​៧០០​ដុល្លារ​ និង​
អ្នក​រង​របួស​ប្រមាណ​ជាង​ ៥០០​ដុល្លារ​ ។​ នៅ​ក្នុង​បញ្ជី​សប្បុរសជន​ ដែល​បាន​ បរិច្ចាគ​ថវិកា​ចូលរួម​សម្រាល
​និង​រំលែក​ ទុក្ខ​លំបាក​របស់​កម្មករ​និង​ក្រុម​គ្រួសារ​ មាន​ដូច​ជាស​ម្ដេច​ ហេង​ សំ​រិ​ន​ បរិច្ចាគ​ ថវិកា​ ១​លាន
​រៀល​ សម្រាប់​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​៥០​ម៉ឺន​រៀល​ ,​ លោកស្រី​ ឧបនាយករដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ដ្រី​
ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធ​ សភា​ និង​អធិការកិច្ច​បរិច្ចាគ​ថវិកា​ សម្រាប់​អ្នក​ស្លាប់​និង​អ្នក​រង
​របួស​ម្នាក់ៗ​៥០​ម៉ឺន​រៀល​ ,​ នាយ​ឧត្ដម​ សេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពល​ ខេមរភូមិន
និង​ជា​មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ បរិច្ចាគ​ថវិកា​ សម្រាប់​គ្រួសារ​ដែល​ស្លាប់​និង​អ្នក​រង
​ របួស​ម្នាក់ៗ​២០​ម៉ឺន​រៀល​ ,​ លោក​ចៅ​ ភី​រុណ​ បរិ​ច្ចាក​ សម្រាប់​អ្នក​ស្លាប់​និង​ រង​របួស​ម្នាក់ៗ​១៥​ម៉ឺន​រៀល​ ,​
លោក​ កឹ​ម​ ងួ​ន​ បរិច្ចាគ​ អ្នក​ស្លាប់​និង​អ្នក​រង​របួស​ ម្នាក់ៗ​៥​ម៉ឺន​រៀល​ ,​ កាកបាទក្រហមកម្ពុជា​ ខេត្ដស្វាយ
រៀង​បរិច្ចាគ​ថវិកា​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ម្នាក់ៗ​៤០​ម៉ឺន​រៀល​ ,​ លោក​ ស្រី​ ម៉ែ​ន​ ភក្ដី​ ហ៊ុ​កឡង​ឌី​ បរិច្ចាគ
​ថវិកា​ សម្រាប់​អ្នក​ស្លាប់​ម្នាក់​២០០​ដុល្លារ​ និង​អ្នក​រង​របួស​ម្នាក់​៣០​ម៉ឺន​រៀល​,​ លោក​ ជៀង​ អំ​ អភិបាល
​ខេត្ដស្វាយរៀង​ បរិច្ចាគ​ថវិកា​អ្នក​ស្លាប់​និង​អ្នក​រង​របួស​ម្នាក់ៗ​ ១០​ម៉ឺន​រៀល​ ។​ ក្រៅពី​នេះ​នៅ​ មាន​ថ្នាក់ដឹក
នាំ​ និង​មន្ដ្រី​គណបក្ស​ប្រជា​ ជន​ជា​ច្រើន​ទៀត​ បាន​ជួយ​ឧបត្ថម្ភ​ដល់​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​និង​
ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រង​របួស​កំពុង​ សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ។​

​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ ជីវៈ​នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​គោរព​វិញ្ញាណ​ ក្ខ​ន្ធ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​
ពុធ​នេះ​ ជាមួយ​គ្នា​ នេះ​ក្រសួង​ចូល​បច្ច័យ​បុណ្យសព​ម្នាក់​ ១​លាន​រៀល​ និង​អ្នក​របួស​៥០​ម៉ឺន​រៀល​ ។​
មិនតែប៉ុណ្ណោះ​ក្រសួង​ការងារ​ក៏​ធានា​ ជួយ​ព្យាបាល​ជន​រង​គ្រោះ​រហូត​ទាល់​ តែ​ជា​ ។​

​គួរ​រំលឹក​ថា​ រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ ក្រុមហ៊ុន​ 15SH​ ត្រូវ​បាន​គេ​ដឹង​ថា​ កន្លង​ ទៅ​ក៏​ដូច​ជា​ពេល​
បច្ចុប្បន្ន​ អ្នកបើកបរ​ ព្រហើន​ពុំ​គោរព​ច្បាប់​ចរាចរណ៍​នោះ​ ឡើយ​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​
សមត្ថកិច្ច​ក្នុង​នោះ​ខាង​ក្រុមហ៊ុន​ប្រាប់​ ឱ្យ​អ្នកបើកបរ​ត្រូវ​គោរព​ពេលវេលា​ ម៉ោង​កំណត់​ដែល​ត្រូវ​
ទៅ​ដល់​ គឺ​មិន​បាន​ បើកបរ​តាម​ល្បឿន​កំណត់​ច្បាប់​ចរាចរណ៍​នោះ​ឡើយ​ ។​ ម្យ៉ាងទៀត​បើ​ទោះជា​ការ​
បើកបរ​នេះ​ក្នុង​ល្បឿន​លើស​កំណត់​ ។​ ចំណែក​សមត្ថកិច្ច​ចរាចរ​បែរជា​មិន​ហ៊ាន​ចាត់វិធានការ​តាម​ផ្លូវ
ច្បាប់​ដូច​អ្នកបើកបរ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ឡើយ​ ។​ មិន​តែ​ ប៉ុណ្ណោះ​រថយន្ដក្រុង​ក្រុមហ៊ុន​15SH​បាន
បង្កប់​ដឹក​ទំនិញគេចពន្ធ​យ៉ាង​គឃ្លើន​ បន្ទាប់​ពី​មាន​ទំនាក់ទំនង​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ ៕

Screenshot_2015-06-18-20-30-09-1

Screenshot_2015-06-18-20-33-04-1

2015-06-18_21.30.45 ​ ​

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author