ចេញផ្សាយដោយ ៖ អង្គភាព« CSN » 097 777 6000
ខេត្តកណ្ដាល ៖ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា បានចប់ ក៍ប៉ុន្តែ…ទម្លាប់របស់អ្នកស្រុកមួយចំនួន បាននៅបន្តចំហាយចូលឆ្នាំ បានបន្តនាំគ្នាលេង រហូតមកដល់ថ្ងៃទី១៧ ឃើញថា ប្រជាពលរដ្ឋខ្លះ នាំគ្នារាំលេងតាមទីវត្តអារាម ខ្លះលេងតាមគេហដ្ឋាន យ៉ាងសប្បាយរីករាយ ហើយខ្លះទៀត ជិះឡាន ជិះម៉ូតូ ដើរលេងពីភូមិ១ ទៅភូមិ១ ដោយយកជិវិតទៅប្រឡែងលេង តាមផ្លូវសាធារណៈ មិនបានគិតពីបញ្ហាគ្រោះថ្នាក់ នឹងកើតមានឡើយ។
ការសប្បាយរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងរដូវចូលឆ្នាំ ត្រូវបានគេមើលឃើញថា ក្រុមគ្រួសារខ្លះសប្បាយរីករាយ ក្រុមគ្រួសារខ្លះកើតទុក ដោយកត្តាសំខាន់ៗ មានដូចជា គ្រោះថ្នាក់ដោយភ្លើងឆេះផ្ទះ កើតមានអំពើហិង្សាដោយគ្រឿងស្រវិង នឹងគ្រោះថ្នាក់ចរាចរណ៍។ល។ ជាក់ស្ដែង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នេះ វេលាម៉ោង៥ នឹង៣៥នាទីល្ងេច នៅលើកំណាត់ផ្លូវ លេខ៣៨០ ចន្លោះគីឡូម៉ែត្រ លេខ១-លេខ២ ស្ថិតក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាស្ដា របស់ប៉ូលិសយកដ្ឋានសណ្ដាប់ធ្នាប់ បុកម៉ូតូសង់ C125 ពេញទំហឹងបណ្ដាលឲ្យក្មេងស្រី២នាក់ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាលម៉ែត្រផងដែង។
ប្រភពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកសង់ C125 ពណ៍ខ្មៅ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1K.3130 ជិះដោយក្មេងស្រីៗ២នាក់ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាស្ដា បំពាក់សារ៉ែន របស់យកដ្ឋាននគរបាលចរាចណ៍ ពណ៍ខ្មៅ លាយសរ ១គ្រឿង ពាក់ស្លាកលេខ នគរបាល 2.7016 បើកបរក្នុងទិសដៅ ពីជើងទៅត្បូងយ៉ាងលឿន បានជ្រុលមកបុកម៉ូតូ យ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យក្មេងស្រីជនរងគ្រោះទាំងពីរ ម្នាក់បាក់ករជើងនឹងផុងក្បាល ម្នាក់ទៀតបាក់ភ្លៅ រីឯម៉ូតូរងការខូចខាតត៉ាងតំណម។
តាមការឲ្យដឹង ពីអ្នកបើកបរ រថយន្តបង្កម៉ាក់ម៉ាស្ដា ដែលជាមន្ត្រីនគរបាល នឹងអ្នករួមដំណើរជាមួយ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញ ស្ត្រីជនរងគ្រោះទាំងពីរ បើកបរយ៉ាងលឿង ងាកទៅមើលខាងវង់តន្ត្រី ទួសស៊ីផ្លេយ៉ាងណា ក៍មិនឭដែល ហើយបានមកបុករថយន្តតែម្ដង។
ទោះយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋ នឹងមហាជនជាច្រើន រង់ចាំមើលការដោះស្រាយ របស់សមត្ថកិច្ច ដោះស្រាយបន្ត ក្រោយពីធ្វើការវាស់វែងរួច ព្រោះថា ការប៉ះពានេះ ជារថយន្តរបស់ យកដ្ឋាននគរបាលចរាចរណ៍ ដោយមាន លោក រុណ រ័ត្នវាសនា ជាប្រធានយកដ្ឋាន នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ ប៉ះជាមួយម៉ូតូ កូនប្រជាពលរដ្ឋក្រីក្រ ហេតុនេះ គេសង្ឃឹមថា ភាពយុត្តិធម៌ ត្រូវតែមាន សម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ មិនប្រកាន់បក្ខពួកនិយម នឹងយកអំណាច មកគំរាមកំហែង ពលរដ្ឋឡើយ។
គួបញ្ជាក់ផងដែលថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយពីកម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល នៃជំនាញចរាចរណ៍ ធ្វើការវាស់វែងរួច បានយកម៉ូតូជនរងគ្រោះ នឹងរថយន្តបង្ក មករក្សាទុកនៅអធិការរដ្ឋាន ក៍ឃើញមានទូរស័ព្ទ ទៅមកៗ ជាច្រើនដង ក្នុងការអន្តរាគមន៍ ពីលោក រុណ រ័ត្នវាសនា ប្រធានយកដ្ឋាន នគរបាលចរាចរណ៍ សណ្ដាប់
ធ្នាប់សាធារណៈ មកលោក អធិការស្រុកខ្សាច់កណ្ដាល ដើម្បីឲ្យដោះលែងកូនចៅ នឹងរថយន្តផងដែល តែត្រូវបាន លោកអធិការនគរបាល ស្រុកខ្សាច់កណ្ដាលមិនយល់ព្រមតាមសំណើនេះទេ ដោយលោកអធិការ បញ្ជាក់ទៅវិញថា មិនអាចធ្វើចឹងបានទេ ព្រោះឡានយើងខុសហើយ បានចូលទៅខាងស្ដាំគេ« ពីរតឹក » ។
ក៍ប៉ុន្តែ… វប្បធម៌អន្តរាគមន៍ នៅតែមានពីសំណាក់អ្នក
មានលុយ នឹងមានអំណាច ដោយលោកអធិការបានបញ្ជាក់ថា មានបញ្ជាពីព្រះរាជ្ញា សុំឲ្យអ្នកបើកបរ ហៅថាជនបង្ក មានសិទ្ធចេញទៅផ្ទះបាន ដោយឲ្យមានអ្នកធានា ដោយធ្វើលិខិតទទួលខុសត្រូវ។ ហេតុនេះត្រូវបានមហាជន ធ្វើការរិះគន់ថា យ៉ាងដែល គ្រាន់តែធ្វើការអន្តរាគមន៍ឆ្វេងស្ដាំ ក៍ត្រូវបានដោះលែង ដោយពុំមានការឃុំខ្លួនជនបង្ក ទៅតាមទៅតាមនិតិវិធីច្បាប់ចរាចរណ៍ជើងគោកឡើយ គ្រាន់តែមានអ្នកធ្វើលិខិតធានា រួចជាការស្រេច រង់ចាំការដោះស្រាយក្រោយ គឺងាយស្រួលដូចបកចេក មិនពិបាកដូចប្រជាពលរដ្ឋ ទន់ខ្សោយឡើ។
ពាក់ព័ន្ធការករណីគ្រោះថ្នាក់ខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺពន្យល់ ពីលោក រុណ រ័ត្នវាសនា ប្រធានយកដ្ឋាន នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ បានទេថ្ងៃនេះ ដោយមន្ត្រីនគរបានបាល ក្រោមឱវាទរបស់លោក មិនហានឲ្យលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់


















