កុមារីអាយុ៥ឆ្នាំត្រូវរថយន្តបែនដឹកដីកិនធ្លាយ ពោះវៀនចេញមកក្រៅស្លាប់ដ៍រន្ធត់

ដោយ ៖ កម្ពុជា ជោគជ័យ CSN

 

បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍មួយ គួឲ្យរន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៨ នឹង៤៥នាទីព្រឹកថ្ងៃ

ទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង គឺបង្កមក

ពីរថយន្តបែនដឹកដី១គ្រឿង បានបើកមកបុកហើយកិន ក្មេងស្រីរូបនោះពីលើ បណ្ដាលឲ្យធ្លាយពោះវៀនចេញ

មកក្រៅ ខណ:ក្មេងស្រីរូបនេះ កំពុងឈលេង ជាមួយក្មេងៗដូចគ្នា៣នាក់ទៀត នៅចំណុចខាងមុខប៉ុស្តិ៍ នគរ

បាល រដ្ឋបាលជ្រៃសីម៉ា ស្ថិតនៅក្នុងភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 

ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងស្រីរងគ្រោះខាងលើ កំ

ពុងឈលែងនៅជញ្ចើមផ្លូវម្ខាង ជាមួយក្មេង៣នាក់ទៀត ដោយក្មេងស្រីរងគ្រោះឈមុខគេ ទំនងចង់ឆ្លងផ្លូវ

ខណ:នោះ ក៍មានរថយន្តបែនធុនធ្ងន់មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-2429 បានបើកបោះពួយយ៉ាង

លឿន មកគាហើយកិន ធ្លាយពោះវៀនចេញមកក្រៅ ស្លាប់ភ្លាមៗតែម្ដង។

 

ប្រភពខាងលើបានបន្តថា ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក ត្រូវគេស្គាល់ថា ឈ្មោះ ផាត ភាព ភេទប្រុស

អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន បានបើករថយន្តបង្ក យកទៅលាក់ទុក

ក្នុងផ្ទះ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

 

សូមបញ្ជាក់ផងដែរថា រថយន្តបង្កត្រូវបានសមត្ថកិច្ច យករថយន្តបង្កនោះ យកទៅរក្សាទុក នៅអធិការដ្ឋាន

នគរបាលស្រុកសំពៅលូន រង់ចាំការដោះស្រាយជាក្រោយ ។ ដោយឡែកសពកុមារីរងគ្រោះ ក៏បានប្រគល់ទៅ

អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕

 

2016-07-03_15.18.51 2016-07-03_15.19.50 2016-07-03_15.27.50

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author