ដោយ ៖ សុខ កុសល ( កម្ពុជា ជោគជ័យ ) CSN
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៦ ការប្រណាំងទូក ចាប់ផ្តើមប្រកួត យកជ័យលាភី ដើម្បីអបអរ
សាទរ នៅក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ
ដែលជាប្រពៃណីខ្មែរ តែងតែប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ។
កម្មវិធីនេះ មានការចូលរួម ដោយឯឧត្ដម ច័ន្ទ សុផល អភិ
បាល នៃគណ:អភិបាលខេត្តបាត់ដំបង និងមន្ត្រីរាជការគ្រប់ស្ថាប័ន ប្រកបដោយក្តីរីករាយផងដែរ។
នៅក្នុងឱកាសនេះផងដែរ ក៍មានការតាំងពិពណ៌ ផលិតផលកម្ពុជា-ថៃ និងចំណីអាហារ វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ការប្រគុំតន្ត្រី ដើម្បីអោយពលរដ្ឋ មកពីបណ្តាស្រុកនិង ខេត្តនាៗកំសាន្តយ៉ាងសប្បាយគ្រប់ៗគ្នា។
ឯកឧត្ដម ច័ន្ទ សុផល អភិបាល នៃគណ:អភិបាលខេត្ត បានមានប្រាសាសន៍ថា ឯកឧត្ដមានសេចក្តីរីករាយ យ៉ាងក្រៃលែងដោយមានពលរដ្ឋជាច្រើនចូលរួម និងគាំទ្រ ដល់ឯកឧត្ដម
ជាហេតុធ្វើឲ្យ រូបឯកឧត្ដមាកផ្ទាល់ មានមោទនភាព ដោយ នឹកស្មានមិនដល់។/


















