ដោយ ៖ គង ករណា កម្ពុជា ជោគជ័យ CSN
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ មានអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋ១ខ្នង ស្ថិត
នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង អស់ទាំងស្រុង។
ប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសម្លេងដូចជាផ្ទុះអ្វីមួយ ក្រោយមក
បន្តិច នៅវេលាម៉ោងប្រហែល២ជាង ឃើញផ្ទះឈើ១ខ្នង នៅក្រុមទី១៣ មានផ្សែងឡើងនឹងមានអណ្ដាតភ្លើង
បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះពួកគេកបាន នាំគ្នារត់ទៅដងទឹកជួយជាស់ពន្លត់ផងដែរ តែអំណាច
នៃអគ្គិភ័យបានឆាបឆេះខ្លាំងពេក មិនអាចជួយឈ្នះ បានត្រិមតែឈមើលប៉ុណ្ណោះ។
ក្នុងហេតុការណ៍ ករណីភ្លើងឆាបឆេះខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរងគ្រោះនេះ ដោយផ្ទះសេខ្សែភ្លើង
សាងសង់អំពីឈើ ប្រក់ស័ង្កសី មានទំហំ ៤x៥ ម៉ែត្រ ជារបស់ឈ្មោះ យុន យឹង ភេទប្រុស អាយុ 42ឆ្នាំ មាន
ឆេះខូចខាតទាំងស្រុង ព្រមទាំខូចខាតសំភារ:មួយចំនួនទៀត រួមមាន ទី១ ប្រាក់បាត ចំនួន 200.000 បាត
(ពីរពាន់នបាត) ទី២ ខ្សែរករផ្លាកទីនមួយខ្សែរ តំលៃ 10.000 បាត ( មួយម៉ឺនបាត ) ទី៣ កង់ពីរគ្រឿង ទី៤
ទូរស្សន៍ ០១ គ្រឿង ទី៥ ពាងទឹកធំ ពីរ៕



















