ក្រុមប្រិក្សសាលាខរត្តមណ្ឌលគិរីបើកកិច្ចប្រជុំថ្នាក់ខេត្ត ស្ដីពីការលើកកម្ពស់វិស័យសេវាសង្គមក្នុងកម្មវិធី វិយោគនឹងផែនការយុទ្ធសាស្រ្តថ្នាក់ក្រោមជាតិ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ ក្រុមប្រឹក្សាសាលាខេត្តមណ្ឌលគិរី បាន
បើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពី ការលើកកម្ពស់វិស័យសេវាសង្គម ក្នុងកម្មវិធី វិនិយោគនិងផែន ការយុទ្ធសាស្ត្រ
ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជឹម លន់ សមាជិកក្រុម ប្រឹក្សាខេត្ត លោក ចឹង សុចន្ថា អភិបាល
រងខេត្ត លោក សោម សុភ័ណ្ឌ ប្រធានការិយា ល័យប្រចាំតំបន់ភូមិភាគកំពុងចាម និងមានការអញ្ជើញចូល
រួមពី សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក លោកអភិបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមា
ជិការអង្គការដៃ គូរអភិវឌ្ឍន៍ ក្រៅរាជរដ្ឋាភិបាលជាច្រើននាក់ផងដែរ ។

នៅក្នុងឱកាសនោះ លោក ចឹង សុចន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការរៀប ចំកិច្ចប្រជុំនេះឡើង
ក្នុងគោលបំណងធ្វើការឆ្លុះបញ្ចាំង នូវការកំណត់គម្រោង និងការវិភាជន៍ ថវិកានៅក្នុងកម្មវិធី វិនិយោគផែនការ
យុទ្ធសាស្ត្រ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្តោតជាអាទិភាពលើការ លើកកម្ពស់ការងារសេវាសង្គម
និងធ្វើការពិភាក្សាអំពីស្ថាភាពស្ត្រី និងកុមារ ដើម្បីផ្តល់ព័ត៌មាន និងជាធាតុចូលសម្រាប់ក្រុមប្រឹក្សា និងគណៈ
អភិបាលខេត្ត លោកអភិបាលក្រុងស្រុក ប្រើប្រាស់ក្នុងការសម្រេចចិត្ត វិភាជន៍ថវិកាដែលមានលក្ខណៈឆ្លើយ
តបដល់ការផ្តល់សេវាសង្គម។

បន្ទាប់ឯកឧត្តមបានមានប្រសាសន៍ ធ្វើការវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃ
គូអភិវឌ្ឍន៍ ជាពិសេសអង្គការយូនីសេហ្វ ដែលបានផ្តល់ការគាំទ្រ ដល់រដ្ឋបាល ខេត្តមណ្ឌលគិរី នាពេលកន្លង
មក និងនាពេលបច្ចុប្បន្ន ក្នុងការស្វែងរក និងឆ្លើយតប និងតម្រូវ ការរបស់ស្ត្រីនិងកុមារ ហើយលោកអភិបាល
រងខេត្តសង្ឈឹមយ៉ាងមុតមាំថា អង្គការយូនី សេហ្វនៅតែបន្តឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ពាក់
ព័ន្ធនិងកិច្ចការនេះបន្តទៀត ផងដែរ។

បន្ទាប់មកឯកឧត្តម បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ លោក លោកស្រីទាំងអស់ ដែលមានការ ពាក់ព័ន្ធត្រូវ
បន្តយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ពាក់ ព័ន្ធទៅនិងកិច្ចការរបស់ស្ត្រី
និងកុមារនេះជាបន្តទៀត ក៏ដូចជាការចូលរួម ក្នុងការដោះស្រាយ នូវបញ្ហាប្រឈមនានា ដែលនូវសេសសល់
ឱ្យបានចប់សព្វគ្រប់ផងដែរ។/

2015-10-28_12.46.49

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author