ដោយ : សហការី
ភ្នំពេញ ៖ ក្នុងរយះពេលតែ២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ពីកន្លែងផ្សេងគ្នា ក្នុងម៉ោងតែមួយដោយ
ទី១ មានបុរសម្នាក់បើករថយន្ត ម៉ាកCamry បានឡែនមួយគ្រឿង ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2AF.
59 29 បានបើករថយន្ត បុកក្បាលថ្ម ដាក់ចែកទ្រូងផ្លូវ បាក់អស់១កង់ រីឯរថយន្តដាច់កង់មុខ ធ្វើអោយរថយន្ត
ក្រលាប់ ទៅមុខលែងរួច ចំណែកម្ចាស់រថយន្ត គិចខ្លួនបាត់ស្រមោលសូន្យ ហេតុការណ៍បានកើតឡើង កាល
ពីវេលាម៉ោង១០នឹង៤០នាទីយប់ ថ្ងែទី15 ខែកញ្ញា ឆ្នាំ2015 នៅមុខផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ
ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយឡែក ករណីទី2 កើតឡើងនៅវេលាម៉ោង១១នឹង០០នាទីយប់ ថ្ងែទី15 ខែកញ្ញា ឆ្នាំ2015 តាមផ្លូវ271
ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌទួលចំកាមន រាជធានីភ្នុំពេញ មានបុរស់ស្រវឹងម្នាក់ បានបើករថយន្ត ( Lanro
ver Discovery ) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នុំពេញ2 W- 27 23 ក្នុងទឹសដៅពីលិចទៅកើត តាមបណ្តោយ
ផ្លូវ271 មកដល់មុខមន្ទីរពេទ្យរូស្ស៊ី ម្ចាស់រថយន្តមិនអាច បញ្ជារថយន្តបាន ធ្វើអោយរថយន្តទៅបុក ក្បាលថ្ម
ដាក់ចែកទ្រូងផ្លូវ បណ្តាលអោយបាក់អស់ ៦កង់ និងបណ្ដាលឲ្យរថយន្តក្រឡាប់ ផ្ងាជើងច្រងាងតែម្តង និងមិន
អាចធ្វើដំណើរ ទៅមុខបាន ក្នុងស្ថានភាពបែបនេះ នៅពេលម្ចាស់ឃើញបែបនេះ ទុករថយន្តចោលរួចគេចខ្លួន
បាត់ស្រមោលសូន្យតែម្ដង។
សូមបញ្ជាក់ផងដែលថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយបើករថយន្តបុកថ្ម ដាក់ចែកទ្រូងផ្លូវទាំង2ករណី
ខាងលើនេះ មិនបណ្តាលអោយម្ចាស់រថយន្ត មានរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ រីឯ
រថយន្តដែលខូចខាតទាំង2គ្រឿងវិញ ត្រូវបានខាងចរាចរណ៌ផ្លូវគោក ស្ទួចយកទៅរក្សារទុក ដើម្បីរងចាំម្ចាស់
ចូលខ្លួនទៅដោះស្រាយសងសំណង នៃការបើកបុកបណ្តាលអោយខូចសម្បត្តិរបស់រដ្ឋនេះ៕