ដោយ ៖ រស់ សុភា
មណ្ឌលគិរី៖ ក្រោយពីមានការចុះផ្សាយ នៅតាមគេហទំព័រវេបផ្សាយនានា ពីជីវិតពិតរបស់លោកយាយម៉ៅ
អាយុ៨០ឆ្នាំ រស់នៅតាមជង្រុកស្រូវ គ្នានកូនចៅទីពឹង កន្លងមកនេះ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥
នេះ សហភាព សហព័ន្ធ កម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ឈឹម កាន ប្រធានមន្ទីរ រៀបចំដែនដី ន
គររូបនីយកម្មនិងសំណង់ និងជាប្រធានសហភាពសហពន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានយកអំណោយ
មនុស្សធម៌ និងថវិកាមួយចំនួន យកមកផ្តល់ជូនដល់ លោកយាយ ម៉ៅ ចាស់ជរាគ្មានកូនចៅទីពឹង រស់នៅ
ក្នុងភូមិ មានជ័យសេរីមានរិទ្ធ ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី ក្រោយពីចប់វេទធិការសាធារណ។
លោក ឈឹម កាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានសហភាពសហព័ន្ធ
យុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានពី គេហទំព័រវេបផ្សាយ
KNV នឹងគេហទំព័រវេបផ្សាយ ផ្សេងៗទៀត ដែលបានចុះផ្សាយ នាពេលកន្លងមកនេះ ក្នុងនាមលោកជាប្រ
ធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ យកអំណោយមនុស្សធម៌ និង
ថវិកា មកផ្តល់ជូនដល់ លោក យាយ ដែលកំពុងរងនូវការខ្វះខាត សម្រាប់ដោះស្រាយ នូវជីវភាព ប្រចាំថ្ងៃ
របស់លោកយាយ ។
លោកប្រធានបានមានប្រសាសន៍បន្តទៀតថា ទោះបីអំណោយដែលផ្តល់ជូនលោកយាយ នាពេលនេះតិច
តួចមែន ប៉ុន្តែអាចជួយដោះស្រាយ នូវទុក្ខលំបាករបស់ លោកយាយមួយគ្រាៗផងដែរ ។
អំណោយដែល លោក ប្រសធាន ហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តមណ្ឌលគិរី យកមកផ្តល់ជូនលោក
យាយនាពេលនោះ រួមមាន មីចំនួន១កេះ ត្រីខចំនួន៤ឡូ ទឹកត្រីចំនួន១យួ ទឹកស៊ីអីវចំនួន១យួ ទឹកដោះគោ
ឆៅចំនួន២ឡូ ស្ករសចំនួន២គីឡូក្រាម អំពិលចំនួន២គីឡូក្រាម ត្រីងៀតចំនួន១គីឡូក្រាម ទឹកសុទ្ធចំនួន១យួ
ប្រេងកូឡាចំនួន៤ដប អង្ករចំនួនចំនួន ៥០គីឡូក្រាម និងថវិកាចំនួន១២ម៉ឺនរៀល ផងដែ៕