ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
ភ្នំពេញ ៖ ជម្លោះក្នុងគ្រួសារមួយ បានកើតឡើងរវាងប្ដីប្រពន្ធ រហូតដល់មានការបង្ហូឈាម ដោយស្ត្រីម្នាក់ជា
ប្រពន្ធ បានយកកាំបិតចុងស្រួច មកចាក់ប្ដីរបស់ខ្លួន ១កាំបិត ចំដោះខាងស្ដាំ បណ្ដាលឲ្យបាញ់ឈាម ដូច
អាកមាន់ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី ១៧ ខែមិថិនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីង
ខាងជើង សាលាសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ អ្នកយកព័តិមាន កម្ពុជា ជោគជ័យ យើងឲ្យបានដឹងថា ជនរងគ្រោះ
ដែរត្រូវប្រពន្ធចាក់ឲ្យរបួសនោះ មានឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធនៅមិនទាន់អត្តសញ្ញាណនៅ
ឡើយទេ ដោយប្រពន្ធបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយ
អន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ប្រភពប្រជាពលរដ្ឋ រស់នៅជិតនោះ បានឲ្យដឹងថា ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប រាល់ដង តែងតែចូលផ្ទះ នៅ
យប់ជ្រៅ តែថ្ងៃនេះចូលផ្ទះ ពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះ មិនឃើញមានបាយសម្ល ទើបនាំឲ្យកើតមាន
ជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួច
មកចាក់ចំលើទ្រូងប្តីចំដោះខាងស្ដាំ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំងតែម្តង។/