លោកឃួនជឿនមេបញ្ជាការរងប្រចាំទិសច្រកអូរបីជាន់ អាងខ្នងឧត្តមសេនីយ៍ឯកប៊ុនសេងឃុបឃិតបើកច្រក ឲ្យឈ្មួញនាំទំនិញគេចពន្ធចូលកើបប្រមូលលុយ ដាក់ហោប៉ៅយ៉ាងសប្បាយរីកថ្លើម

ចេញផ្សាយដោយ អង្គភាព CSN

បន្ទាយមានជ័យ ៖ មតិមហាជន ជាច្រើនបាននាំគ្នាលើកឡើង នឹងនិយាយតៗគ្នាថា៖ ច្រកអូរបីជាន់ គ្រប់គ្រង ដោយលោក ឃួន ជឿន មេបញ្ជាការរង ប្រចាំទិសអូរបីជាន់ ព្រុំដែន កម្ពុជា-ថៃ អាងខ្នង? លោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ ភូមិភគ៥ នឹងលោក ឧត្តមសេនីយ៍ទោ ឯក សំអូន ព្រព្រឹតអំពើពុករលួយ ជាយូឆ្នាំមកហើយ? មិនគោរពទៅតាមវិន័យកងទ័ព មានភារ:កិច្ចការពារព្រុំដែន បែជាឃុបឃិតជាមួយឈ្មួញ? បើកច្រកឲ្យមាននាំទំនិញខុសច្បាប់ នឹងចំណីអាហារខូចគុណភាព ចូលស្រុកជាច្រើន? ជាពិសេសនោះ គេសង្កេតឃើញ ការលំហូរចូល សត្វជ្រូក មាន់ ទារ យ៉ាងអនាធិបតេយ្យ ពីប្រទេសថៃ ចូលមក កម្ពុជា នៅពេលយប់ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការទប់ស្កាត់ឡើយ? ជាថ្នូរទៅនឹង ផលប្រយោជន៍ លាភសាក្ការៈ កើបលុយ ប្រមូលដាក់ហោប៉ៅ ចែកគ្នា?។

ប្រភពពីប្រជាពលរដ្ឋ រស់នៅច្រកអូបីជាន់ ខេត្តបន្ទាយមានជ័យ បានឲ្យដឹផងដែរថា៖ មិនតែប៉ុណ្ណោះ ច្រកមួយនេះ ក្រៅពី ជ្រូក មាន់ ទារ នឹងចំណីអាហារ ខូចគុណភាព នៅមាននាំចូល ប្រភេទម៉ូតូក្ដៅ ឡានក្ដៅ គេចពន្ធតាមច្រក អូរបីជាន់នេះ នៅពេលយប់ផងដែរ ដោយមាន
ការជ្រោងជ្រេង ពីលោក ឃួន ជឿន មេបញ្ជាការរង? នឹងកងកម្លាំង នៅប្រចាំនៅច្រកនោះ? ជាអ្នកបើកច្រកឲ្យនាំចូល បើគិតពីការលំហូរចូល រាល់ទំនិញគ្រប់សារពើ ក្នុងមួយយប់ៗ លុយហូរចូលហោប៉ៅ លោក ឃួន ជឿន នឹងបក្ខពួកខ្លួន រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ? ហើយដើរអួតអាងថា៖ លុយទាំងនេះយកទៅបង់ឲ្យមើលៗលើ នឹងសម្រាប់ផ្គត់ផ្គង់អង្គភាពផង។

ប្រភពខាងលើបានបន្តថា៖ ការបែកធ្លាយរឿងពុករលួយចេញមកខាងក្រៅនេះ ហើយក៍ដល់ដៃអ្នកព័ត៌មាន ដោយសារ ការចែកផលប្រយោជន៍ លុយក្រោមតុ មិនស្មើគ្នា? អាងខ្លួនជាមេបញ្ជាការរង ស៊ីដាច់ម្នាក់ឯង ហើយលោ ឃួន ជឿន ថាលុយនេះយកទៅបង់ឲ្យមេៗលើ? ។

ការធូរលុុង មានការបើកឲ្យលំហូរចូល ជ្រូក មាន់ ទារ នឹងទំនិញ ចំណីអាហារ ចូលយ៉ាងគគ្រឹកគគ្រេង នឹងអានាធិបតេយ្យ យ៉ាងនេះ ពលរដ្ឋក្នុងខេត្តមានជ័យទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង ពីលំហូរនាំសត្វមាន់ ទារ ជ្រូក ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ ដោយគ្មានឃើញ ធ្វើការត្រួតពិនិត្យ ពីមន្ត្រីបសុពេទ្យ មុននឹងអនុញ្ញាត ឲ្យនាំសត្វទាំងនេះចូលឡើង គឺនាំចូលដោយរលូន ធ្វើឲ្យបាត់បង់ថវិកាចំណូរដ្ឋ រាប់សិបម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ នឹងបង្កការប៉ះពាល់ ដល់សុខភាព ពលរដ្ឋ ដែជាអ្នកទទួលទានទៀតផង។

ទង្វើបែបនេះ មានតែអង្គភាព ប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ទេសរដ្ឋមន្ត្រី ឱម យិនទៀន ដាក់មន្ត្រីចុុះអង្កេត ភាពមិនប្រក្រតី លោក ឃួន ជឿន មេបញ្ជាការរង ជាបន្ទាន់ ព្រោះពលរដ្ឋ មើលឃើញថា លោកតែងតែមានស្នាដៃកន្លងមក ក្នុងការបង្ក្រាប ទៅលើជនខិលខូច ពុករលួយ មិនថា ឯកឧត្តម ឬផ្កាយឡើយ ត្រូវបានលោក យកមកដាក់ ទោសទណ្ឌទាំអស់ ឲ្យតែរកឃើញ ថាមានការពាក់ព័ន្ធ ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺណាមួយ ពីការចោទប្រកាន់ លោក ឃួន ជឿន ប្រព្រឹតអំពើពុករលួយទេ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ ។ សូមបញ្ជាក់ បើគ្មានការបកស្រាយបំភ្លឺទេ អង្គភាពយើង នឹងរកប្រភពឲ្យកាន់តែច្បាស់ ធ្វើការចេញផ្សាយ ជាបន្តបន្ទាបទៀត់ ។ ដោយអ្នក ប្រមាញ់ 097 777 6000

 

img_20161221_085033 2016-12-21_09-53-20 2016-12-21_09-35-34

សូមជួយស៊ែរព័ត៌មាននេះផង: