រឿងអាស្រូវពុករលួយដល់ឆ្អឹង លោក ប៉ែន ធីរុង្គ ត្រូវបានមន្ត្រីថ្នាក់ក្រោម ស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៊ើបអង្កេត

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ភ្នំពេញ៖ លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរងនូវការចោទប្រកាន់ ពីមន្ត្រីថ្នាក់ក្រោមថា បានប្រព្រឹត្តអំពើពុករលួយ ធ្វើអ្វីៗ តាមអំពើចិត្ត នេះបើយោងតាមការចេញផ្សាយ របស់ព័ត៌មានក្នុងស្រុក។

ប្រភពពីក្រុមមន្ត្រី ក្នុងនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយ របស់លោក ប៉ែន ធីរុង្គ ជាបន្ទាន់។ ដោយហេតុថា រយៈពេលច្រើនឆ្នាំកន្លង
ទៅនេះ លោក ប៉ែន ធីរុង្គ អគ្គនាយ នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រើអំណាច ប្រព្រឹត្តអំពើពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បែរជាមើលរំលងទៅវិញ។

ប្រភពបានបន្តថា មន្ត្រីក្រសួងហិរញ្ញវត្ថុ ថ្មីៗនេះ បានស្នើទៅអង្គភាព ប្រឆាំងអំពើពុលរលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ឲ្យចាត់វិធានការ ទៅលើភាពមិនប្រក្រតី នៃការប្រើប្រាស់ថវិកា គម្រោងក្រោមការគ្រប់គ្រង របស់លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងហិរញ្ញវត្ថុ។ មានន័យថា រឿងអាស្រូវពុករលួយដល់ឆ្អឹង របស់លោក ប៉ែន ធីរុង្គ មិនអាចបិទបាំងបានទេ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្តោយ ឲ្យមន្ត្រីពុករលួយ ធ្វើអ្វីៗ តាមអំពើចិត្តឡើយ។ ទន្ទឹមនឹងនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវ ពុករលួយ របស់លោក ប៉ែន ធីរុង្គ ឲ្យបានឆាប់ផងដែរ ព្រោះមន្ត្រីរូបនេះ ល្បីខាងពុករលួយកាន់តែខ្លាំងឡើងៗហើយ។

ប្រភពពីមន្ត្រីតូចតាចមួយចំនួន នៅក្នុងអគ្គនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងគ្រប់គ្រងបំណុល បានបង្ហើបឲ្យដឹងថា លោក ប៉ែន ធីរុង្គ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ មានចរិតច្រងេងច្រងាង បក្ខពួកនិយម មិនដែលស្តាប់យោបល់ មន្ត្រីក្រោមឱវាទឡើយ។

ប្រភពបានឲ្យដឹងទៀតថា លោក ប៉ែន ធីរុង្គ អាងមានខ្នងបង្អែករឹងមាំ ទើបហ៊ានប្រើប្រាស់ ថវិកាគម្រោងនានាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានញញើតអ្វីទាំងអស់ និងមានបញ្ហាបក្ខពួកនិយមផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរទុកឲ្យមន្ត្រីពុករលួយ ដូចលោក ប៉ែន ធីរុង្គ ធ្វើអ្វីៗ តាមអំពើចិត្ត តទៅទៀតទេ ហើយគួរតែ ចាត់វិធានការ តាមច្បាប់ទៅលើមន្ត្រីពុករលួយ។

ក្រុមមន្ត្រី នៅក្នុងអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថា ច្រើនឆ្នាំមកនេះ លោក ប៉ែន ធីរុង្គ ប្រើអំណាចធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួន និងប្រព្រឹត្តអំពើពុករលួយ តាមគ្រប់រូបភាព។

ការដែលលោក ប៉ែន ធីរុង្គ ហ៊ានប្រព្រឹត្តបែបនេះ គឺអាចមានការបើកដៃ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយចំនួនផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ហើយមន្ត្រីតូចតាច ត្រូវប្រឈម នឹងការគំរាមកំហែង សព្វបែបយ៉ាង។

ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុលរលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវ ពុករលួយរបស់លោក ប៉ែន ធីរុង្គ ជាបន្ទាន់ កុំឲ្យមន្ត្រីពុករលួយរូបនេះ ធ្វើអ្វីៗ តាមអំពើចិត្តទៀត

ទោះយ៉ាងណា មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរក ការសុំបំភ្លឺពីលោក ប៉ែន ធីរុង្គ បានទេថ្ងៃនេះ អង្គភាពយើង រងចាំការបំភ្លឺ នៅពលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: