ដោយ ៖ សហការី CSN
ខេត្តឧត្តមានជ័យ ៖ បុរសវ័យ៣១ឆ្នាំ សម្រេចធ្វើអត្តឃាតខ្លួនឯង ដោយកាំភ្លើងឆ្នៃ ប្រភេទឆ្នុកដូង បាញ់ក្នុង
មាត់ធ្លាយទៅលើក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេត្ការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី
៣១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ស្ថិតនៅក្នុងភូមិស្ពានមាស ឃុំត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។
យោងតាមសម្ដីរបស់ស្ដ្រី ឈ្មោះ ជា មុំ អាយុ ៣៣ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានអោយដឹងថា ប្ដីរបស់គាត់មាន
មានឈ្មោះ ជូម ចិត្ត អាយុ៣១ឆ្នាំ សតិមិនសូវគ្រប់ ដោយមានអាការៈខុសប្រក្រតីយូៗម្ដង ហើយមុនពេលកើត
ហេតុ នៅល្ងាចនាថ្ងៃទី៣០ មុនថ្ងៃកើតហេតុ១ថ្ងៃ ប្ដីរបស់គាត់ បានសុំវ៉ៃគាត់ និងកូន ដោយមិនមានរឿង អ្វី
សោះ គាត់ជាប្រពន្ធក៍ព្រម ទៅតាការសុំរបស់ប្ដី ក៍អង្គុយអោយវ៉ៃ ដោយមិនតដៃឡើយ ព្រោះគិតថាប្ដីគាត់មិន
ហ៊ានវ៉ៃទេ ព្រោះប្ដីរបស់គាត់ មិនដែលវ៉េគាត់ទេ គ្រាន់តែពេលខ្លះ រករឿងគាត់តាមរបៀប សតិមិនគ្រប់ប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធបានបន្តឲ្យដឹងទៀតថា នៅពេលគាត់អង្គុយឲ្យវ៉ៃនោះ ស្រាប់តែប្តីគាត់វ៉ៃមែន បណ្ដាលឲ្យរូបគាត់
បែកក្បាល ក្រោយមកប្តីរបស់គាត់បានសុំទោសគាត់ នឹងសុំលាងរបួសឲ្យគាត់ តែគាត់មិនឲ្យលាង ហើយចុះ
ដើរទៅផ្ទះម្ដាយ ទៅឲ្យម្ដាយលាងរបួសឲ្យ បន្ទាប់ពីម្ដាយលាងរបួសឲ្យរួច រូបគាត់នឹងកូនតូចៗ បានត្រឡប់
មកផ្ទះវិញ នៅពេលយប់ ស្រាប់តែឃើញទ្វារផ្ទះចាក់សោ ពីខាងក្នុង គាត់ក៍នាំកូនតូចៗ ដេកលើក្រែក្រោមផ្ទះ
មួយយប់។
លុះព្រឹកឡើង រូបគាត់ដាំបាយធ្វើម្ហូបធម្មតា នៅក្រោមផ្ទះ តែទ្វារផ្ទះនៅតែជាប់សោដដែរ លុះមកដល់ម៉ោង
កើតហេតុខាងលើ គាត់បានឮសម្លេងកាំភ្លើង ១គ្រសប់ គាត់បានឡើងទៅអើតមើល តាមប្រហោងទ្វារ ស្រាប់
តែឃើញប្ដីរបស់គាត់ កំពុងប្រកាច់ ក្នុងថ្លុកឈាម គាត់ក៍បានស្រែកហៅ ឲ្យអ្នកជិតខាងមកជួយបើកទ្វារ នៅ
ពេលបើកទ្វារបាន រូបគាត់បានស្ទុះទៅអោបប្ដីគាត់ ក៍ឃើញមានសរសេរជាអក្ស នៅលើក្ដារថា ខ្ញុំសុំទោស ខ្ញុំ
ជាអ្នកខុស ជាមនុស្សមិនល្អ ខ្ញុំសមតែស្លាប់ សូមជួយអាហោសិកម្ម ឲ្យខ្ញុំផង ឈប់មានកម្មពារ នឹងគ្នាទៀត
ទៅ ចង់លាកូន ក៍លាមិនបានដែរ កូនសម្លាញ់ ប៉ាលាហើយ ប៉ាខុសហើយកូន ឲ្យប៉ាសុំទោសផង។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណី ធ្វើអត្តឃាតខាងលើនេះ នៅមិនទាន់ដឹងថា ជាការធ្វើអត្តឃាតខ្លួនឯង ឬយ៉ាង
ណានោះទេ នៅមិនទាន់មានការអះអាង ឬមានការសន្និដ្ឋាន ពីអាជ្ញាធរ នឹងសមត្ថកិច្ច នៅក្នុងរឿងធ្វើអត្ត
តឃាត នេះនៅឡើយ៕