កម្លាំងកាេិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ ឆ្នាំងរិតបន្តិងទៅលើល្បឿនរថយន្តគ្រប់ធុន

កំពង់ឆ្នាំង ៖ ក្នុងឧកាសចូលឆ្នាំ ចិន វៀតណាម ឆ្នាំនេះ គេសង្កេតឃើញ កម្លាំងរបស់ការិយាល័យ ចរាចរណ៍
ជើងគោក ខេត្តកំពង់ឆ្នាំង បានរិតបណ្ដឹង ផ្នែកច្បាប់ចរាចរណ៍ ទៅលើរថយន្តគ្រប់ធុន ក្នុងការបើកបរល្បឿន
មានកំណត់ កាលពីថ្ងៃទី ៦ ខែគម្ភះ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច បានដាក់ធ្វើការត្រួតពិនិត្យ ទៅលើល្បឿន
រថយន្ត នៅផ្លូវជាតិលេខ៥ នៅចំណុច ភូមិក្រាងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ក្នុងការដាក់ត្រួតពិនិត្យ ទៅលើល្បឿនរថយន្តខាងលើនេះ លោក ក្រិង សំណាង នាយរងការិយាល័យ ចរាចរ
បានឲ្យដឹងថា គោលដៅសំខាន់របស់សមត្ថកិច្ចគឺ ដើម្បីសុវត្ថិភាព របស់ប្រជាពលរដ្ឋ នាឧកាសចូលឆ្នាំចិន
បៀតណាម ។ លោកបានបន្តទៀតថា កន្លងមកគ្រោះថ្នាក់ចរាចរណ៍ ច្រើនកើតឡើង អំពីបញ្ហាការបើកបរ
លឿនហួសកំណត់ មិនថានៅទីប្រជុំជន ឬនៅតាមទីជនបទនោះឡើយ។

លោកបានបន្តឲ្យដឹងទៀតថា ចាប់តាំងពីកម្លាំង សមត្ថកិច្ចរបស់លោក បានដាក់ធ្វើការផាកពិន័យ ទៅលើ
រថយន្តគ្រប់ធុន ដែរបើកបរហួសល្បឿនកំណត់នេះមក ឃើញថា មានការថយចុះច្រើនជាងមុន ក្នុងការបើក
បរលើសល្បឿន ជាពិសេសគឺរថយន្តក្រុង ដែរតែងតែបើកលឿនៗ ទៅតាមក្រុមហ៊ុន កំណត់ពេលវេលា មិន
ដោយមិនបានគិត ទៅដល់សុវត្តិភាព របស់អ្កកធ្វើដំណើលើដងផ្លូវដូចគ្នា ឥឡូវនេះបើកក្នុងល្បឿន ធម្មតា
វិញហើយ។/

20160206_142843

20160206_142947

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author