ដោយ ៖ កម្ពុជា ជោគជ័យ CSN
ព្រះសីហនុ ៖ លោកឧកញ៉ា ទៀវិចិត្រ ដែលអ្នកខេត្តសីហនុស្គាល់ថា ជាឈ្មួញជើងខ្លាំង ខាងនាំចូល ប្រេង
គេចពន្ធ តាមផ្ទៃសមុទ្រ ត្រូវបានមន្ត្រីជលផល ចាត់ទុកថា ជាបុគ្គលទី១ នៅខេត្តព្រះសីហនុ ដែលបានទទួល
លិខិតសរសើរ ពីលោកអេងជាសាន្ត មេរដ្ឋបាលជលផលទូទាំងប្រទេស ក្រោមលេសថា លោកឧកញ៉ាក្មេងរូប
នេះ បានជួយសង្គ្រោះសត្វ អណ្ដើកចំនួន១៣ក្បាល ឲ្យទៅរស់ក្នុងទៅក្នុងសមុទ្រធម្មជាតិ។
លោកនេន ចំរើន មេជលផលខេត្តព្រះសីហនុ បានចាត់ទុក លោកឧកញ៉ា ទៀ វិចិត្រថា ជាបុគ្គលឆ្នើម ព្រោះ
បានស្រឡាញ់ធម្មជាតិ ការថែរក្សាអភិរក្សមច្ឆាសមុទ្រ ដោយជួយសង្គ្រោះ ព្រលែងសត្វអណ្ដើក ដែលស្ទើរតែ
ផុតពូជទៅហើយនោះ ចំនួន១៣ក្បាល ទៅក្នុងសមុទ្រធម្មជាតិវិញ។ ទោះជាយ៉ាងណាមេជលផលខេត្តព្រះសី
ហនុ មួយនេះ មិនបាននិយាយឲ្យដឹងទេថា តើលោកទៀ វិចិត្រ បានអណ្តើកសមុទ្រ ពីណាយកទៅលែងនោះ
ឡើយ?។
ប្រការដែលគួរឲ្យសសើរ ចំពោះរដ្ឋបាលជលផល ដែលគោរពស្រលាញ់ លោកឧកញ៉ទៀ វិចិត្រ ដែលជាឈ្មួញ
មានលុយ ពេកនោះ គឺនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស ជល
ផល និងមន្ត្រីអមដំណើរ បាននាំគ្នាជិះឡាន ពីភ្នំពេញ នាំយកលិខិតសរសើរមួយសន្លឹក របស ់លោកអេង
ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល មកជូនលោកឧកញ៉ាទៀ វិចិត្រដល់ផ្ទះ។
ក្រៅពីមេជលផល ជួយឡង់សេ លុបបំបាត់ភាពស្អុយឈ្មោះ ដែលជាឈ្មួញរកស៊ី នាំប្រេងគេចពន្ធ ថ្មីៗនេះ
ទៀត ប្រភពពីបណ្តាញសង្គម ក៏បានបង្ហាញឲ្យដឹងថា៖ លោកឧកញ៉ា វ័យក្មេង ឈ្មោះទៀ វិចិត្រ ដែលមាន
សាច់ញាតិ សុទ្ធតែជាអ្នកមានអំណាច លើផ្ទៃមុទ្រ ដូចអារក្ស័ទឹក ទទួលបានការតែងតាំង មួយថ្មីទៀត ពី
សម្តេចសាយឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមការឯកភាព របស់លោក នាយឧត្តមសេនីយ៍
ទៀបាញ់ ប្រធានក្រុមការងារ ថ្នាក់ជាតិ គណបក្សប្រជាជនកម្ពុជា ជួយខេត្តកោះកុង ឲ្យធ្វើជាសមាជិកក្រុម
ការងារ ចេញលុយចុះជួយខេត្តកោះកុងផងដែរ។
ឧកញ៉ាក្មេង ទៀ វិចិត្រ ក្រៅពីជាឈ្មួញប្រេងគេចពន្ធ គាត់ក៏ជាប្រធានគមនាគមន៍ គ្រួសារមនុស្សធម៌អូរ (៣)
ដែលជានិច្ចកាល គេតែងតែសង្កេតឃើញ ជួយឧបត្ថម្ភ ជាថវិកា ជាសម្ភារៈដល់ជនក្រីក្រ ជនគ្មានទីជម្រក
ចាស់ជរា ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗ ដូចជាព្រះវេសន្តរ ក្នុងរឿង
ពុទ្ធិជាតកចឹងដែរ។ ប្រការគួរកត់សម្គាល់ ការឲ្យលិខិតសសើរ និងការតែតាំង ឧកញ៉ាក្មេង ទៀ វិចិត្រនេះបាន
កើតឡើង ជាបន្តបន្ទាប់ ក្រោយពេលលេចធ្លាយថា នៅខេត្តព្រះសីហនុ លោកឧកញ៉ា វ័យក្មេងឈ្មោះទៀវិចិត្រ
គឺជាឈ្មួញធំម្នាក់ រកស៊ីនាំប្រេងគេចពន្ធ ពីប្រទេសសៀម តាមផ្ទៃសមុទ្រ ចូលមកលក់ក្នុងស្រុកខ្មែរ។
ប្រភពពតិមានពីអ្នករកស៊ីឲ្យដឹងថា៖ ដោយសាមានសមត្តកិច្ច ប្រដាប់អាវុធ ដែលជាមេអារក្ស័ទឹកសមុទ្រ ជា
ខ្នងបង្អែក ឧកញ៉ាវ័យក្មេងរូបនេះ បានយកទីតាំងយោធា មូលដ្ឋានសមុទ្ររៀម ធ្វើជាកន្លែងឡើងប្រេង ដែល
នាំយកពីតំបន់លំហរសមុទ្រ និងឡើងតាមទំនប់រលកចាស់ ដោយដឹកជញ្ជូនចេញពីទូក ជ្រកក្រោមក្រុមហ៊ុន
សូគីម៉ិច ដើម្បីចែកចាយ តាមដេប៉ូក្នុងខេត្តព្រះសីហនុ និងបន្តទៅខេត្តរាជធានីបន្ថែមទៀត ។
ប្រភពព័ត៌មានពីអ្នករកស៊ីឲ្យដឹងថា៖ ការដឹកជញ្ជូនប្រេងគេចពន្ធ របស់ឈ្មួញ ជា ឧកញ៉ាវ័យក្មេង ឈ្មោះ ទៀ
វិចិត្រ អ្នកខេត្តព្រះសីហនុ បានស្គាល់ច្បាស់ និងចាត់ទុកថា មេឈ្មួញដ៏មហិមា គ្មានអ្នកប៉ះពាល់ គ្មានអ្នក
ប្រណាំងប្រជែង និងជាអ្នកមានមុខមានមាត់ ដោយខ្នងបង្អែក ដ៏រឹងមាំផងនោះ ត្រូវបានគេរាយការណ៍ថា
បាននិងកំពុងពង្រីកឥទ្ធិពល នាំប្រេងគេចពន្ធរបស់ខ្លួន យ៉ាងអនាធិបតេយ្យ មកល់កដូរដែល ធ្វើឲ្យឈ្មួញឬ
អ្នកវិនិយោគរកស៊ី ដោយភាពស្មោះត្រង់ មានការក្តៅក្រហាយ ពីការរកស៊ីប្រជែង ពាណិជ្ជកម្ម មិនស្មោះត្រង់
របស់ឧកញ៉ារូបនេះ។
គេមិនដឹងថា ក្រោយពេលបានតែងតាំង ជាក្រុមការងារ កឧកញ៉ាក្មេងទៀ វិចិត្រ នៅបន្តរកស៊ីនាំប្រេងគេច
ពន្ធ ដើម្បីបានលុយមក ចុះមូលដ្ឋាន ឬក៏ឈប់នោះទេ ដោយសារមិនអាចស្វែងរកការពន្យល់បានពីសមត្តកិច្ច
ខេត្តព្រសីហនុ។ តែយ៉ាងណាសូមអបអរសាទរ ព្រោះលោកទៀ វិចិត្រ យ៉ាងហោចក៏បានយកលុយ ចំណេញ
ពីការអតើបង់ពន្ធប្រេងទៅចុះមូលដ្ឋានជួយអ្នកក្រៗដែរ៕