កម្លាំងផ្នែកសិករងចាប់រថយន្តសាំងយ៉ុងដឹកឈើ ប្រណិត១គ្រឿងបញ្ជូនទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើ

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងផ្នែកសឹករង ស្រុកអូរាំង ដឹកនាំដោយ
លោក វីរៈសិនីយ៏ទោ ខាត់ សាក់ ចុះប្រត្តិបត្តការ បង្ក្រាប់ ចាប់បានរថយន្ដម៉ាកសាំងយ៉ុង ពណ៍លៀង១គ្រឿង
ដែរមានពាក់ស្លាកលេខ ភ្នំពេព 2R 0115 ដឹកឈើប្រណឹតខុសច្បាប់ ចំនួន ១ម៉ែត្រត្រីគុណ ជាប្រភេទឈើ
សន្លឹក ដោយឈ្មួញទាំងនោះ អាចុងឈើបន្តិចៗ បន្លំធ្វើជាមេទ្វារ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។

ក្នុងការបង្ក្រាប់ខាងលើនេះ នៅតាមបណ្ដោយផ្លូវលេខ ៧៦A ត្រង់ចំណុច ភូមិពួហ៊ាម សង្កាត់សែនមនោរម្យ
ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

វត្ថុតាងព្រមទាំងរថយន្តដឹកបទល្មើស ក្រោយពីកម្លាំងផ្នែកសិករង ស្រុកអូររាំងបង្ក្រាបបាន បច្ចុប្បន្នត្រូវបាន
បញ្ជួនទៅកាន់ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

មតិមហាជន ក៍ដូចប្រជាពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរី បានលើកឡើងថា សកម្មភាព ទបល្មើសដឹកឈើ
ប្រណឹត តាមរថយន្តសាំយ៉ុង់ មានរាល់យប់រាល់ថ្ងៃ មិនដែលឃើញមន្ត្រីជំនាញ មានការបង្ក្រាប់ម្តងសោះ
ព្រោះអាចនិយាយបានថា សកម្មភាពដឹកជញ្ជូនឈើប្រណិត រាមរថយន្តសាំងយ៉ុង ទាំងយប់ទាំងថ្ងៃនេះ គឺ
មន្ត្រីជំនាញទាំងនោះដឹង តែជំនាញទាំងនោះធ្វើមិនដឹង ព្រោះបទល្មើសទាំងនេះជាឆ្នាំងបាយរបស់ពួកគេ។

ប្រភពខាងលើបានបន្តទៀតថា ពួកគាត់រង់ចាំមើល ចំណាប់ការ របស់ខណ្ឌរដ្ឋបាលព្រៃឈើ មានវិធានការណ៏
យ៉ាងណា ចំពោះរថយន្តសាំងយ៉ុង ដែលធ្វើចរាចរ ដឹកបទល្មើដូចថ្ងៃនេះ ។

ហើយពួកគាត់បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តដែលដឹកឈើប្រណិត តាមរថយន្តសាំងយ៉ុង រាល់ថ្ងៃយប់នេះ
គឺដឹកកាត់ក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី មិនដែលឃើញមានមន្ត្រីជំនាញ ទុបស្កាត់ ឬបង្ក្រាបម្តងណា
នោះឡើយ ព្រោះជំនាញទាំងនោះ ពួកគាត់នាំគ្នាពាក់វ៉ែនតាខ្មៅ ដើម្បីការពារពន្លឺថ្ងៃ នឹងការពាធូលីដីហុយ
ទើបពួកគាត់ទាំងនោះ មើលមិនសូវឃើញរថយន្ត ដឹកបទល្មើសឈើទាំងនោះ ៕

IMG-20160430-WA0037-1

IMG-20160430-WA0036-1

IMG-20160430-WA0035-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author