សាហារមែន! កូនស្រីចិត្តតិរច្ឆាន កាប់ឱពុកបង្កើតចំក ១កាំបិតផ្គាក់ ប្រកាច់ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម.!

នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000

– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៨ នេះ ព័ត៌មាន ខេត្តកណ្តាល៖

ករណីដ៍ព្រៃផ្សៃ ដោយកូនស្រី ចិត្តតិរច្ឆាន បានទាញកាំបិតផ្គាប់ មកកាប់ឪពុក បង្កើតរបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ខណ:កូនស្រី តិរច្ឆាននេះ ខឹងបាត់លុយ នៅពេលខ្លួន បានត្រឡប់ ពីលក់ឆៃថាវ មកដល់ផ្ទះវិញ ទៅយកលុយដែលខ្លួនទុក្ខ ហើយបាត់ ចំនួន ៣០០០ រៀល ។

ហេតុការណ៍ ដ៍សាហាវ កាប់សម្លាប់ ឪពុកបង្កើត របស់ខ្លួន យ៉ាងសាហាវ ឃោរឃៅនេះ បានកើតឡើង កាលពីថ្ងៃព្រហ្មស្បតិ៍ ០៥រោច ខែពិសាខ នព្វស័ក្តិ ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង
០៤ និង ៣៥នាទី នៅចំណុច ផ្ទះជនរងគ្រោះ ឈ្មោះ ឯម សារឿន ស្ថិតនៅក្នុង ភូមិល្វាសរ កណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ក៍បានប្រាប់ឲ្យ អ្នកព័ត៌មានយើង ដឹងផងដែរថា ជនរងគ្រោះ ឈ្មោះ ឯម សារឿន ភេទប្រុស អាយុ ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិល្វាសរ កណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។ ហើយជនសង្ស័យ មានឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិល្វាសរ កណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ ដោយសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ នឹងចាប់យកបាន វត្ថុតាង មានកាំបិតផ្គាក់ ដងខ្លី ធ្វើពីឬស្សី ប្រវែង ៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។

លោកឧត្តមសេនីយីទោ អ៊ាវ ចំរើន ស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល បានបញ្ជាក់ ទៅតាមរបាយការណ៍ របស់ សមត្ថកិច្ច មូលដ្ឋាន ដែលបានដាក់ ជម្រាបជូនមកនោះថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នេះ កាលពីវេលា ម៉ោងប្រហែល ២រសៀល មានករណីមួយ ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយជនសង្ស័យ ជាកូនកាប់ឪពុកខ្លួនឯក ១កាំបិតផ្គាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ។

លោកឧត្តមសេនីយីទោ អ៊ាវ ចំរើន ស្នងការដ្ឋាន នគរ
បាល ខេត្តកណ្ដាល បានបន្តថា ករណីនេះ ផ្ដើមឡើងពីរឿង បាត់លុយ ចំនួន ៣០០០រៀល នៅពេលត្រឡប់ ពីលក់ឆៃថាវ មកដល់ផ្ទះវិញ ក៍បានរាប់លុយ របស់ខ្លួននៅក្នុងកាបូប ឃេីញ ៧០.០០០រៀល ហេីយក៍ទុក្ខវិញ នៅក្នុងកាបូបស្ពាយ បន្ទាប់មក បានដេកក្នុងអង្រឹង ប្រឡែងលេង ជាមួយកូនឆ្កែ ដោយមានស្ពាយ កាបូប១ ក៍ប៉ុន្តែ! មិនបានដេកលក់ទេ។

លោកបានបន្តថា មួយស្របក់មកទៀត មិនអស់ចិត្ត ជនសង្ស័យ មានអារម្មណ៍ថា បាត់លុយ ក៍រាប់ម្ដងទៀត បាត់លុយ ចំនួន ៣.០០០រៀល ក៍បានសង្ស័យថា ឪពុកជាអ្នកយក ស្រប់ពេលឱពុក ឈ្មោះ ឯម សារឿន ដើរមកពីកាត់សក់ដល់ផ្ទះ ក៍ទៅអង្គុយ នៅលើគ្រែ ហើយមើល ទៅមុខកូនស្រី ចិត្តតិរច្ឆាន នោះ ស្រាប់តែ កូនស្រីតិរច្ឆាន ឈ្មោះ ឃុន ចាន្នី នោះ កំពុងមានកំហឹង នៅក្នុងខ្លួនស្រាប់ផង ក៍បានទាញ យកកាំបិតផ្គាក់ មកកាប់លើ ឪពុក ឈ្មោះ ឯម សារឿន កំពុងអង្គុយ នៅលេីគ្រែ ត្រូវចំក ខាងក្រោយ ធ្លាក់ពីលេីគ្រែ ស្លាប់ភ្លាមៗ តែម្តង។

ករណីនេះ ក្រោយមក កម្លាំងជំនាញបានចុះ ដល់កន្លែងកើតហេតុ នឹងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍នគរបាល រដ្ឋបាល ល្វាសរ ដេីម្បីបន្តចាត់ការ តាមនីតិវិធីផងដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author