ចង់ចំណេញដាច់ចំណងមេធំវេចលុយរត់បាត់

ដោយ ៖ គង់ ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

ខេត្តប៉ៃលិន ៖ ពលរដ្ឋជាច្រើននាក់ មកពីផ្សារសាមគ្គី ( ហៅប៉ាហ៊ី ) និងតាមភូមិនានា ក្នុងក្រុងប៉ៃលិន បាននាំគ្នាទៅតវ៉ានៅផ្ទះមេតុងទីនម្នាក់ ដែលបានវេចប្រាក់ជាង១០ម៉ឺនដុល្លាររត់គេចខ្លួនបាត់ស្រមោល ក្រោយពីកូនតុងទីន នាំគ្នាទៅ ឡោមព័ទ្ធ ដល់ផ្ទះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅទល់មុខសាលាបឋមសិក្សា ស ខេង អូតសរ៉ៅ ក្នុងភូមិក្បាព្រលាន សង្កាត់អូរតារ៉ៅ ក្រុងប៉ៃលិន។

 

ប្រភពព័ត៌មានបានឱ្យដឹងថា មេតុងទីន ដែលបោក់ប្រមូលប្រាក់ជាង១០ម៉ឺនដុល្លារ រត់គេចខ្លួននេះ មានឈ្មឈ្មោះ ឆេង លី ( ហៅលីដា ) ភេទស្រី អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនសិស្សនៅសា លាបឋមសិក្សា ស ខេង អូរតាវ៉ៅ បង្រៀនឯកជននៅសាលាប៉ៃលិនវឌ្ឍនៈ ក្រុងប៉ៃលិន រស់នៅភូមិសង្កាត់ខាងលើ ។

ប្រភពបន្តទៀតថា ការលេងល្បែងដេញតុងទីននេះ ធ្វើឡើងអស់រយៈពេលជិត១ឆ្នាំមកហើយ ដោយស្រ្តីខាងលើ ជាអ្នកធ្វើមេ រួចក៏មានអ្នកភូមិ និងអ្នកផ្សារសាមគ្គី ( ហៅប៉ាហ៊ី ) សរុបជាង៥០នាក់ ចូលរួមលេង ដោយម្នាក់ៗ អស់លុយខ្លះ២លានរៀល ខ្លះ៤លានរៀល ខ្លះទៀត១០លានរៀល ហើយរហូតដល់អ្នកខ្លះ អស់ជាង១ម៉ឺន ដុល្លារផងដែរ ។

 

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ កើតឡើងដោយ កូនតុងទីនម្នាក់ បានទូរស័ព្ទទៅមេតុងទីន កាលពីថ្ងទី១៩ ខែតុលា ដើម្បីបង់លុយ តែទូរស័ព្ទអត់ចូល រហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ដោយឆ្ងល់សង្ស័យ ក៏នាំគ្នាជិះម៉ូតូទៅមើលនៅក្នុងផ្ទះ ស្រាប់តែម្តាយរបស់មេតុងទីនខាងលើប្រាប់ថា គេបានគេចខ្លួនបាត់ហើយ មិនដឹងទៅណសទេ តែត្រូវបានម្ដាយមេតុងទីនរូបនេះ ធានាថា នឹងរកលុយបង់បន្តិចម្ដង ជូនដល់បងប្អូនវិញ។

 

បើតាមសម្តីស្រ្តីម្នាក់ សុំមិនបញ្ចេញឈ្មោះ ជាអ្នកលក់ដូរនៅក្នុងផ្សារសាមគ្គី បានឱ្យដឹងថា គាត់បានចាប់ផ្តើមលេងតុងទីនជាមួយមេខាងលើនេះ តាំងពីដើមឆ្នាំ២០១៦ ហើយដាក់១ក្បាល ចំនួន ២ម៉ឺនរៀល ដោយគាត់ដាក់១ខ្សែចំនួន២០ ក្បាល ហើយបង់ម្តង អស់ចំនួន២លានរៀល រហូតមកដល់ពេលនេះ មិនទាន់បានដេញយកម្តងនោះឡើយ ដោយគិតទៅទាំងអស់ ជាង១ម៉ឺនដុល្លារ ត្រូវមេតុងទីនវេចលុយរត់គេចខ្លួនតែម្តង ។

 

ស្រ្តីរងគ្រោះបានបន្តទៀតថា អ្នករស់នៅក្បែរតូបរបស់គាត់ ក៏អស់ប្រាក់ជាង១ម៉ឺនដុល្លារដែរ ដោយមានអ្នកខ្លះអស់ត្រឹម១លានរៀល ខ្លះ២លាន ខ្លះ៤លាន និងខ្លះទៀតរហូតដល់ជាង១០លានរៀល ហើយក៏នាំគ្នាទៅតវ៉ាដល់ក្នុងផ្ទះ មេតុងទីននោះ ។

 

តែទោះបីជាយ៉ាងណា នៅរសៀលថ្ងៃទី២០ ខែតុលា ខណៈពួកគាត់ចូលទៅតវ៉ានៅក្នុងផ្ទះ ម្តាយរបស់មេតុងទីន សន្យារកប្រាក់សងជំនួស ប៉ុន្តែដោយសារលុយច្រើនពេក មើលទៅគ្មានសង្ឃឹមថា គាត់នឹងសងដល់កូនទាំងអស់គ្នានោះឡើយ ។

 

ស្រ្តីម្នាក់ត្រូវជាម្តាយមេតុងទីនខាងលើ បានឱ្យដឹងថា គាត់ត្រូវបានកូនរបស់ខ្លួនឱ្យ យកប្លង់ផ្ទះទៅបញ្ចាំនៅធនាគារ អេស៊ីលីដា ចំនួន៣ម៉ឺនដុល្លារ ដោយប្រាប់ថា រូបគេខ្ចីយកសងកូនតុងទីន ១គ្រាសិន ចាំសងវិញ លុះបានលុយអស់ហើយ ស្រាប់តែនាំគ្នា ពីរនាក់ប្តីប្រពន្ធ និងកូនវេចសម្លៀកបំពាក់រត់គេចខ្លួន ដោយទុកឱ្យគាត់ជាអ្នកទទួលរ៉ាប់រងបង់សងជំនួសវិញ ។

 

គាត់បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ បន្ទុកទាំងនេះធ្លាក់មកលើគាត់ ដូច្នេះគាត់សន្យា នឹងរកប្រាក់សងជំពាក់កូនតុងទីនទាំងអស់ឱ្យខានតែបាន ។ តែសុំកុំឱ្យពួកគេ កើតចលាចល ឬប្តឹងសមត្ថកិច្ច បើពុំដូច្នោះទេ ប្រាក់ទាំងអម្បាលម៉ានទុកជាអសារបង់ ដោ យគាត់មិនទទួលខុសត្រូវនោះឡើយ ។

 

សូមបញ្ជាក់ថា ការលេងតុងទីនេះ ត្រូវមេបោកយកលុយរត់អស់ជារឿយៗ តែអ្នកលេងនៅមិនរាងចាលឡើយ ហើយពេលនេះ ជាការលេងធំ ត្រូវមេតុងទីនវេចអស់ជាច្រើន រត់គេចខ្លួនផងដែរ ។/2016-10-22_10-59-28

សូមជួយស៊ែរព័ត៌មាននេះផង: