ដោយ ៖ សហការី CSN
ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ បន្ទាប់ពីធ្វើការស្រាវជ្រាវ លើករណីរក្សា
ទុក ជួញដូរសារធាតុញឿន រហូតឈានដល់ការចាប់ខ្លួន ២នាក់ប្ដីប្រពន្ធ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦
ស្ថិតក្នុងភូមិសំបូរ ឃុំមេមត់ ខេត្តត្បូងឃ្មុំ ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាពដោះដូរគ្រឿងញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួន ជនសង្ស័យ២នាក់ប្ដីប្រពន្ធបាន សមត្ថកុច្ចបានធ្វើការ
តាមដានស្រាវជ្រាវ លើករណីរក្សាទុក នឹងជួញដូរដោយ នូវសារធាតុញៀន រហូតឈានដល់ចាប់ឃាត់ខ្លួនជន
សង្ស័យ២នាក់ ដែលមានឈ្មោះ មៀច ហុង ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ អឿន ភីណា អាយុ៤៣
ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចបានធ្វើការឆែកឆេរ នៅក្នុងលំនៅឋាន របស់ជនសង្ស័យ បានរក
ឃើញម្សៅក្រាមពណ៌ស ដែលសង្ស័យថា ជាថ្នាំញៀនទាំងមុន និងក្រោយ ចំនួន៤៨កញ្ចប់ រថយន្តCamry
ផលិតឆ្នាំ១៩៨៩ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀន មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរ
បាលស្រុកមេមត់ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តត្បូងឃ្មុំ ចាត់ការទៅ
តាមនិតិវិធីច្បាប់៕