ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់មួយដ៍រន្ធត់ទៅលើកម្មករម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
មកពីអ្នកបើករ៉ូឡូមិនប្រយ័ត្ន បណ្ដាលឲ្យកិនកម្មករក្នុងពេលស្ថាបនាផ្លូវ ខណៈជនរងគ្រោះកំពុងសំរួលចរាចរណ៍
ឲ្យអ្នកដំណើរឆ្លងកាត់ មិនបានដឹងថារ៉ូឡូមកពីក្រោយ បុកដួលហើយកិនស្លាប់តែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៣ និង២០នាទី រសៀល ថ្ងៃទី២៣ ខែ០៥
ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវកំពុងស្ថាបនា (ផ្លូវថៃហ្គ័រ) ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ ។
តាមប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងធ្វើចរាចរណ៍
ដើម្បីបញ្ជៀសការកកស្ទះ ព្រោះការសាងសង់ផ្លូវខាងលើ គឺធ្វើផ្លូវម្ខាង ទុកម្ខាងសំរាប់ឲ្យអ្នកដំណើរធ្វើដំណើរ
ម្ខាង ដែលការសាសង់ដោយក្រុមហ៊ុន លី ឈួង ។ នៅពេលនោះប្រហែលជនបង្កជាអ្នកបើករ៉ូឡូ បើកមិនបាន
មើលមុខក៍ជ្រុលមកបុករួចកិនជនរងគ្រោះចំក្បាល បណ្តាលឲ្យបែកធ្លាយខួរចេញមកក្រៅ ស្លាប់ភ្លាមៗនៅ
នឹងកន្លែងមួយរំពេច មើលទៅគួរឲ្យអាណោចអាធ័ម ។ បន្ទាប់ពីបង្កហេតុ ជនបង្កបានចុះពីរ៉ូឡូរត់គេចខ្លួនបាត់
ស្រមោល ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ លីន ភេទប្រុស
អាយុ១៧ឆ្នាំ ជាកម្មករធ្វើថ្នល់ របស់ក្រុមហ៊ុន លី ឈួង ស្នាក់នៅកន្លែងការដ្ឋាន ស្ថិតនៅក្នុងសង្កាត់ ព្រែកឯង
ខណ្ឌច្បារអំពៅ ។ អ្នកបើករ៉ូឡូបង្កហេតុ មានឈ្មោះ ណុប បុរី ភេទប្រុស អាយុ២៧ឆ្នាំ ជាតៃកុងរ៉ូឡូ បើកឲ្យ
ក្រុមហ៊ុន លី ឈូង ជនរងគ្រោះនឹងជនបង្កស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ក្រោយកើតហេតុជនបង្កគេច
បាត់ស្រមោលសូន។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះមានស្រុកកំណើតនៅស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ នៅស្រុកកំណើត
រីឯជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកដើម្បីយកមកធ្វើការសាកសួរ នឹងកសាងសំណំរឿងបញ្ជូន
ទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕