ខេត្តស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលមួយដោយសារមានអំពើរឃាតកម្មមួយ ដែលបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី០៧
ខែមីនា ឆ្នាំ២០១៥ នៅក្នុងតូបលក់ខោអាវដែលស្ថិតក្នុងផ្សារធំស្ទឹងត្រែង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នារីម្នាក់ត្រូវឃាតកលបបាញ់ ខណៈពេលកំពុងដេកលើអង្រឹងក្នុងតូបលក់ខោអាវ
ស្រាប់តែឃាតកដើរពីក្រោយតូបក៏លបបាញ់ពីក្រោយខ្នងចំនួន៤គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ (រស្មី ស្រីខួច) អាយុ២២ឆ្នាំ មុខរបរជាអាជីវកលក់ដូខោអាវ
នៅក្នុងផ្សារធំស្ទឹងត្រែង។ នារីរងគ្រោះបានលែងលៈគ្នាជាមួយប្តីអស់រយៈពេល៥ឆ្នាំមកហើយ ហើយកន្លងមកអតីតប្តីនារីរងគ្រោះធ្លាប់
បានបោះពាក្យសម្តីឲ្យជនរងគ្រោះថា ខ្លួននឹងតាមបាញ់សម្លាប់ប្រពន្ធឲ្យទាល់តែបាន ទើបគេអស់ចិត្ត។ ហេតុដូចនេះហើយទើប
គេសង្ស័យថា អតីតប្តីរបស់នារីរងគ្រោះគឺជាឃាតកដែលបានបាញ់សម្លាប់ប្រពន្ធ។
លើក ឈុក កុម្មិល អធិការក្រុងស្ទឹងត្រែងបានឲ្យដឹងថា ករណីបាញ់សម្លាប់នារីរងគ្រោះខាងលើនេះ មិនទាន់កំណត់ថា អតីតប្តីគឺជា
ឃាតកដែលបានបាញ់សម្លាប់នោះទេ។ ហើយលោកក៏កំពុងដាក់កំលាំងស៊ើបអង្គេត យ៉ាងស្វិតស្វាញ ដើម្មីវេករកមុខជនដៃដល់ ដែលជាឃាតក
នោះ យកមកផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់៕ ដោយ៖ នួន ពុទ្ធា