សមត្ថកិច្ចចុះបង្ក្រាបទីតាំងលេងល្បែងបៀរអាប៉ោង ២កន្លែងឃាត់ខ្លួនបានមនុស្ស១២នាក់

ដោយ ៖ សុវណ្ណ

បាត់ដំបង ៖ កម្លាំងបង្ក្រាប នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តការ បង្ក្រាបទីតាំងលាក់លួច
លែងល្បែងស៊ីសង អាប៉ោងបៀរ២កន្លែង កាលពីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ឃាត់ខ្លួនអ្នកញឿន
ល្បែង បាន១២នាក់ បញ្ជូនមកស្នងការដ្ឋាន នគបាលខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

លោក ឈឿង គឹមសុង មេក្រុមបង្ក្រាប បានអោយដឹងថា ទីតាំងលាក់លួចលេងទី១ ស្ថិតនៅចំណុចភូមិ
តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ដែលមានម្ចាស់ ឈ្មោះ ឡាច សាវុធ អាយុ៤៩ឆ្នាំ ទីតាំងទី២ ស្ថិតក្នុង
ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដែលមានម្ចាស់ ឈ្មោះ តួ អាយុ៤៧ឆ្នាំ ។

លោក ឈឿង គឹមសុង បន្តថា ទីតាំងល្បែងស៊ីសង អាប៉ោងបៀរ ទាំងនេះ គឺមានការលេងលួចលាក់ក្រោយ
ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ លោក ឧត្តម សេនីយ៍ត្រី ស ថេត ស្នងការ ខេត្តបាត់ដំបង បានដាក់
បញ្ជារអោយ លោក ដឹកនាំកម្លាំង ចុះទៅធ្វើការ បង្ក្រាបភ្លាមៗ។

គួរបញ្ជាក់ផងដែរថា ការចុះប្រតិបត្តការនេះ កម្លាំងសមត្ថកិច្ច ដកហូតបានម៉ូតូ៤គ្រឿង ចានបាញ់អាប៉ោង
ចំនួន២ និងសម្ភារះកំរាល បៀរមួយចំនួនទៀត បច្ចុប្បន្នអ្នកញៀនល្បែង ស៊ីសងទាំង១២នាក់ រួមទាំងវត្ថុតាង
ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

IMG-20151106-WA0000

IMG-20151106-WA0003

IMG-20151106-WA0002

IMG-20151106-WA0001

សូមជួយស៊ែរព័ត៌មាននេះផង: