ឪពុកទៅយកកូនពីសាលាអ៉ីស្លាមឬស្សីជ្រោយទៅផ្ទះ មកដល់ស្ពានព្រែកតាមាក់ត្រូវបានឡានកូរ៉េ គារបួសធ្ងន់នឹងស្រាលពីនាក់ឪនឹងកូន

ដោយ : កម្ពុជា ជោគជ័យ CSN
កណ្ដាល ៖ បុរសវយ័ចំណាស់ម្នាក់ បានរងរបួសធ្ងន់ នឹងកូនជិះពីក្រោយរងរបួសស្រាល ដោយរថយន្តកូរ៉េដឹក
ឥដ្ឋ បើកបញ្ជ្រាសទិស បត់ចូលទៅឡឥដ្ឋបម្រុងទៅដឹកឥដ្ឋ ក៍ប៉ះនឹងម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាល
តែម្ដង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៥
តាមបណ្ដោយផ្លូវជាតិលេខ៦អា ចំណុចស្ពានព្រែកតាមាក់ ផ្លូវចូលទៅឡឥដ្ឋ ស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ពណ៍សរ លាយ
ឆ្នូតលៀង ពាក់ស្លាកលេខ ភ្នំពេញ 3A.9919 ធ្វើដំណើបញ្ជ្រាសទិស តាមបណ្ដោយផ្លូវជាតិលេខ៦ ពីត្បូងទៅ
ជើង មកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបត់ឆ្វេងចូល ក៍ទៅប៉ះម៉ូតូម៉ាកសង ពណ៍ខ្មៅ ពាក់ស្លាក
លេខ ព្រៃវែង 1D.8747 ខណៈកំពុងបើកឌុបគ្នាពីនាក់ ឪ នឹង កូន តាមបណ្ដោយផ្លូវក្នុងទិសដៅពីជើងទៅ
ត្បូង បណ្ដាកឲ្យបោកដួលពេញទំហិងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះគឺបង្ករឡើងដោយរចយន្តកូរ៉រ ជាអ្នក
ខុសព្រោះបើកបរលើផ្លូវបញ្ជ្រាស ដែលជាមិនមែនជាផ្លូវអធិភាពរបស់ខ្លួន ដៃកុងបើករថយន្ត មានឈ្មោះ វង្ស
ចាន់នី ភេទប្រុស អាយុ២៨ឆ្នាំ បើកឡានឲ្យឡឥដ្ឋតាវ៉ា ជនរងគ្រោះជាជនជាតិអ៉ីស្លាម ២នាក់ ឪពុកនឹងកូន
ទី១ ឈ្មោះ ម៉ឺង ស៊ី ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកឌុប របួសដោយបោកក្បាល បែកលើចញ្ចើម ទី២ កូន ភេទ
ប្រុស អាយុ២០ជាងជិះពីក្រោយរបួសស្រាល។

គួរបញ្ជាក់ផងដែលថា ហេតុការណ៍ខាងលើនេះ ខាងជនរងគ្រោះបានទាមទាសំណង ទាំងមនុស្ស ទាំងការខូច
ខាតម៉ូតូ ចំនួន៤០០ដុលា តែខាងជនបង្ករដំបូងឲ្យ៣០ម៉ឺន ក្រោយមកខាងជនរងគ្រោះចុះឲ្យ១០០ដុលា ខាង
ជនបង្ករឡើងឲ្យ១០ម៉ឺនទៀត បាន៤០ម៉ឺនរៀល តែក្នុងរឿងនេះខាងជនរងគ្រោះមិនព្រមគឺដាច់ក្នុងតំលៃ២៥០
សិលា គួរបញ្ជាក់បន្ថើមផងដែលថា ក្នុងហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះមានសមត្ថកិច្ចបានខ្សិបឲ្យដឹងថា
ដោយខាងជនបង្ករនឹងជាថៅកែរថយន្ត អាងមានការទំនាក់ទំនងដ៍ល្អ ជាមួយអធិការរងផ្នែកសណ្ដាប់ធ្នាប់
ចរាចរណ៍ នៅអធិការដ្ឋានស្រុកមុខកំពូល ទើបគេធ្វើប្រងើយ ដោយមិនខ្វល់ពីរឿងនេះ។/

20150714_111703

20150714_110200

20150714_110905

20150714_110237

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author