ក្រសួងធនធានទឹកនឹងឧតុនិយម បានប្រកាសជូនដំណឹង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់សាធារណ:ជន ពិសេសបងប្អូនប្រជាកសិករ ដែលកំពុងប្រមូលផល់ស្រូវរដូវវស្សា នឹងកសិផល់ផ្សេងៗ ឲ្យបានជ្រាបព័តិ៍មានថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាព អាកាសធាតុ រួចមកឃើឃថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា នឹងកំពុងរងឥទ្ធិពល ខ្យល់មូលសុងឦសាន្ត ដែលធ្វើឲ្យសីតុណ្ហភាពមានការថយចុះបន្តិច។
ប៉ុន្តែក្នុងតំណាក់កាលនេះ ពោគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះរាជាណាចក្រកម្ពុជា ក៍នឹងទទួលរងឥទ្ធិពលបន្ថែមទៀត ពីខ្យល់បកមកពីសមុទ្រចិនខាងត្បូង។
កាលទទួលឥទ្ធិពលពីបាតុភូតធម្មជាតិទាំងពីខាងលើនេះ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៤ ទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានលខណ:ដូចខាងក្រោម :
-ផ្ទៃមេឃមានពពកពីតិចទៅច្រើន នឹងភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម ក្នុងក្របខណ្ឌ័ទូទាំងប្រទេស
-សីតុណ្ហភាពអប្បរមា មានពី២០-២៤អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ។