សមត្ថកិច្ចចុះបង្ក្រាបជនឆបោកនឹងអ្នកទទួលផល ចោរកម្មឃាត់ខ្លួនមនុស្ស៣នាក់នឹងម៉ូតូ៦គ្រឿង

ដោយ ៖ សហការី

បាត់ដំបង ៖ បច្ចុប្បន្នគេសង្កេតឃើញ ជនខិលខូច តែងតែធ្វើសកម្មភាព គ្រប់បែបយ៉ាង ទៅលើប្រជាពលរដ្ឋ
ដែរងាយនឹងចាញ់បោកពួកគេ ជាក់ស្ដែងកាលពីថ្ងៃទី០៨ ខែគម្ភះ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច ក្រោមការដឹក
នាំបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ សរ ថេត ស្នងការនគរបាលខេត្តបាត់ដំបង នឹងដឹកនាំកម្លាំង ដោយ
លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត
បាត់ដំបង បានបង្រាបករណីឆបោក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ នឹងដកហូតបានម៉ូតូចំនួន
៦គ្រឿងផងដែរ។

ក្នុងករណីបង្ក្រាបខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួន បានចំនួន ៣នាក់ ទី១
ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំគោកនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន
ជ័យ ( ជាជនប្រព្រិត្តិផ្ទាល់) ទី២ ឈ្មោះ មុំវ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិប៉ាដាក ឃុំរស្មីសង្ហា ស្រុករតន:
មណ្ឌល ខេត្តបាត់ដំបង ( ជាអ្នកទទួលផលចោរកម្ម ) ទី៣ ឈ្មោះ ខែម រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ
អូរមុន្នី ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នកទទួលផលចោរកម្ម ) ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ម៉ូតូដែរសមត្ថកិច្ចដកហូតបាន ពីជនសង្ស័យមានចំនួន៦គ្រឿង ក្នុងនោះ
ម៉ូតូម៉ាកហុងដាសង់ សេ១២៥ ចំនួន០៥គ្រឿង និងម៉ាកគ្លីកចំនួន ០១គ្រឿង បច្ចុប្បន្នជនសង្ស័យទាំ៣នាក់
ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅ
តាច្បាប់។

ក្នុងនោះស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ធ្វើការអំពាវនាវ ចំពោះប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយត្ន័ ចំ
ពោះរាល់សកម្មភាព ឆបោកគ្រប់យ៉ាង របស់ជនខិលខូច ដែលពួកគេតែងតែ ធ្វើសកម្មភាព នៅពេលណា
ដែលម្ចាស់ទ្រព្យមិនបានប្រយ័ត្ន និងសូមមេត្តាជនរងគ្រោះ បើមានហេតុការណ៍កើតឡើង សូមដាក់ពាក្យ
បណ្តឹង និងរាយការណ៍ ឲ្យបានទាន់ពេលវេលា មកសមត្ថកិច្ច ដែលនៅជិតបំផុត តាមដែលអាចធ្វើទៅបាន។/

IMG-20160209-WA0048

IMG-20160209-WA0051

IMG-20160209-WA0049

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author