កណ្ដាល~ល្បែងស៊ីសង (កន្ទុយលេខ) ដែលកើតពេញបន្ទុកនៅក្នុងផ្សារព្រែកអញ្ចាញ ជាយូមកហើយទើបតែឃើញ នគរបាលក្របួចបានមេរាយរងតូចតាចម្នាក់ជាស្ត្រីឈ្មោះ សំ ស្រីនាង អាយុ៣០ឆ្នាំ ការបង្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០.៥០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចក្នុងផ្សារព្រែកអញ្ចាញក្រោមឆ័ត្រ លក់បន្លែឈ្មោះ គន់ ស៊ីថាច មុខផ្ទះឈ្មោះ សេង សុភក្ដិ ផ្សារព្រែកអញ្ចាញ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ។
ក្នុងការចុះបង្ក្រាបល្បែងស៊ីសង ( កន្ទុយលេខ) សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះសំ ស្រីនាង ហៅ សេង ហួត អាយុ៣០ឆ្នាំ មុខរបរជាមេកត់កន្ទុយលេខនៅផ្សារព្រែកអញ្ចាញ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន 1.ក្រដាសកត់កន្ទុយលេខចំនួន41សន្លឹក(តូច) 2.តារាងកត់កន្ទុយលេខចំនួន10សន្លឹក 3.កាបូប ស្ពាយពណ៌ខ្មៅ1 4.តារាងកត់លេខរួចចំនួន1សន្លឹក (ធំ ) 5.ក្រដាសកត់កន្ទុយលេខរួចចំនួន14សន្លឹក (តូច) 6.តារាងលេខឆ្នោតចេញរួចចំនួន20សន្លឹក 7.សៀវភៅពណ៌ខ្មៅចំនួន1ក្បាល 8.ប៊ិច ចំនួន01ដើម ប៊ិចហ្វឺតចំនួន1ដើម ទឹកលុប1ដើម 9.ឌីសចំនួន3សន្លឹក 10.ម៉ាស៊ីនគិតលេខចំនួន 1គ្រឿង 11.ប្រាក់ដុល្លារចំនួន163$ 12.ប្រាក់រៀលចំនួន1.333.700រៀល។
តាមប្រភពអាជីវករក្នុងផ្សារព្រែកអញ្ចាញបានឱ្យដឹងថា នៅថ្ងៃឃាត់ខ្លួនស្ត្រីសង្ស័យនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដោយស្ត្រីសង្ស័យបាន ចេញពីផ្ទះទៅផ្សារព្រែកអញ្ចាញ ដើម្បីទិញបន្លែ ក្នុងពេលនោះអ្នកលក់ខ្ទឹមស បានហៅស្ត្រីសង្ស័យមកចាក់កន្ទុយលេខខណ:ស្ត្រីសង្ស័យកំពុងតែកត់ គឺលេខ997និងលេខ799ក្នុងមួយលេខ 1.000រៀល ស្របពេលនោះសមត្ថកិច្ចប៉ុស្តិព្រែកអញ្ចាញបានមកដល់ធ្វើការឃាត់ខ្លួនមេកន្ទុយលេខរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងតាមច្បាប់ ។
បច្ចុប្បន្នស្ត្រីមេកន្ទុយលេខរូបនេះត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងនឹងបញ្ជូនខ្លួនទៅតុលាការកាលពីវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ ៕