ក្រុមអ្នកសារព័ត៌មានទូរទួស្សន៍នឹងការសែតជាង២០០នាក់ ក្នុងខេត្តព្រះវិហ៊ារគ្រោងដាក់ញត្តិជូនសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន

ព្រះវិហារ ៖ ក្រោយពីមានការស៊ើបអង្កេត និងពិគ្រោះយោបល់ក្រុមអ្នកកាសែត មានអង្គភាពសាតព័ត៌មាន
នគរមាស អង្គភាពសារព័ត៌មាន ចលនាសង្គម អង្គភាពសារព័ត៌មាន អ្នកស៊ើបអង្កេត អង្គភាពសារព័ត៌មាន
និស្សិតខ្មែរ អង្គភាពសារព័ត៌មានហ៊ុងហ្កា អង្គភាពសារព័ត៌មាន ស្លឹករឹត គេហទំព័រសារព័ត៌មានBT-Newsអង្គភាពសារព័ត៌មាន រស្មីមេគង្គ អង្គភាពសារព័ត៌មាន ក្រុងសៀមរាប អង្គភាពសារព័ត៌មានជាតិ.អង្គភាព

សារព័ត៌មានខេនសដៃប្រាំបី. និងសហការីមក ពីបណ្តាអង្គភាពសារព័ត៌មាន ផ្សេងទៀត ដូចជា សហការីទូរទ

ស្សន៍ប៉ុស្តិលេខ៩ សហការីទូរទស្សន៍អប្សរាANN. សហការីទូរទស្សន៍MSJ ប្រមាណ២០០នាក់ មានគម្រោង
រៀបចំ ដាក់ញត្តិជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សុំអន្តរាគមន៍ បញ្ឈប់នូវការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ មកលើអ្នក
សារព័ត៌មាន ដែលចុះបំពេញបេសសកម្ម តាមវិជ្ជាជីវៈ និងរកយុត្តិធម៌ ជូនចាងហ្វាងកាសែត នគរមាស ដែល
រងការគម្រាម និងបុកបំផ្លាញរថយន្ត បណ្តាលអោយខូចខាត រួមនិងសហការី សារព័ត៌មាន តាព្រហ្ម ដែលរងគ្រោះ ដោយការវាយដំ បណ្តាយអោយបាក់ដៃ និងរត់ចោលរថយន្ត ។

ក្រោពីអង្គភាពសារព័ត៌មានយើង ជាច្រើនបានស៊ើបអង្កេត រកឃើញនូវប្រភព បានបញ្ជាក់អះអាងថា ឈ្មួញ
ឈើឈ្មោះ សាន ជាមន្ត្រីជាប់កិច្ចសន្យា ក្នុងមន្ទីរទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភាខេត្តព្រះវិហារ គឺជាមនុស្ស
តែមួយ ដែលបានធ្វើសកម្មភាព វាយមកលើសហការីកាសែត តាព្រហ្ម បណ្តាលអោយបាក់ដៃ ខាងឆ្វេងនិង
រត់ចោលរថយន្ត គ្រាន់តែគាត់ថតរូបភាព សកម្មភាពដឹកជញ្ជូនឈើ របស់ឈ្មួញឈើឈ្មោះ សាន ហើយក៍ជា
អ្នកបើករថយន្ត បំបុកកំទេចរថយន្ត របស់លោក ចាន់ ធី ចាងហ្វាងកាសែត នគរមាស ខណៈធ្វើដំណើរឆ្លង
កាត់ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ។

យោងតាមការស្រាវជ្រាវ និងស៊ើបអង្កេត អស់រយៈពេល ជាច្រើនថ្ងៃកន្លងទៅ ត្រូវបានគេរកឃើញថា ក្នុងថ្ងៃ
កើតហេតុ នៅកន្លែងផ្សេងគ្នា រថយន្តដឹកឈើរាប់សិបគ្រឿង ចរាចរណ៍ចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្ត
សៀមរាប ដែលមានឈ្មួញឈើឈ្មោះ សាន ជាមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា
ខេត្តព្រះវិហារ រួមទាំងគូកន កាងបទល្មើសព្រៃឈើ យ៉ាងកក្រើកឈ្មោះ ស្មើមានតួនាទី ជាប្រធានការិយាល័យ
ទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងប្អូនរបស់លោក ព្រះរាជអាជ្ញាខេត្តព្រះវិហារ ដែលមានអ្នកកាងចាំមើល
ផ្លូវ កាងឈើគ្រញូង រួមនិងជាឈ្មួញឈើនាងនួន ឈ្មោះ សុង រុង ជាមន្ត្រីកងរាជអាវុធហត្ថ និងជាអ្នកទទួល
បន្ទុករកសេដ្ឋកិច្ចជូនមេ។

ខេត្តព្រះវិហារ គឺជាខេត្តមួយ ដែលប៉ិនប្រសប់បំភ្លៃរឿងករណីផ្សេងៗ ដោយយកលេសក្រោមរូបមន្ត ចោទ
ប្រកាន់ មកលើអ្នកសារព័ត៌មាន ពីបទជម្រិតទារប្រាក់ និងដាក់កុងត្រូលជជុះ ដែលសមត្ថកិច្ចឃាត់ខ្លួនអ្នកកា
សែតសុទ្ធសឹងជាឈ្មួញឈើ និងជាសមត្ថកិច្ចជំនាញ រញ៉រញ៉ៃ ។ ទង្វើទាំងនេះ ឆ្លងការប្រជុំពិគ្រោះយោបល់
ក្រុមអ្នកសារពត៌មាន តាមបណ្តាអង្គភាពជាច្រើន នឹងដាក់ញត្តិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំអន្តរាគមន៍បញ្ឈប់នូវ ការធ្វើទុក្ខបុកម្នេញ ពីសំណាក់អា
ជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តព្រះវិហារ មកលើអ្នកសារព័ត៌មាន ដែលចុះបំពេញបេសសកម្មតាមវិជ្ជាជីវៈ
នៅសប្តាហ៍ក្រោយនេះ ។/

2016-06-07_21.04.33

IMG-20160607-WA0040

IMG-20160607-WA0039

IMG-20160607-WA0037

IMG-20160607-WA0036

IMG-20160607-WA0038

IMG-20160607-WA0041

IMG-20160607-WA0042

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author