នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៨
បន្ទាយមានជ័យ៖ គ្រោះមហន្តរាយ អគ្គីភ័័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ តែមួយពព្រិចភ្នែក បានលេបត្របាក់ ឃ្លាំងដាក់សម្ភារ: សំណង់ នឹងគ្រឿងអគ្គីសនី របស់ក្រុមហ៊ុន អ និង ហ្សេតធី { R&ZT } ជាក្រុមហ៊ុន របស់ថៃ ម៉ៅការសាងសង់ សំណង់ និង អគារបន្ត ពីកាសុីណូស្តារ៍វេហ្គាស។
ហេតុការណ៍នេះ បានបង្ក ការភ្ញាក់ផ្អើរ កាលពីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នេះ នៅវេលាម៉ោង៤ នឹង ៣០នាទី ស្ថិតនៅ ភូមិសាមគ្គី មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភព ពីកម្មករម្នាក់ ដែលស្ថិតនៅ ក្នុងហេតុការណ៍ បានប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន CSN យើង បានដឹងថា មុនពេលកើតហេតុ រូបគេបានឮកម្មករ នៅទីនេះ ស្រេចឲ្យជួយ នៅពេលរូបគេ ចេញទៅមើល ស្រាប់តែឃើញ ភ្លើងកំពុងឆាបឆេះ នៅក្នុងឃ្លាំង ដែលមាន ទូកុងតឺន័រ៦ ទៅ ៧ទូ ហើយទូនីមួយៗ ផ្ទុកទៅដោយគ្រឿង សំណង់ ផ្សេងៗ ជាច្រើន ប្រភេទ មានដូចជាគ្រឿងឧបករណ៍ ប្រើដោយភ្លើង អគ្គីសនី និងម៉ាសុីនភ្លើង ជាដើម។
នៅក្នុងហេតុការណ៍នេះ ផងដែរ មានបុរសម្នាក់ មិនស្គាល់ឈ្មោះ ក៍បានប្រាប់ ឲ្យដឹងផងដែរថា រូបគាត់ជាកម្មករ សំណង់ នៅក្នុងក្រុមហ៊ុន { R&ZT } ត្រូវបានភ្លើងឆេះ ម៉ូតូរបស់គាត់ អស់១គ្រឿង ផងដែរ គាត់បន្តថា ម៉ូតូរបស់គាត់ ដែលបានឆេះនោះ មានម៉ាកហុងឌ្រឹម សេរី ឆ្នាំ២០១៧ ក្រោយពីគាត់ បានយកទៅ ទុកនៅក្នុងឃ្លាំង ផ្ទុកសំភារះ មុនចូលទៅធ្វើការ។
ក្នុងហេតុការណ៍នេះ ផងដែរ បើតាមសម្តី ពីស្ត្រីម្នាក់ ឈ្មោះ យាំ រឿន អាយុ ប្រហែលជាង ៥០ ឆ្នាំ ដែលជាអាជីវករ លក់គ្រឿងហូបចុក និងគ្រឿងកំប៉ុង នៅមុខឃ្លាំង បានរាបរាប់ ទាំងទឹកភ្លែកថា ពេលដែលភ្លើងឆេះ គឺគាត់ពុំបានយកអ្វី ចេញទាន់នោះទេ ព្រោះនៅក្នុងឃ្លាំង ក៍មានស្តុកប្រេង និងសាំងផងដែរ ហើយខ្លាច វាផ្ទុះ ទើបរត់គេចតែខ្លួន ចំណែក ឯរបស់របរ ដែលត្រូវភ្លើងឆេះនោះ រួមមាន៖ លុយថៃ អស់ជាង ១មុឺនបាត ហើយគ្រឿងអល្ល័ងការ តំលៃប្រហែល ជាង ៣មុឺនបាត នេះនៅមិនទាន់ សរុបតំលៃ របស់ផ្សេងៗ ទៀតនោះទេ។ ហើយចំណែក ឯសម្ភារ: សំណង់ របសក្រុមហ៊ុន { R&
ZT } វិញ គេពុំទាន់ដឹងថា មានការខូចខាត អ្វីខ្លះទេ។
បើតាមប្រភព រាតការណ៍ បានឲ្យដឹងថា ក្រោយពីកើតហេតុ បណ្ដាញ ព័ត៌មាន យើង ក៍បានធ្វើការ សួរនាំកម្មករ និង ប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការ ត្រូវបានពួកគាត់ ដាក់ការសង្ស័យថា ករណីខាងលើនេះ សង្ស័យ បណ្ដាលមកពី ទុសេចន្តរភ្លើង ព្រោះនៅក្នុង ទូកុងតឺន័រ នីមួយៗ គឺមានកុងតាក់ និងព្រីភ្លើង ជាច្រើន ហើយរញ៉េរញ៉ៃ ខ្លាំងណាស់។
នៅក្នុងហេតុការ អគ្គីភ័យឆាបឆេះ ឃ្លាំងដាក់សម្ភារ: សំណង់ របស់កហរុមហ៊ុន ថៃម៉ៅការសាងសងនេះ គេបានសង្កេតឃើញ មានរថយន្តទឹក ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បានមកជួយអន្ត រាគមន៍ យ៉ាងដុតដៃ ដុតជើងផងដែរ ក្នុងការបាញ់ទឹកពន្លត់ អគ្គីភ័យនេះ ហើយក្នុងនោះ ក៍មានរថយន្ត ពន្លត់អគ្គីភ័យ របស់កងកម្លាំង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ក៍បានចេញមកជួយ អន្តរាគមន៍ ជួយបាញ់ទឹក ពន្លត់ភ្លើង ដែលបានកំពុងឆេះ នោះរហូតទាល់តែ ភ្លើងរលត់ អស់ផងដែរ៕ រូបភាព នឹង អត្ថបទ ដោយលោក រ៉ម សាវី CSN




















