ល្បីទៀតហើយ ! មន្ត្រីស្ថាប័នពាក់ពន្ធ នៅច្រកទ្វារអន្តរជាតិព្រែកចាក ទាំងគយ កាំកុងត្រូល នឹងប៉ូលីសអន្តោប្រវេសន៍ ឃុបឃិតគ្នាបើកច្រកទាំងកណ្ដាលយប់ ឲ្យឈ្មួញនាំទំនិញ នឹងក្ដាម,បង្គា,មឹកមានសារធាតុគីមិ ចូលយ៉ាងរលូន

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកំពត ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅ​តំបន់​ច្រកព្រំដែន​ ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា​ មួយរយៈ​នេះ ​ក្រុម​ឈ្មួញ​វៀតណាម នឹងខ្មែរបានសម្រុក នាំចូលគ្រឿងសមុទ្រ មកកម្ពុជា តាមច្រកព្រែកចាក ក្នុង​មួយថ្ងៃៗ​ រាប់សិប​តោន ហើយ​គ្រឿងសមុទ្រទាំងនេះ ​មានដូចជា ក្ដាម មឹក បង្គា ។ល។ ត្រូវបានឈ្មួញ​ លាយ​សារ​ធាតុគីមី​ ដើម្បី​ទុក​ឲ្យ​បានយូរ​ទៀតផង។

បើតាមប្រភព ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ មានឋានៈតូចតាច ប្រចាំនៅច្រកព្រែកចាក បានឲ្យដឹងថា ការដែល​ឈ្មួញ ​នាំចូល​គ្រឿង​សមុទ្រ ចូលតាម​​ច្រក​ព្រែក​ចាក បានយ៉ាង​រលូន​ គឺមាន​ការឃុបឃិត​ នឹងបើកដៃ ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល មន្ត្រ​គយ និង​នគរបាល ​អន្តោប្រវេសន៍​ជាដើម ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ យ៉ាង​សុខ​ស្រួល​។ ជាពិសេសនោះ គឺមានការសម្របសម្រួល ពីលោក ហេង សំបូរ មេ​គយ​ ខេត្តកំពត គឺជា​អ្នក​បើកដៃ​ ឲ្យ​កូនចៅ​នៅ​ច្រក ​ព្រែក​ចាក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិនតែប៉ុណ្ណោះ ​គឺបើក​ដៃ​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ម្ហូបអាហារ​ មាន​លាយ​សារធាតុ​គីមី​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពបានបន្តថា ក្រៅពី​គ្រឿងសមុទ្រ ​គឺ​ឈ្មួញ​​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ឈ្មួញ​ត្រូវ​បង់លុយ​ឲ្យ ​សមត្ថកិច្ច​ នៅ​ច្រកព្រំដែន​ តាម​ការកំណត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បន្លែ ផ្លែឈើ និង​ទឹក​ស៊ុប​ទាំង​ប៊ីដុងៗ ត្រូវ​ឈ្មួញ​នាំចូល​ តាម​ច្រក​ព្រែក​ចាក​ យ៉ាង​ពេញបន្ទុក​ ជា​រៀងរាល់ថ្ងៃ ហើយ​មន្ត្រី​កាំកុងត្រូល មន្ត្រី​គយ និង​នគរបាល​អន្តោប្រវេសន៍ គិតតែ​ពី​ឃុបឃិត​គ្នា ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ យកទៅ​ចែកគ្នា​ ធ្វើ​មាន​ធ្វើបាន​។ រយៈពេល​ប្រមាណ ​១​ខែ​កន្លងទៅនេះ​ ឈ្មួញ​នាំចូល​ មឹក​ បង្គា​ ក្ដាម​ ក្នុង​មួយថ្ងៃៗ ​រាប់សិប​តោន​ តាម​ច្រក​ព្រែក​ចាក ដោយ​គ្មាន​ការត្រួតពិនិត្យ​ ត្រឹមត្រូវ​ពី​មន្ត្រី​កាំកុងត្រូល​ ប្រចាំ​ច្រក​នោះទេ​។

ប្រភពពីក្រុមឈ្មួញ​ ដែល​រកស៊ី​នាំចូល​គ្រឿង​សមុទ្រ ​តាម​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​ របស់​ស​ម​ត្ថ​កិច្ច​ ប្រចាំច្រកព្រែកចាក គ្រប់ស្ឋាប័នទាំងអស់នៅទីនោះ ទើប​អាច​នាំ​ទំនិញ​ទាំងនោះ ពី​ទឹកដី​យួន ​ឆ្លងកាត់​ច្រក​ព្រែក​ចាក ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។ ហើយ​គ្រឿងសមុទ្យទាំងនេះ យកទៅលក់​ចែក
ចាយ ​តាម​ទីផ្សារ​ ក្នុង​ខេត្តកំពត ក៏ដូចជា​យកមក​លក់​ នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ផងដែរ​។

ប្រភពពីឈ្មួញ​ខ្លះទៀត ដែល​រកស៊ី​នាំចូល​ទឹក​ស៊ុប ​និង​ទំនិញ​ផ្សេងៗ ​តាម​ច្រក​ព្រែក​ចាក ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គ្រប់ទំនិញនាំចូល ពួកគេបង់លុយទៅតាមកាកំណត់ របស់សមត្ថកិច្ច​ ស្ថាប័នពាក់ព័ន្ធ ប្រចាំ​ច្រក​នេះ​។ ហើយសមត្ថកិច្ចទាំងនោះ ក៍មិនដែល​យកចិត្តទុកដាក់ ត្រួតពិនិត្យ​គុណភាព​នោះទេ ឲ្យ​តែ​បង់លុយ​គ្រប់​តាម​ការកំណត់​ របស់​ស​ម​ត្ថ​កិច្ច​ គឺអាច​ដឹកជញ្ជូន​ទំនិញ ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

ប្រការនេះ​ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ កាំកុងត្រូល គួរពិនិត្យមើល​ភាព​អសកម្ម​ និង​អំពើពុករលួយ ​របស់​ម​ន្ត្រី​កាំកុងត្រូល​ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ ព្រែក​ចាក​ជាបន្ទាន់ ព្រោះ​ឈ្មួញ​កំពុង​នាំ​គ្រឿង ឧបភោគ​បរិភោគ​ខូចគុណភាព​ មាន​លាយ​សារធាតុ​គីមី​ មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​។

ចំណែក​លោក គុណ ញឹម អគ្គនាយក​គយ ក៏​គួរពិនិត្យមើល​ អំពើពុករលួយ ​របស់​ម​ន្ត្រី​គយ ​នៅ​ច្រក​ព្រែក​ចាក​ខ្លះ​ផង ព្រោះ​ការ​បើកដៃ​ ពីលោក ហេង សំបូរ ឲ្យមន្ត្រីក្រោមឱវាទ ប្រព្រិត្តអំពើពុករលួយ ឃុបឃិយឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ក្នុង​១​ខែៗ ហើយ​លុយ​ទាំងនោះ​ ចូលទៅក្នុង​ហោប៉ៅ​ មន្ត្រី​គយ​ពុករលួយ​ ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ជុំវិញព័ត៌មានខាងលើ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកព្រែកចាក បានទេ រីឯលោក ហេង សំបូរ មេគយខេត្តកំពត អង្គភាពយើង ក៍មិនអាចស្វែងរកសុំកាបំភ្លឺបានដែរ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទីនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author