ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ ប្រជាការពារភូមិម្នាក់ ត្រូវជនសង្ស័យពីរនាក់ កាប់និងកាំបិតតាំងតោ បណ្តាលអោយរង
របួសធ្ងន់ ត្រូបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកស្រុកកោះញែក កាលពីថ្ងៃទី២១ ខែមិនា
ឆ្នាំ២០១៦ នៅចំនុចភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌគីរី។
តាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកកោះញែក បានអោយដឹងថា ជនរងគ្រោះឈ្មោះ ត្រើញ ធា ភេទប្រុស
អាយុ៣៤ឆ្នាំ មុខរបរប្រជាការពារភូមិ រស់នៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក របួសចំក្បាលដោយ ជន
សង្ស័យចំនួន០២នាក់ បានយកកាំបិតតាំងតោ កាប់លើជនរងគ្រោះ បណ្តាលអោយរងរបួស មូលហេតុស្រវឹង
ស្រា បង្កហឹង្សា ដោយចេតនា។
ជនសង្ស័យ ទី១ មានឈ្មោះ ម៉ៅ ប្រសិទ្ធ ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ ទី២ ឈ្មោះ ម៉ៅ សក្ត័ ភេទ
ប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ជនសង្ស័យទាំង២នាក់ រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក
ខេត្តមណ្ឌលគីរី និងត្រូវបានកំលាំងអធិការដ្ឋាន នគរបាលស្រុកកោះញែក ឃាត់ខ្លួនដើម្បីកសាងសំណុំរឿង
តាមនីតិវិធីច្បាប់។/