ខេត្ដសៀមរាប ~គ្រោះថ្នាក់ចរាចរណ៍មួយគួឲ្យរន្ធតនឹងឲ្យភ័យខ្លាចបំផុតកាលពីម្សិលមិញនេះ យ៉ាងហោចណាស់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង១០នាក់ផ្សេងទៀត រងរបូសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនឹងរថយន្ដ ខណៈរថយន្ដបង្កបើកគេចជង្ហុកមឹនបានប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១: ៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវជាតិលេខ៦ ពីសៀមរាប ទៅបន្ទាយមានជ័យ ស្ថិតនៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្ដសៀមរាប ចំណុចមណ្ឌលសុខភាពឃុំព្រៃជ្រូក ។
ជំវិញហេតុការណ៍ខាងលើនេះ ប៉ូលិសចរាចរណ៍ស្រុកពួក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ រវាងរថយន្ដនិងរថយន្ដបណ្ដាលឲ្យមនុស្ស ៣នាក់បានស្លាប់ភ្លាមៗនៅកន្លែង នឹង១០ នាក់ផ្សេងទៀត រងរបួស កំពុងដឹកទៅសង្គ្រោះបន្ទាន់។លោកបានប្រាប់អ្នកយកព័តិ៍យើងបន្តថា ជនរងគ្រោះបាត់បង់ជីវិត រួមមាន ទី១ - ឈ្មោះ ហ៊ុន ម៉ើ ភេទប្រុស អាយុ៤១ នៅភូមិពន្លៃ ឃុំណាំតាវ និងទី២-មឹនទាន់ស្គាល់អត្តសញ្ញាណនឹងទី៣-ឈ្មោះ ប៊ុត គឹមលឿងជាអ្នកបើកបរតែម្ដង ចំណែកអ្នករបួសទាំងអស់នោះក៍ មិនទាន់ស្គាល់អត្ថសញ្ញាណនៅឡើយទេ ប៉ុន្ដែដឹងថាអ្នករបួស មានស្រី០៦នាក់។
លោក ទេព ពុំសែន អធិការស្រុកពួកបានបញ្ជាក់ថា រថយន្ដបង្កម៉ាក កាម៉ារីពណ៌ខ្មៅ សេរី២០០៦ ពាក់ស្លាកលេខ កំពង់ចាម ២A11 64 មិនទាន់ស្គាល់អត្ដសញ្ញាណអត្តសញ្ញាណបើកបរ ក្នុងទិសដៅពីកើតទៅលិច ។ និងរថយន្ដមួយគ្រឿងទៀត ម៉ាកកាម៉េរី ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ប៉ៃលិន 2A 06 58 អ្នកបើកបរឈ្មោះ ប៊ុត គឹមលឿង ស្លាប់។ លោកអធិការបានបន្ថែមថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានយករថយន្ដទាំង២គ្រឿងទៅរក្សាទុកក្នុងអធិការនគរបាលស្រុកពួក ដើម្បីរង់ចាំការដោះស្រាយបន្ត ៕ ដោយ សហការី