លោកយ៉ង់ភារម្យនាយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មិនខ្វល់ពីការអន្តរាយ​ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ

ដោយ ៖ កម្ពុជា ជោគជ័យ CSN

កំពង់ស្ពឺ ៖ តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងការគ្រប់គ្រងរបស់ លោក យ៉ង់ ភារម្យ នាយកដែនជម្រកសត្វ
ព្រៃនោះ ត្រូវបានគេមើលឃើញថា លោក យ៉ង់ ភារម្យ ដាក់ពង្រាយកូនចៅរបស់ខ្លួន ចាប់ពីចំណុចអូត្រាវ ព្រុំ
ប្រទល់ខេត្តពោធិសាត់ រហូតមកដល់ឱរ៉ាល់៣ ក្នុងដីចិន ចាំយកលុយពីគោយន្តដឹកអុស នឹងដឹកឈើ តូចតាច
ធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ទៅលើលោក យ៉ង់ ភារម្យ នាយដែនជំរកខាងលើនេះយ៉ាងខ្លាំង។

ពលរដ្ឋបានរិះគន់យ៉ាងខ្លាំងថា លោក យ៉ង់ ភារម្យ ធ្វើបាបបានតែពលរដ្ឋទន់ខ្សោយ ចំណែកឈ្មួញធំៗមាន
ដូចដូចជា ឈ្មោះ ស កូនប្រសាលោកឡុង ថៅកែការ៉ាស់សាំង នឹងជាប៉េអឹមខេត្តកំពង់ស្ពឺ ឈ្មោះ ជឿន ថេង
ឈ្មោះ ឌី អ្នកទាំង៣នាក់នេះ ល្បីយូមកហើយ មកដល់បច្ចុប្បន្ននេះ ពួកគេនៅតែជាមេឈ្មួញ ដ៍ល្បីខាងជំនួញ
ឈើដដែរ។ បច្ចុប្បន្ននេះអ្នកទាំង៣កំពុងសប្បាយ ក្នុងការដឹកជញ្ជូនឈើប្រណិត ប្រភេទឈើធ្នង់ តាមរថយន្ត
ប៉ាកុង រថយន្តកែឆ្នៃ តាមគោយន្ត មកស្តុកតាមផ្ទះពលរដ្ឋ មិនដែរឃើញ លោក យ៉ង់ ភារម្យ ឬមន្ត្រីបរិស្ថាន
ដែរជាកូនចៅ លោក យ៉ង់ ភារម្យ មើលឃើញនោះទេ។

ប្រភពពលរដ្ឋបានរាយការណ៍ឲ្យដឹងថា កន្លងមកថ្មីៗនេះ មានកូនចៅលោក យ៉ង់ ភារម្យ ដឹងនាំដោយលោក
អ៊ុក ចក់ មន្ត្រីបរិស្ថាន បានទៅបង្ខំពលរដ្ឋឲ្យរុះរើរោង ដោយគំរាមពួកគាត់ថា បើមិនព្រមរុះរើទេនោះ ពួកគេនឹង
ដុតកម្ទេចចោល ទាំងឥវ៉ាន់ដែរមាននៅក្នុងនេះ ។ ប្រភពដដែរបានបន្តទៀតថា មុនពេលពួកគាត់មកធ្វើកូន
រោងប្រក់តង់កៅស៊ូលក់ដូរនៅទីនេះ ពួកគាត់បានសុំមេការ ក្រុមហ៊ុននេះរួចហើយ ថែមទាំងធ្វើកិច្ចសន្យាទៀត
ផង បើក្រុមហ៊ុនេះដាំដំណាំពេលនា ពួកគាត់នឹងរើចេញវិញដោយគ្មានលក្ខខណ្ឌឡើយ។

ហេតុអីបានជាលោក អ៊ុក ចក់ នៅតែបង្ខំឲ្យពួកគាត់រុះរើ ព្រោះខាងក្រុមហ៊ុន មិនបានមកប្រាប់ឲ្យពួកគាត់រុះរើ
ទេ ប៉ុន្តែ​ទោះបីយ៉ាងណា ក៍លោក អ៊ុក ចក់ មិនព្រមស្ដាប់ នូវការអង្វរបស់ពួកគាត់ដែរ គឺពួកគេធ្វើទៅតាមតែ
ការគិតរបស់ពួកគេតែប៉ុណ្ណោះ ព្រោះពួកគេគិតថា ទីនេះជាឆ្អឹងទទឹងករបស់ពួកគេ នឹងជាកន្លែងផ្ដល់ការស្នាក់
នៅ ដល់អ្នកព័ត៌មាន ចាំប្រម៉ាញ់ រាល់សកម្មភាពរបស់ពួកគេ ព្រោះតំបន់នេះ ជាផ្លូវមួយសម្រាប់ឈើឆ្លងកាត់
ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នឹងចេញពីដែនជម្រកសត្វព្រៃខេត្តពោធិសាត់ អូរត្រាវ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធបានឱ្យដឹងថា លោក យ៉ង់ ភារម្យ នាយកដែនជម្រក
សត្វព្រៃ ភ្នំឱរ៉ាល់ គឺជាអ្នកឃុបឃិតជាមួយក្រុមជនល្មើស ដើម្បីប្រមូលផលប្រយោជន៍ធ្វើមាន ធ្វើបានខ្លួនឯង
យ៉ាងត្រជាក់ចិត្ត ។ ប្រភពបានឱ្យដឹងទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ បទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពី
តំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានសភាពកាន់តែខ្លាំងក្លា ព្រោះតែលោក យ៉ង់ ភារម្យ និងសមត្ថកិច្ចមួយ
ចំនួនឃុបឃិតគ្នា បើកដៃឱ្យក្រុមជនល្មើសទាំនោះធ្វើអ្វីៗ ស្រេចតែអំពើចិត្ត។

សូមបញ្ជាក់ផងដែរថា ទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែរមានទីតាំងជិតផ្សារកន្ទួច ស្រុកឱរ៉ាល់ ត្រូវ
បានទំលាក់ស្លាកស្នាក់ទៅដីចោលហើយ ស្នាក់ការធំ ក្លាយទៅជាកន្លែងដាក់ប៉ុស្តិ៍ អង្គុយចាំយកលុយ ពីឡាន
នឹងគោយន្តដឹងអុសប៉ុណ្ណោះ ដោយគ្មានការបង្ក្រាបនោះទេ៕
2016-06-10_19.46.23

2016-06-10_19.51.40

2016-06-10_19.48.19

2016-06-10_19.47.22

2016-06-10_19.53.09

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author