លោក សំ សុវណ្ណារិទ្ធ អាងខ្នងអគ្គនាយកគយ គុណ ញឹម ខំប្រឹងយ៉ាងតក់ក្រហល់ ក្នុងការពុករលួយ ដើម្បីកើបប្រមូលលុយ ដាក់ហោប៉ៅ ស្រង់ដើមវិញ

ចេញផ្សាយដោយ ៖ អង្គភាព « CSN » ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000

ប៉ៃលិន ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានសេចក្តីរាយការណ៍ ឲ្យបានដឹងថា ក្រោយពីលោក សំ សុវណ្ណរិទ្ធ ឡើងកាន់ជាប្រធាន សាខាគយនឹងរដ្ឋាករ ខត្តប៉ៃលិន ជំនួសលោក ទំ ណូ កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ កន្លងទៅថ្មីនេះ គេសង្កេតឃើញ មន្ត្រីគយប្រចាំ ច្រកទ្វារអន្តរជាតិព្រំ គ្រប់គ្រងដោយ លោក ទី ប៊ុនឡង់ ប្រធាការិយាល័័យគយ ដោយមានការបើកដៃ ពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិន បាននឹងកំពុងបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមអំពើចិត្ត។

ប្រភពពីមន្ត្រីគយតូចតាច ក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ មកកាន់ដំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន គឺមានកេរ្តិ៍ឈ្មោះ មិនសូវល្អ តាំងពីនៅធ្វើ ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តមណ្ឌលគិរី មកម្ល៉េះ។ បច្ចុប្បន្ន កំពុងរកវិធីស្រង់ដើម យ៉ាងតក់ក្រហល់ ដោយយបទពិសោធន៍ ពីខេត្តមណ្ឌលគិរី មកអនុវត្តន៍ នៅខេត្តប៉ៃលិននេះ តែម្តង។

ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយនឹងរដ្ឋាករកម្ពុជា មិនគួរមើលរំលងទេ គួរពិនិត្យឡើងវិញផង ព្រោះករណីទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញខូចគុណភាព នឹងទំនិញខុសច្បាប់ជាច្រើន ដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិព្រំ ធ្វើឲ្យរដ្ឋខាតបង់ ចំណូលពន្ធ រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ។

ដោយឡែក មន្ត្រីគយតូចតាច ក្នុងខេត្តមណ្ឌលគិរីិញ បានលើកឡើងថា កាលលោក សំ សុវណ្ណារិទ្ធ នៅធ្វើ ជាមេគយខត្តមណ្ឌលគិរី បានបើកដៃឲ្យឈ្មួញ នាំចូលប្រេងសាំង និងទំនិញគេចពន្ធ ពីស្រុកយួន ចូលខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុក ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការដែលលោក សំ សុវណ្ណារិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារ អាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពជា។

ហើយកាលដែល បានទៅកាន់ដំណែងជា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តប៉ែលិននេះ ទំនងជាលោក សំ សុវណ្ណារិទ្ធ ហ៊ានចំណាយដើមទុន អស់យ៉ាងច្រើនហើយ ទើបគាត់ទទួលបានតំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន យ៉ាងស្រួលៗ បើទោះបីជាមានគូប្រជែង ច្រើននាក់ក៏ដោយ។

ជាងនេះទៅទៀត ទំនិញនិងឈើ ដែលឈ្មួញនាំពីទឹកដីកម្ពុជា ចូលទឹកដីយួន យ៉ាងអនាធិបតេយ្យ ក៏ជាប្រភពចំណូល ដ៏កាក់កបរបស់លោក សំ សុវណ្ណារិទ្ធ ផងដែរ។ ប្រការនេះហើយ ទើបលោក សំ សុវណ្ណារិទ្ធ មានធនធានច្រើន រហូតអាចជ្រែយកតំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន បានសម្រេច តាមបំណងរបស់ខ្លួន។

ជាងនេះទៅទៀត ទំនិញនិងឈើ ដែលឈ្មួញនាំពីទឹកដីកម្ពុជា ចូលទឹកដីយួន យ៉ាងអនាធិបតេយ្យ ក៏ជាប្រភពចំណូល ដ៏កាក់កបរបស់លោក សំ សុវណ្ណារិទ្ធ ផងដែរ។ ប្រការនេះហើយ ទើបលោក សំ សុវណ្ណារិទ្ធ មានធនធានច្រើន រហូតអាចជ្រែយកតំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន បានសម្រេច តាមបំណងរបស់ខ្លួន។

ប្រភពពីមន្ត្រីរាជការ ខេត្តប៉ៃលិន បានឲ្យដឹងថា គ្រាន់តែទទួលបានតំណែង ជាមេគយខេត្តប៉ៃលិនភ្លាម គឺលោក សំ សុវណ្ណារិទ្ធ ចាប់ផ្តើមប្រមូលលុយ ស្រង់ដើមភ្លាមតែម្តង ដោយមិនឲ្យខាតពេលឡើយ ជាក់ស្តែងឈ្មួញកំពុងនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ តាមច្រកទ្វារអន្តរជាតិព្រំ និងច្រករបៀងក្នុងខេត្តប៉ៃលិន យ៉ាងពេញបន្ទុក ដោយសារមានការបើកដៃ ពីលោក សំ សុវណ្ណារិទ្ធ និងមន្ត្រីក្រោមឱវាទ។

ពាក់ព័ន្ធការលើកឡើង នឹងរិះគន់ខាងលើ អង្គភាព CSN មិនទាន់អាចសុំកាបំភ្លឺ ពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តប៉ៃលិន បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយពីលោក សំ សុវណ្ណារិទ្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author