ភ្នំពេញ : កាលពីវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ នៅថ្ងៃទី ១៤ ខែវិចិ្ឆកា ឆ្នាំ២០១៤ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋបានឃើញបុរសម្នាក់នេះ ប៉ុនប៉ងចង-ក ធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក ក៏បានរត់ទៅជួយសង្រ្គោះទាន់។ តាមការឲ្យដឹងពីមូលហេតុដែលនាំឲ្យរូបលោកគិតខ្លីបែបនេះ ក៏ព្រោះតែរូបលោកបានដឹងថាប្រពន្ធលួចមានសហាយផិតក្បត់ ខណ:រូបលោកជាប់រវល់ទៅធ្វើអត្តសញ្ញាណប័ណ្ណនៅឯស្រុកកំណើតនៅខេត្តប៉ៃលិន ។ បុរសត្រូវជាប្តីមានឈ្មោះ ភក្តី អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តប៉ៃលិន និង ប្រពន្ធមានឈ្មោះ ស្រីពេជ្រ អាយុ២៥ឆ្នាំ ដែលលួចមានប្រុសថ្មី នៅពេលដែលប្តីមិននៅផ្ទះ។ ករណីនេះ កើតឡើងនៅក្នុងក្រុមទី១១ ភូមិអូរអណ្តូង សង្កាត់ព្រែកបា ខណ្ឌច្បារអំពៅ ៕ ដោយ៖ តាំង ស៊ុនតិច – កម្ពុជាជោគជ័យ