ស្ទឹងត្រែង ៖ សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ទទួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត
ឱ្យតាមប្រមាញ់រថ យន្តម៉ាកសាំងយ៉ុងដឹកឈើ ២គ្រឿង ទី១-ពណ៌សគ្មានស្លាកលេខ, ទី២-មានបិទស្កុតពណ៌
ខៀវលាយលឿង គ្មានស្លាកលេខ ដូចគ្នា ដឹកឈើសន្លឹកប្រភេទឈើធ្នង់ ឈើនាងនួន លោតឆ័ត្រ ពីស្រុក
សៀមប៉ាង តាមបណ្តោយផ្លូវជាតិលេខ៧ អាស៊ាន លុះមកដល់ចំណុចភូមិអូរប្ញស្សីកណ្តាល ក្បែរស្នាក់ការកង
រាជអាវុធហត្ថ ជាប់ផ្លូវជាតិភ្នំក្រហម ទើបសមត្ថកិច្ចឃាត់បាន កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៥ ។
លោក អន សុជាតិ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានឱ្យដឹងថា លោកបានទទួលបញ្ជាពីព្រះរាជអាជ្ញាសាលា
ដំបូង ខេត្តស្ទឹងត្រែង ឱ្យមកយករថយន្តសាំងយ៉ុងដឹកឈើ ២គ្រឿងខាងលើ នៅក្នុងបន្ទាយកងរាជអាវុធហត្ថ
ខេត្ត ដើម្បីយកមករក្សាទុកនៅកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ។
លោកបានបន្តទៀតថា ឈើទាំងនេះ គ្រោយធ្វើការវាស់វែង មានចំនួន ៦១សន្លឹក រីឯម្ចាស់រថយន្តបទល្មើស
នៅមិនទាន់ដឹងឈ្មោះនៅឡើយ ព្រោះឋិតនៅក្នុងការសាកសួរ រឿងការផាកពិន័យយ៉ាងណានោះ មិនទាន់
ដឹងទេ សម្រេចលើនាយខណ្ឌជាអ្នកសម្រេច ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅពេលចុះបង្ក្រាប គឺមានការលំបាកដោយមានរថយន្តម៉ាកសាំងយ៉ុង ១គ្រឿង
ទៀត ជារថយន្តរបស់ក្រុមបទល្មើសបានរារាំងដោយយករថយន្តបិទគូថ ធ្វើឱ្យរថយន្ត ១គ្រឿងទៀត មានឱ
កាសបើករត់តែត្រូវបាន បញ្ជាពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តឱ្យតាមប្រមាញ់ រហូតដល់
ចំណុចខាងលើទើបចាប់បាន ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចនៅតាមដងផ្លូវបានឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបានរថយន្តដឹកឈើលើកនេះ
គឺជាឈ្មួញ សកម្មក្នុងការរកស៊ីឈើយូរឆ្នាំមកហើយ ហើយជាឈ្មួញដុះស្លែរកស៊ីឈើដឹកចេញចូល ពីស្រុក
សៀមប៉ាង គឺមាន៣នាក់ ទី១-ម្ចាស់ឈ្មោះ ចាញ់ លៀង ជនជាតិវៀតណាម, ទី២-ម្ចាស់ឡានពណ៌ខៀវលាយ
លឿង ឈ្មោះ ប៉ុល ជើងខ្លាំងខាងបិទគូថពី ក្រោយរារាំងនៅពេលមានសមត្ថកិច្ចបង្ក្រាបម្តង និងទី៣-ម្ចាស់
ឡានពណ៌ស ដែលមានដឹកឈើឈ្មោះ ត្រុន (ហៅហេង)ទាំង បីនាក់នេះ គេសហការគ្នាក្នុងការរកស៊ី និង
ដឹកឈើចេញពីស្រុកសៀមប៉ាង យកទៅលក់នៅស្រុកមេមត់ ខេត្តកំពង់ចាម ។
លោក ជា ពេជ្រ ទើបមកកាន់តំណែងថ្មី ជាព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែង បានប្រាប់អ្នកយកព័ត៌
មានយើងឱ្យដឹងកាលពីថ្ងៃទី ០៤ ថា រថយន្តសាំងយ៉ុងដឹកឈើទាំង ២គ្រឿងខាងលើនេះលោកបានបញ្ជាឱ្យ
កងរាជអាវុធហត្ថឃាត់យកមកសួរនាំ រួចហើយបញ្ជូនមករក្សាទុកនៅកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹង
ត្រែង ។ រថយន្តដឹកឈើខុសច្បាប់ទាំងពីរគ្រឿងខាងលើនេះទុកឱ្យខាងខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកសម្រេច។/