ដោយ ៖ រស់ សុភា
មណ្ឌល់គិរី ៖ ភ្នាក់ងារឆ្លើយឆ្លង ព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តមណ្ឌលគិរី លោកវ៉ាន់ ទិត ត្រូវបាន
អាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួននាព្រិកថ្ងៃទី១១ ខែគម្ភះ ឆ្នាំ២០១៦នេះ ដោយមិនដឹងមូលហេតុ នៃកា
ឃាត់ខ្លួននេះនៅឡើយទេ ក្រោយហៅមកជួប ក៍នាំខ្លួនចូលក្នុងរថយន្តហើយបើក ទីបញ្ជាការអាវុធហត្ថ ខេត្ត
មណ្ឌលគិរី ដើម្បីធ្វើការសាកសួបន្ត។
យោងតាមការបញ្ជាក់ ពីភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន ទរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តមណ្ឌលគិរី រូបនេះបានឲ្យ
ដឹងថា មកពីរូបគេ បានរាយការណ៍លម្អិត ពីសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅក្នុងមណ្ឌលគិរីនេះ ជាពិសេស
ក្រុមហ៊ុនសម្បទាន ដីសេដ្ឋកិច្ចប៊ិញហ្វឿក១ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលបានកាប់បំផ្លាញព្រៃឈើ
និង គរដុតកម្ទេចចោល ឈើប្រណិតរាប់រយកំណាត់ មុនពេលកម្លាំងបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ
ថ្នាក់ជាតិចូលទៅដល់។បន្ថែមលើនោះ ពិធីករទរទស្សន៍ប៉ុស្តិ៍លេខ៩ ក៏បានអត្ថាធិប្បាយបន្ថែមថា ឈើទាំង
នោះ គឺពាក់ព័ន្ធនឹងលោកសាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថ ខេត្តមណ្ឌលគិរីផងដែរ។
ពាក់ព័ន្ធ័ការឃាត់ខ្លួន ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ខាងលើនេះ អ្នកយកព័ត៌មានយើង
បានទូរសព្ទ័ ទៅលោក សាក់ សារ៉ាង លោកបានប្រាប់តាមទូរស័ព្ទថា មិនមែនជាការឃាត់ខ្លួនអ្វីទេ គ្រាន់ឃាត់
ទុកដើម្បីសួរនាំប៉ុណ្ណោះ ប៉ុន្មានម៉ោងក្រោយមក បានដោះលែងទៅវិញហើយ។
គួបញ្ជាក់ផងដែរថា ករណីខាងលើនេះ ត្រូវបានមតិមហាជនជាច្រើន បានរិះគន់ នឹងដាក់ការសង្ស័យ យ៉ាង
ខ្លាំងទៅលើកងរាជអាវុធហត្ថថា ទំនងជាមានអ្វីពាក់ព័ន្ធអ្វីមួយ ក្នុងរឿងព្រៃឈើ ក្នុងដីសម្បទាសេដ្ឋកិច្ច របស់
ក្រុមហ៊ុន ប៊ិញ ភ្វៀក ហើយមើលទៅនោះ បានជាគ្រាន់តែគេធ្វើការផ្សាយ បែជាមកឃាត់ខ្លួគេទៅសួរនាំបែប
នេះទៅវិញ បើគិតទៅតាមសិទ្ធិសារព័ត៌មាន គេមានសិទ្ធិក្នុងការផ្សាយ បើអស់លោកគិតថា រឿងនេះវាមិនពិត
អស់លោក ក៍មានសិទ្ធដាក់ពាក្យ ចូលទៅការិយាល័យនិពន្ធ របស់គេដើម្បីសួរនាំ នឹងឲ្យគេបកស្រាយបំភ្លឺ
ឡើងវិញ បើគិតថារឿងនេះវាមិនពិត ។ មិនត្រូវអាងអំណាច ជាសមត្ថកិច្ច ចង់ធ្វើអ្វី ស្រាចតែចិត្តនេះទេ ព្រោះ
ថា ប្រទេសមានច្បាប់ បើធ្វើតែយ៉ាងនេះ ហាក់បីដូចកំពុងតែបំបាក់ស្មារតី អ្នកការសែត នឹងទូរទស្សន៍ នៅ
កម្ពុជាហើយ តើសទ្ធិសេរីភាព សារព័ត៌មាននៅត្រងណា៕