កសិករខេត្តស្វាយរៀងប្តូផ្លាស់វិធីធ្វើស្រែ

ខេត្តស្វាយរៀង ៖ ទិន្នផលស្រូវនៅក្នុងខេត្តស្វាយរៀង មិនមានការខូចខាតខ្ពស់ដោយសារគ្រោះរាំងស្ងួតនោះ
ទេ ដោយសារ តែមន្ត្រីមន្ទីរកសិកម្ម បានយកចិត្តទុកដាក់ ជួយដល់កសិករបានទាន់ពេលវេលា ជាហេតុធ្វើឱ្យ
ខេត្តមួយនេះ ពុំមានការស្រែក ដង្ហោយហៅការជួយសង្គ្រោះ ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តស្វាយរៀង បានបង្ហាញឱ្យឃើញថា នៅក្នុងខេត្តស្វាយរៀង
មានស្រុក ចំនួន ៨ ដែលធ្វើស្រែប្រាំង គឺស្រុកចន្ទ្រាមាន ៣.០៤៥ហិកតា, ស្រុកកំពង់រោទិ៍មាន ៧.០៤៨ហិក
តា, ស្រុករំដួលមាន ១៨៩ ហិកតា, ស្រុករមាសហែកមាន ១.០៤៨ហិកតា, ស្រុកស្វាយជ្រុំ មាន ៦.៩៧២ហិក
តា, ក្រុងស្វាយរៀង មាន ៦៥៩ហិកតា, ស្រុកស្វាយទាបមាន ១៥៨ហិកតា, ក្រុងបាវិតមាន ៤៨៨ហិកតា,
សរុបរួមទាំងអស់ផ្ទៃដីស្រែប្រាំង មានចំនួន ១៩.៩៦៧ហិកតា ប្រមូលផលបាន ១៩.៩៥០ហិកតា ខូចខាត
១៧ហិកតា ទទួលបានផលស្រូវសរុប ៥៨.៤៤៩តោន ដែលបរិមាណស្រូវទទួលបានក្នុង ១ហិកតា ពី ៤ ទៅ
៥តោន ។

លោក ថាច រតនា ប្រធាន មន្ទីរកសិកម្មខេត្តស្វាយរៀង បានមានប្រសាសន៍ឱ្យដឹងថា ទិន្នផលស្រែប្រាំងឆ្នាំ
២០១៥ ទទួលបានតិចជាងឆ្នាំ២០១៤ ប្រមាណ ៤៥០គីឡូក្រាមប៉ុណ្ណោះ គឺបណ្តាលមកពីផ្ទៃដីខូចខាតដែល
សង្គ្រោះពុំបានមាន ១៧ហិកតា ។ ទោះបីជាយ៉ាងនេះក្តីក៏ចាត់ទុកថា មានការខូចខាតតិចតួចបំផុត សម្រាប់
ឆ្នាំនេះ ។ ដោយឡែកកសិករក្រៅពី ទុកស្រូវប្រើប្រាស់ប្រចាំឆ្នាំ គឺបាននាំផលស្រូវចេញទៅប្រទេសវៀតណាម
ប្រមាណ ២៧៣.៦៧០តោន តាមច្រកអន្តរជាតិ ៤សំខាន់ៗ ។

លោក ថាច រតនា បានបន្តឱ្យដឹងទៀតថា មន្ទីរកសិកម្មខេត្ត បានយកចិត្តទុកដាក់ ជួយដល់កសិករប្តូរផ្លាស់
ពីការដកស្ទូង មកធ្វើស្រូវពង្រោះវិញ ដែលធ្វើឱ្យកសិករយើងមិនសូវរវល់ច្រើនក្នុងការធ្វើស្រែ ។ ការធ្វើស្រូវ
ពង្រោះនេះក៏ទទួលបានទិន្នផល ប្រហាក់ប្រហែល និងទិន្នផលស្រូវដែលដកស្ទូងផងដែរ ។ ការធ្វើស្រែ
ពង្រោះនេះធ្វើឱ្យកសិករបានធូរស្រាលកម្លាំង ដែលប្រើ ប្រាស់ទៅលើការដកស្ទូង និងមិនចំណាយពេលវេលា
ច្រើនថែមទៀតផង ៕

2015-09-09_19.20.20

20150820_120253

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author