ចាំមើលមេព្រៃចាប់រថយន្តខ្នាតយក្ស ដែលក្រឡាប់ផ្ងាជើងចេញសុទ្ធតែឈើ យកទៅរក្សាទុកបានប៉ុន្មានថ្ងៃ? បើនេះជាប្រភពចំណូ របស់ក្រុមមន្ត្រីពុករលួយ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តក្រចេះ ៖ បច្ចុប្បន្ន បទល្មើសព្រៃឈើ ទោះមានបទបញ្ជា បានដាក់ចេញជាបន្តបន្ទាប់ ពីប្រមុខរាជរដ្ឋាភិបាល យ៉ាងណាក៍ដោយ ក៍នូវតែសង្កេតឃើញ សកម្មភាព ការដឹកជញ្ជូនឈើខុសច្បាប់ ពីសំណាក់មេឈ្មួញទុច្ចរិត ដែលអាងខ្នង អ្នកមានអំណាចនៅពីក្រោយ បាននឹងកំពុងធ្វើសកម្មភាព យ៉ាងពេញបន្ទុក គ្មានញញើតច្បាប់អ្វើទាំងអស់ ។ ជាក់ស្ដែងកាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្តផ្លូវ « ៥ » ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A.2403 ដឹកឈើប្រណិតពេញរថយន្ត បានក្រឡាប់ផ្ងាជើង នៅតាមបណ្ដោយផ្លូវលេខ៧អា ស្ថិតក្នុងភូមិស្ទឹងស្វាយ ឃុំដា ស្រុកចិត្របុរី ចេញសុទ្ធតែឈើ ។

ប្រភពរាយការណ៍ ពីពលរដ្ឋ បានឲ្យដឹងថា ? រថយន្តនឹងឈើទាំងនេះ ជារបស់មេឈ្មួញដុះស្លែ ឈ្មោះ ចែនី ប្ដីឈ្មោះ អាត តែងតែធ្វើសកម្មភាព ដឹកឈេីខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម ក្នុងមួយយប់ៗ មិនក្រោមពី ៣ ទៅ ៤ រថយន្តយីឌុប នោះឡើយ ។

ប្រភពបានបន្តថា៖ ការដែលមេឈ្មួញ ឈ្មោះ នី នឹងប្ដីឈ្មោះ អាត រកសុីដឹកឈេី បានយ៉ាងរលូន មិនដែលមានការរំខាន ពីសមត្ថកិច្ចជំនាញនេះ ពួកគាត់បានដាក់ការសង្ស័យថា៖ អាចជាប់ព័ន្ធ ជាមួយមន្រ្តីមានអំណាចណាម្នាក់ នៅក្នុងខេត្ត ជាអ្នកកាងពីក្រោយខ្នងហេីយទើបការជំនួញឈើ នឹងការដឹកជញ្ជូនឈើ របស់មេឈ្មួញ ញី ឈ្មោល ទាំងពីរនេះ មានភាពរលូន ពុំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។

ប្រជាពលរដ្ឋនៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី បាននិយាយថា មេឈ្មួញជើងខ្លាំង ឈ្មោះ នី និងប្ដីឈ្មោះ អាត គឺល្បីឈ្មោះ ជាប់លេខ១ ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ ប្រចាំខេត្តក្រចេះ ។ ប្រជាពលរដ្ឋបានអោយដឹងថា សព្វថ្ងៃនេះ មេឈ្មួញពីរនាក់ ប្ដីប្រពន្ធនេះគឺជាមេឈ្មួញអាងទឹកលុយ ហ៊ានជួលក្រុមប៉ូលីសមួយចំនួន អោយមកការពារឡានដឹកឈើ របស់ខ្លួនថែមទៀតផង ។

ប្រជាពលរដ្ឋក៍បានបន្ថែមទៀតថា កាលកន្លងទៅមេឈ្មួញ ពីនាក់ប្ដីប្រពន្ធនេះ បានយកឈ្មោះ លោកស្នងការ ខេត្តក្រចេះ មកប្រើជាបន្តបន្ទាប់ រាល់ពេលដែលធ្វើសកម្មភាព ដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន ហើយត្រូវបានសមត្ថកិច្ចសួនាំ គឺមេឈ្មួញ ប្ដីប្រពន្ធនេះ តែងតែឆ្លើយថា? (ឡានដឹកឈើនេះ គឺជាឡានរបស់លោកស្នងការ ខេត្តក្រចេះ ) ហេតុនេះ ធ្វើឲ្យសមត្ថកិច្ច នឹងស្ថាប័នពាក់ព័ន្ធមួយចំនួន ទោះចង់មិនចង់ ក៍មិនហ៊ានដែរ។

បើតាមប្រភព នៅកន្លែងហេតុការណ៍ រថយន្តក្រឡាប់ គេឃេីញមាន លោក ជា សុភ័ក្រ ព្រះរាជ្ញារង នឹងលោកហង់ ចាន់ឌី អភិបាលស្រុកចិត្របុរុី បាននិយាយគ្នាថា ឲ្យជំនាញយករថយន្ត នឹងឈេីទាំងនេះ ទៅរក្សាទុកនៅមេព្រៃ។ តែទោះយ៉ាងណា ការនិយាយរបស់លោក ជា សុភ័ក្រ នឹងលោក ហង់ ចាន់ឌី ត្រូវបានប្រជាពលរដ្ឋ នាំគ្នាលើកឡើងថា៖ នេះមិនមែនជាបទបញ្ជាទេ គ្រាន់តែជាការនិយាយតែប៉ុណ្ណោះ ពួកគាត់រងចាំមើលថាតើ រថយន្តដឹកបទល្មើស នឹងឈើខុសច្បាប់ទាំងអស់នេះ សមត្តកិច្ចជំនាញទាំងនោះ ហ៊ានចាប់រថយន្តមេឈ្មួញដុះស្លែ មានខ្នងនេះ បានទៅដល់កន្លែងមេព្រៃដែរទេ? បើចាប់មែន ចាំមើលជាប់បានប៉ុន្មានថ្ងៃ? ពីព្រោះកន្លងមក គេតែងតែសង្កេតឃេីញថា ចាប់មិនដែលលេីស ពី៥ថ្ងៃនោះទេ គឺដោះលែងវិញហើយ។

ពាក់ព័ន្ធរថយន្តដឹកឈើខុសច្បាប់ ក្រឡាប់ផ្ងាជើងចេញសុទ្ធតែឈើខាងលើ ដែរប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ជារថយន្ត ឈ្មោះ នី នឹងប្ដីឈ្មោះ អាត ទោះយ៉ាងណា អង្គភាព CSN មិនអាចសុំការបំភ្លឺបានទេ មិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author