រថយន្តដឹកអីវ៉ាន់ខោអាវរោងចក្រស៊ី ភ្លិស ក្រឡាប់ផ្ងាជើងកណ្ដាលផ្លូវតែសំណាងល្អមឹនប៉ះពាល់ជីវិតមនុស្ស

​ភ្នំពេញ​ ~ រថយន្ដ​ដឹកអីវ៉ាន់ចេញពីរោងចក្រស៊ីភ្លិស​ បាន​ក្រឡាប់​ប៉ះជើង​ច្រងាងលើផ្លូវជាតិលេខ៦អា​ ប៉ុន្ដែ​ សំណាងល្អ​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧:១៥នាទី ​ព្រឹក ថ្ងៃ​ទី​៣០ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ត្រង់​ចំណុច​ ភូមិ​ក្ដីចាស់ សង្កាត់​កា​កាប​ សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​ ខណៈ​អោនរើសឯកសាមឹនប្រយ័ត្នក៍រ៉េចង្កូតឡើងលើដុំថ្មក្រឡាប់​ច្រងាងៗ​ តែ​ម្ដង​ ។​

​យោងតាសម្ដីតៃកុងឈ្មោះ សុខ សន អាយុ៣០ឆ្នាំ រស់នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបររថយន្តខាងលើ​បានឱ្យ​ដឹង​ថា​ រថយន្ដ​ខាងលើ​ ដឹកអីវ៉ាន់ខោអាវចេញពីរោងចក្រស៊ីភ្លិស ពណ៌​សរ ពាក់​ស្លាក​លេខ ​ភ្នំពេញ​3C-16 90 ជា​ ប្រភេទ​រថយឃ្លប់ដឹកអីវ៉ាន់របស់​ ក្រុមហ៊ុន​រោងចក្រស៊ីភ្លិស។

​ប្រភពនៅកន្លែងកើតហេតុបាប​ឱ្យ​ដឹង​​ថា​ មុន​ពេល​កើត​ ឃើញរថយន្ដ​មួយ​គ្រឿង​ខាងលើនេះ​បាន​បើក​ពី​ជើងទៅត្បូងដែល​ទើប​មក​ពី​ដឹក​អីវ៉ាន់​រោងចក្រ​ ​ លុះ​បើក​ដល់​ចំណុច​កើត​ ឃើញរថយន្តខាងលើនេះមាន​ស្ថានភាពរ៉េចង្កូតពេញផ្លូវ ទំនងជាងោក​​ ហើយរថយន្តបានមកឡើងលើដុំថ្មក្រុមហ៊ុនចិនធ្វើផ្លូវ ក៍បណ្ដាលឲ្យក្រឡាប់តែម្ដង​។​ លុះ​រហូត​ដល់​វេលា​ម៉ោង​៨:៥នាទី ព្រឹកថ្ងៃកើតហេតុ​ មេកាខាងរោងចក្របានហៅរថយន្តស្ទូច​ តែស្ទូចឡើងមឹនរួចមក​ពីអីវ៉ាន់នៅក្នុងនោះធ្ងន់ពេកលើសកម្លាំងឡានស្ទូច តែ​មិន​បង្ក​ឱ្យ​ អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

លោក លាស់ ស៊ីថា នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់បាក់ខែងបានឲ្យដឹងថា រថយន្តខាងលើនេះគឺបង្កហេតុដោយក្រឡាប់ខ្លួនឯងមឹនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។ លោកបានបញ្ជាក់ថារថយន្តនេះក្រោយធ្វើការស្ទូចហើយគឺអោយម្ចាស់យកទៅវិញចុះ កម្លាំងលោកមឹនបាននាំយករថយន្តឬអ្នកបើកបរ ទៅធ្វើការសួនាំឬធ្វើការផាកវិន័យទៅលើអ្នកបើកបរឡើយ ព្រោះវាមឹនបានបង្កគ្រោះថ្នាក់ដលើអ្នកដទៃ៕

 

image image

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author