ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
តំបន់ការពារ នៃដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ នៅតែប្រឈម ការកាប់បំផ្លាញ ខណ:ពួកឈ្មួញ មានលុយ នឹងមានឥទ្ធិពល ឈរចាំទិញយ៉ាងចំហរ ដោយមិនញញើតច្បាប់ បន្តិចសោះឡើយ ។
ពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានគេមើលឃើញថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍ នឹង លោកប្រធានមន្ធីរបរិស្ថានខេត្ត ហាក់ដូចជាមិនដែលខ្វល់ ពីការកាប់បំផ្លិចបំផ្លាញ់ព្រៃឈើ ពីជនទុច្ចរិត ហើយក៍មិនខ្វល់ ពីការបង្ក្រាបបទ់ស្កាត់ បទល្មើសនេះដែរ ភាពរក្សាស្ងៀមស្ងាត់នេះហើយ បានធ្វើឲ្យមហាជន ដាក់ការសង្ស័យថា លោក ម៉ៅ ធនិន អភិបាលខេត្ត នឹងលោក ប្រធានមន្ទីរបរិស្ថានខេត្ត ជាការឃុបឃុត បើកដៃ ឲ្យកើតមានបទល្មើស កាប់បំផ្លិចបំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល ថ្នូរនឹងលាភសក្ការ: ។
បើតាមសេចក្ដីរាយការណ៍ថា បច្ចុប្បន្ន មានឈ្មួញល្បីឈ្មោះម្នាក់ ឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ដែលទិញឈ្មោះ ជាមន្ត្រីនគរបាល នៅស្រុកក្រគរ ឈរធ្វើសកម្មភាព ចាំទិញឈើខុសច្បាប់ នៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាចំហរ ពុំដែរឃើញមាន មន្ត្រីសមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបទេ បណ្ដោយឲ្យឈ្មួញ ឈ្មោះ ឆាង ម៉ៅ ដាក់កម្លាំងបក្ខពួកចាំឈរ ទិញឈើប្រណីត ប្រភេទធ្នង់ នៅចំណុចស្ទឹងទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ, នៅជើងភ្នំ ត្រង់ចំណុច ស្ទឹងរប៉ាត់រប៉ាយ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ និងនៅទីតាំង ផ្លូវចូលចំណុច ត្រពងពុង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង និងមួយចំណុចទៀត នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងអនាធិបតេយ្យ។ ហើយសកម្មភាពនៃការទិញឈើ ទាំងប៉ុន្មានចំណុច ខាងលើនេះ គឺបានធ្វើឡើងយ៉ាងចំហរ ដោយមិនខ្លាចញញើតឡើយ គឺមេឈ្មួញ ឈ្មោះ ង៉ោ ម៉ៅ ឬ ឆាង ម៉ៅ នេះ បានធ្វើសកម្មភាព ជារៀងរាល់ថ្ងៃ បើទោះបីជាដឹងថា សកម្មភាព ក្នុងការទិញឈើទាំងនោះ គឺជាអំពើខុសច្បាប់ក៍ដោយ ។
អ្វីដែលហួសពីនេះទៀត សកម្មភាពនៃការទិញឈើផ្តាច់មុខនេះ គឺធ្វើឲ្យប្រភពពីប្រជាពលរដ្ឋ ដែរជាអ្នករកស៊ីកាប់ឈើ បានលើកឡើង នឹងរអ៊ូរទាំ ថា បច្ចុប្បន្ន មានឈ្មួញឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ប្រើអំណាច ដាក់ឲ្យកូនដៃ នឹងបក្ខពួក ឈរចាំទិញឈើ ផ្ដាច់មុខ គឺមិនអនុញ្ញាតឲ្យពួកគាត់ លក់ឲ្យអ្នកផ្សេងបានឡើយ ប្រសិនបើ ហ៊ានតែលក់ឲ្យអ្នកផ្សេង មុខជាត្រូវក្រុមលោក ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ប្តឹងឲ្យសមត្ថកិច្ច ចាប់អ្នករកស៊ីកាប់ឈើ ដូចពួកគាត់នេះ ដាក់គុកមិនខាន ដូច្នេះទោះក្នុងតម្លៃណាក៍ដោយ ក៍ត្រូវតែលក់ឲ្យក្រុម លោក ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ នេះដែរ។ ព្រោះក្រុមនេះ ជាអ្នកម៉ៅផ្តាច់ ក្នុងការទិញឈើ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ។
សូមបញ្ជាក់ថា បើទោះបីជាសកម្មភាព ទិញឈើអនាធិបតេយ្យ របស់ឈ្មួញ ឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ នេះ ត្រូវបានធ្វើសកម្មភាព ទិញដោយចំហរក៍ដោយ ក៍មន្ត្រីបរិស្ថាន ក៍ដូចជារដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទី ក្នុងការការពារ បង្ក្រាបទប់ស្កាត់ ធនធានធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ មិនដែលខ្វល់នោះដែរ ៕














