លុចស៊ីសនឹងកាមរីឆ្លាមព្រលះគ្នាយ៉ាងសកាមរីឆ្លាមព្រលះគ្នាយ៉ាងសាហាវ

[youtube url=”video_url” width=”500″ height=”300″]

ដោយ ៖ សហការី CSN ខេត្តរតនគិរី ៖ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត លុចស៊ីស នឹងរថយន្តកាមរី ព្រលះ​គ្នាយ៉ាងពេញទំហឹង យ៉ាងសាហាវ នៅលើកំណាត់ផ្លូវជាតិ លេខ៧៨ ត្រង់ ចំណុចគល់ស្ពានស្រែពក ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី រីឯរថយន្តទាំង២ខូចខាតទាំង សងខាង តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិត អ្នក់បើកបរឡើយ ។ បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ គេបានឃើញរថយន្តទាំងពីរ បើកក្នុងទិសដៅបញ្ច្រស់ទិសគ្នា លុះ មកដល់កន្លែងកើតហេតុ រថយន្តលុចស៊ីស ពណ៍ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2 Z.047 បើកបរក្នុងទិសដៅ ពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៍រេចង្កូតទៅបុករថយន្តឆ្លាម ពណ៍ត្រីឆ្លូញ ពាក់ ស្លាកលេខ ភ្នំពេញ 2F.0593 បើកបរក្នុងទិសដៅពីលិចទៅកើត យ៉ាងពេញទំហឹងតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ឲ្តដឹងថា អ្នកបើកបររថយន្តលុចស៊ីស មានឈ្មោះ រឿង រិទ្ធី ដែន ភេទប្រុស ឣាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរជាឣ្នកបំរើការងារឲ្យក្រុមហ៊ុន លក់កង់ទ្បាន រងរបួសស្រាល ចំណែករថយន្ត ក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ពីលើផ្លូវជាតិ ។ រីឯរថយន្តម៉ាកកាមរីឆ្លាម បើកបរដោយឈ្មោះ ចន ចិត្ត ភេទប្រុស ឣាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិនាកួន ឃុំឣង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរលក់ទូរសព្វ័ដៃ របួសស្រាល ។ បច្ចុប្បន្ន រថយន្តទាំពីរគ្រឿង ក្រោយពីបានធ្វើការវាសវែងរួច យកមករក្សាទុកនៅឣធិការដ្ឋាន នគរបាលស្រុក កូនមុំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕IMG-20160616-WA0001

IMG-20160616-WA0000IMG-20160616-WA0003

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author